Posts

Showing posts from September, 2017

សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

សុគន្ធ និសា រៀបការជាមួយបុរស អាណិកជនអាមេរិក នៅថ្ងៃ.…

Image
ប្រសិនបើគ្មានអ្វីប្រែប្រួលទេ គឺតារាចម្រៀងមានរូប សម្រស់ស៊ីដាច់គេរបស់ ផលិតកម្មរស្មីហង្សមាស សុគន្ធ និសា ឬប៊ុន សុគន្ធា នឹងដឹកដៃសង្សារថ្មី អាណិកជនខ្មែរ នៅអាមេរិក លោកសាំបា ចូលរោងការ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះហើយ នេះបើតាមប្រភពពី តារាចម្រៀងម្នាក់ នៅហង្សមាស ដែលជិតដិតបំផុតជាមួយនិសា ក៏ដូចជាម្ចាស់ហាង សម្អាងការមួយចំនួន ដែលធ្លាប់ហៅតារារូបនេះថតស្ពត បានបង្ហើបប្រាប់អ្នកយក ព័ត៌មានយើងកាលពីពេលថ្មីៗនេះ។ ប្រភពបានឱ្យដឹងថា លោកសាំបាត ចង់រៀបការជាមួយនិសា ដោយស្នើសុំជាច្រើនលើកច្រើនសាមកហើយ តែដំបូងនិសា បានរារែកមិនហ៊ានរៀបការឡើយ ព្រោះខ្លាចប៉ះពាល់ដល់អាជីពចម្រៀង និងម៉្យាងទៀត នាងត្រូវការស្វែងយល់ចិត្ត ជាមួយអាណិកជនខ្មែររូបនោះ ឱ្យបានច្បាស់លាស់សិន ទើបសម្រេចចិត្ត តែពេលនេះ និសា បែរជាលែងប្រកែកពីរឿងលោកសាំបា រំអុករៀបការនោះទៅវិញ។ ព័ត៌មានបានឱ្យដឹងថា ពេលនេះភ្ញៀវដែលភាគច្រើន ខាងនិសា ជាតារាល្បីៗត្រូវបាននិសា រៀបចំឈ្មោះអស់ហើយ ក្នុងការអញ្ជើញឱ្យចូលរួម ស្របពេលដែលលោកសាំបា មានភ្ញៀវច្រើនជាអ្នកជំនួញ និងអាណិកជនខ្មែរ មកពីបរទេស ហើយមង្គលការនេះនឹងរៀបចំនៅទីតាំងដ៏ប្រណីត ដើម្បីសមទៅនឹងកេរ្តិ៍ឈ្មោះ របស់អ្នកចម្រៀងល្បីល្បាញ របស់ផល...

ល្បិចស៊ីនុំអត់ឲ្យលុយ!!! លួងលោមនាងរួមរ័ក្សហើយ ពេលនាងចូលបន្ទប់ទឹក លួចរត់… មានអីនាងដេញចាប់ ផ្អើលពេញផ្លូវ

Image
ភ្នំពេញ៖ កាលពីវេលាម៉ោង ​​១០និង៤៥នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ មានការផ្អើលឆោឡោ ដល់ម្ចាស់ផ្ទះសំណាក់ និងសមត្ថកិច្ច ជួយដេញចាប់បុរសម្នាក់ ដែលនាំស្រ្តីម្នាក់ ទៅរួមរ័ក្សនៅផ្ទះសំណាក់ រួចហើយនាងរវល់ តែចូលបន្ទប់ទឹក ព្យាយាមរត់គេច ត្រូវនាងចេញមកវិញ រត់ទាំងពាក់អាវយឺត និងខោលីអូ ដេញតាមចាប់ ឲ្យទទួលខុសត្រូវ ទង្វើដែលបានប្រព្រឹត្ត បង្កឲ្យមានការភ្ញាក់ផ្អើល នៅចំណុច ផ្ទះសំណាក់មួយកន្លែង យីហោ បៃតងទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។​ គូរស្នេហ៍ទាំងពីរនាក់ខាងលើ មានអាយុ​ជាង៣០ឆ្នាំ មិនត្រូវបាន ស្គាល់ឈ្មោះទេ គ្រាន់តែអ្នកទាំងពីរ បានប្រាប់ថា ពួកគេទើបនឹងស្គាល់គ្នា ពេលដែលជិះរថយន្តក្រុង ជាមួយគ្នា កាលពីថ្ងៃ រួចហើយ បាននិយាយសាសងគ្នា​ ត្រូវរ៉ូវបាននាំគ្នា ចូលផ្ទះសំណាក់តែម្តង ។ តាមប្រភព ពីបុរសដែលត្រូវស្រ្តីម្នាក់ ចោទថា ស៊ីនំហើយប្រុងដោះដៃ បានឲ្យដឹងថា រូបគេបានស្គាល់ស្រ្តីនោះ បានមួយថ្ងៃ តាមរយៈជិះរថយន្តក្រុង របស់រដ្ឋជាមួយគ្នា ហើយរូបគេបាននាំមកដេក នៅផ្ទះសំណាក់ ខាងលើតែម្តង។​ ដោយបុរសនោះ បានបន្តឲ្យដឹងថា បន្ទាប់ពីរូបគេ បាននាំនាងមកដល់ ផ្ទះសំណាក់ រូបគេបានទៅទិញស្រាបៀរ ចំនួន១៨កំប៉ុង មកផឹកជាមួយមិត្...

សូមបងប្អូនមេត្តាជួយស៊ែរតាមចាប់ក្រុមឃាតករជាបន្ទាន់ផង!ឃេីញវីដេអូមុនស្លាប់របស់នាងហេីយសែនខ្លោចចិត្តណាស់លោកអេីយ…

Image
ករណី​រំលោភ​បូកសម្លាប់នារី​វ័យ ២០ឆ្នាំ ជានិសិត្សឆ្នាំទី២ទេីបត្រលប់លេងផ្ទះម្នាក់ដែលត្រូវក្រុមឃាតករយកសពទៅផ្លុងចោលនៅក្បែផ្លូវជាតិលេខ៥​កាលពី​ថ្ងៃទី ២៥ ខែកញា ឆ្នាំ២០១៧ អីឡូវត្រូវសមត្ថកិច្ច​​រកឃេីញវីដេអូហេីយ។ តាមពិតក្នុងវីដេអូនោះឃាតករមានគ្នាដល់ទៅ៣នាក់ ដែលធ្វេីការរំលោភបូកទៅលេីនារីរង្រ្គោះមានឈ្មោះ ចាន់ ស្រីពៅ អាយុ ២០ឆ្នាំ រស់នៅភូមិបំពុងខ្មៅ ស្រុកបំពុងខ្មៅ ខេត្តបាត់ដំបង ដោយក្រុមឃាតករធ្វេីការរំលោភបូកហេីយសម្លាប់យ៉ាងឃោឃៅបំផុតដែលធ្វេីអោយមហាជនមានការខឹងសំបាយ៉ាងខ្លាំង។ តាមអោយដឹងពីសមត្ថកិច្ច​បានបន្តថា តាមពិតក្រុមឃាតករគឺជាអ្នករស់នៅក្នុងភូមិជាមួយគ្នា ដែលទី១មានឈ្មោះ ទូច​ ខ្មៅ អាយុ ២៣ឆ្នាំ មុខរបរ(និសិត្ស) ២ឈ្មោះ កេង ឡុង អាយុ ២៤ឆ្នាំ មុខរបរមិពិតប្រាកដ ៣ឈ្មោះ ម៉ែន វុត្ថា អាយុ ២៥ឆ្នាំ (ជនដៃដល់) មុខរបរជាងសំណង់។ បច្ចុបន្នសមត្ថកិច្ច​កំពុងស្វែងតាមចាប់ក្រុមឃាតករនិងអំពាវនាវដល់ប្រជាពលរដ្ឋដែលនិយមប្រេីបណ្តាញសង្គមហ្វេសបុកមេត្តាជួយស៊ែរគ្នាជាបន្ទាន់ ដេីម្បីតាមចាប់ក្រុមឃាករយកមកផ្តន់ទាទោសតាមច្បាប់។ ព័ត៍មានលំអិតនិងបព្ជាាក់ជូននៅពេលបន្តិចទៀតនេះ ទស្សនាវីដេអូខាងក្រោមហេីយសង្ឃឹមបងប្អូនជួយស៊ែរម្នាក់មួយបន្ទាន់ផង… សូមអគុណ!! ...

Pre-Wedding ជាង១០គូ របស់មន្ត្រីនគរបាល និងទាហានខ្មែរ ឡើងស្វីត​មិនចាញ់តារា

Image
មនុស្ស​ភាគ​ច្រើន​ក្នុង​សង្គម​មួយ​តែង​តែ​ស្វែង​រក​គូស្នេហ៍ ឬ​គូ​អនាគត​ដើម្បី​រួម​រស់​នៅ​ជាមួយ​គ្នា​អស់​មួយ​ជីវិត​​តាម​រូប​ភាព​ផ្សេង​ៗ​គ្នា​តាម​កាលៈទេសៈ​។ អ្នក​ខ្លះ​ជ្រើសរើស​​ដៃ​គូ​តាម​រយៈ​ការ​ផ្គូផ្គង​​ពី​ចាស់​ទុំ​សាច់​ញាតិ​បង​ប្អូន​ ឬ​ឪពុក​ម្ដាយ​ដោយ​មិន​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​មក​ឡើយ។ ខ្លះ​ក៏​ជួប​ដោយ​ចៃដន្យ ស្គាល់​តាម​រយៈ​មិត្ត​ភ័ក្ដិ​តៗគ្នា ឬ​តាម​បណ្ដាញ​សង្គម​ជា​ដើម។ យុវវ័យ​សម័យ​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ភាគ​ច្រើន​បាន​ចំណាយ​ពេល​វេលា​យ៉ាង​យូរ​​ ដើម្បី​មើល​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​​ថា ​នា​ថ្ងៃ​អនាគត​​ពួក​គេ​​ទាំង​ពីរ​អាច​ពឹង​អាស្រ័យ​គ្នា​បាន​ ឬ​យ៉ាងណា​។ ឯ​មួយ​ចំនួន​ធំ​បាន​ជួប​គូ​តាម​រយៈ​កន្លែង​ការងារ ​និង​តួនាទី​ក្នុង​ស្ថាប័ន​មួយ​ ឧទាហរណ៍ ប្រសិន​ធ្វើ​ជា​គ្រូ អាច​ជ្រើស​រើស​យក​អ្នក​គ្រូ ឬ​កូន​សិស្ស​ធ្វើ​ជា​​ភរិយា បើ​ជា​បុគ្គលិក​ក្នុង​ក្រុម​ហ៊ុន​​ភាគ ​​នឹង​មើល​​ឃើញ​បុគ្គលិក​ស្រី​ជា​គូ​ហើយ​ បើ​ជា​កម្មករ​រោង​ចក្រ​កាត់​ដេរ នោះ​​​គូ​អនាគត​អាច​ជា​កម្មករ​​កាត់​ដេរ ឬ​សំណង់​ដូច​គ្នា។ ចំណែក​អ្នក​បម្រើ​ការ​ក្នុង​ជួរ​មន្រ្តី​​នគរបាល និង​ទាហាន ពួក​គេ​ក៏​ខិត​ខំ​ស្វែង​រក​នារី​នៅ​អង្គភាព​ជាមួ...