សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

សិស្សនិទ្ទេសA ម្នាក់​ជាប់​អាហារូបករណ៍​នៅ​សាកល​វិទ្យាល័យ​ល្បី​មួយ​នៅ​ភ្នំពេញតែ​មិន​រំពឹង​ថា​បាន​មក​រៀនដោយសារជីវភាព​

គិត​ពី​ថ្ងៃ​ចេញ​លទ្ធផល​ប្រឡង​បាក់ឌុប ក៏​ដូច​ជា​លទ្ធផល​អាហារូបករណ៍​នៅ​តាម​មហាវិទ្យាល័យ​រដ្ឋនានា​​រួច​ហើយ​មក​ ​បេក្ខជន​ដែល​ជាប់​អាហារូបករណ៍​ទំន​ងជា​សប្បាយ​ចិត្ត និង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ឡើង​មក​រៀន​នៅ​ភ្នំពេញ។

ដោយ​ឡែក​យុវតី សុង ស្រី​អូន មិន​រំ​ពឹង​ថា​បាន​ឡើង​មក​រៀន​នៅ​មហាវិទ្យាល័យ​នៅ​ភ្នំពេញ​នោះ​ទេ​ បើ​ទោះបី ស្រីអូន ​បាន​ដឹង​ថា​ខ្លួន​​ជាប់​អាហារូបករណ៍​ផ្នែក​ភាសារ​អង់គ្លេស​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​នៃសាលក​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​ហើយ​ក៏​ដោយ។​

ស្រីអូន ជា​សិស្ស​មក​វិពីវិទ្យា​ល័យ​អង្គស្វាយ​ពុំ​សែន ក្នុង​ស្រុក​អង្គរជ័យ ខេត្ត​កំពត និង​បច្ចុប្បន្ន​រស់​នៅ​ភូមិរបោះខ្ទុម ​ឃុំ​ដំបូក​ខ្ពស់ ​ស្រុកអង្គរ​ជ័យ។ ស្រី​អូន​ បាន​ប្រឡង​ជាប់​បាក់​ឌុប​ហើយ​ទទួល​បាន​និទ្ទេស A​ ក្នុង​លំដាប់​ពិន្ទុ​​៩៩,៨៨៣។

 

ស្រីអូន​ រៀប​រាប់​ប្រាប់​ Sabayថា​ ខ្លួន​មាន​ក្តី​សង្ឃឹម​តិចតួច​ប៉ុណ្ណោះ​ថា​បាន​ចូល​រៀន​ថ្នាក់​ឧត្តម​សិក្សា ដោយថា​ជីវភាព​សព្វ​ថ្ងៃ​ខ្សត់​ខ្សោយ។ ស្រី​អូន បន្តថា​បច្ចុប្បន្ន​ ខ្លួន​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​​ជីតា និង​ជីដូន​ដែល​មាន​វ័យ​ចាស់ជរា ដោយ​ឡែក​ម្តាយ​បង្កើត​វិញ​មាន​ជំងឺ​ប្រចាំ​កាយ​មិន អាច​ប្រកប​របរ​អ្វីបាន​នោះ​ទេ។ ពេល​និយាយ​ពី​ឳពុក​វិញ ស្រី​អូន ថា​នាង​កំព្រា​ឳពុក​តាំង​ពី​តូច​មក​ម្លេះ ពោល​គឺ​ឳពុក​បាន​លែងលះជា​មួយ​របស់​ខ្លួន​តាំងពី​ស្រីអូន ទើប​កើត​បាន​ជាង​មួយ​ខែ​មក​ម្លេះ។

ស្រីអូន បន្តថា ជីតា និង​ជីដូន​សព្វ​ថ្ងៃ​ប្រ​កប​របរ​លក់​បបរ និង​បាញ់​ឆែវ​​ដែលថា​មួយ​ថ្ងៃអាច​រក​ប្រាក់​ចំណេញ​បាន​ប្រហែលជា​២ម៉ឺន​រៀល​ប៉ុណ្ណោះ ដែល​ប្រាក់​នេះ​ត្រូវ​ផ្គត់​ផ្ទង់​ឲ្យ​នាង​រៀន​ផង និង​គ្រួសារ​ទាំង​មូល​ផង។

ដោយ​សារតែ​ស្ថាន​ភាព​គ្រួសារ​បែបនេះ​ស្រី​អូន​មិន​រំពឹង​ថា​ខ្លួន​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​នោះទេ។ ស្រី​អូន​បញ្ជាក់​ថា ពេលនេះ​ស្រីអូន​កំពុង​ពិចារណា​ប្រ​ឡង​ចូល​ធ្វើ​គ្រូ​កម្រិត​អនុវិទ្យាល័យ​វិញ ដោយ​រំពឹង​ថា​នឹង​មាន​មុខរបរ និង​អាច​មាន​ថវិកា​សម្រាប់​ផ្គត់​ផ្គង់​គ្រួសារ​។


ជីតា របស់​ស្រីអូន គឺ​លោក សយ ថែន អាយុ​៧១​ឆ្នាំ ថ្លែង​ប្រាប់ Sabay ដែរថា លោក​ពិតជា​អាណិត​ចៅ​របស់​លោក និង​ថា​លោក​សោក​ស្តាយ​ដែល​មិន​មាន​លទ្ធភាព​ឲ្យ​ចៅ​ស្រី​របស់​ខ្លួ​ន​មក​រៀន​នៅ​មហាវិទ្យា​ល័យ​បាន។ លោក​ថ្លែងថាៈ «បើ​ខ្ញុំ​មាន​លុយ​ខ្ញុំ​ឲ្យ​ចៅខ្ញុំ​ទៅ​រៀន​ហើយ តែជីវភាព​ខ្វះ​ខាត...​ខ្ញុំ​សោក​ស្តាយ»។ នៅ​ពេលនេះ លោកថា ជម្រើសរបស់​ស្រីអូន គឺមាន​តែ​ប្រឡង​ធ្វើជា​គ្រូ​បង្រៀន​សិន​ប៉ុណ្ណោះ ដោយ​ថា​ដើម្បី​ឲ្យ​មាន​ការងារ​មួយ និង​អាច​មាន​ចំណូល​ខ្លះ។

ងាក​មក​ស្រីអូន វិញ ក្តី​សង្ឃឹម​ថាបានមក​​សិក្សា​នៅ​មហាវិទ្យា​ល័យ​ កាន់​តែ​រសាត់​ឆ្ងាយ​ទៅ​ប្រសិន​ជា​នាង​ប្រ​ឡង​គ្រូជាប់ តែ​គ្មាន​អ្វី​ជម្រើសល្អជាង​នេះ ស្រូអូន​ថា ខ្លួន​ត្រូវ​តែ​ដើរ​ផ្លូវ​នេះ។ ទោះយ៉ាងណា ស្រីអូន​ថា​បើ​នាង​ប្រ​ឡងគ្រូ​ធ្លាក់​នាង​​នឹង​ងាក​មក​រក​​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​វិញ។ តែ​ស្រី​អូន​ថា​ជម្រើសនេះ ជា​រឿង​ដែល​លំបាក​សម្រាប់​ស្រីអូន ដោយថា​ខ្លួន​មិនប្រាកដ​ថា​អាច​រកការងារ​ក្រៅម៉ោង​បាន​ធ្វើ និងមាន​ប្រាក់​ផ្ទក់​ផ្គង់ការសិក្សា​បាន​នោះ​ទេ។​

មក​ដល់​ចំណុចនេះ ស្រីអូន​ថា​ក្តី​ស្រម៉ៃរបស់​ ​ខ្លួន​ ដែល​ចង់ធ្វើការងារ​ជា​អ្នក​បក​ប្របែ​ភាសា​ប្រហែល​មិន​បាន​សម្រេចនោះ​ទេ ប្រសិនជា​ខ្លួន​​មិន​អាច​រៀន​នៅ​មហាវិទ្យា​ល័យ​បាន៕​​​​

ប្រភព៖ Sabay News (អត្ថបទដោយ៖ គឹមសាយ)

Comments

Popular posts from this blog

ភ្ញាក់ផ្អើលគ្រប់គ្នា!! ពេលឃើញសត្វចម្លែកដែលមានងាវជាប់ពេញខ្លួនអណ្ដែតមកលើឆ្នេរសមុទ្រតែពេលដឹងការពិត​ ហួសចិត្ត..(មានវីដេអូ)

តារាសិច ប្រេណា ស្ប៉ាក ចង់ភ្លក់ក្បាច់បុរសនៅអាស៊ី

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)