សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

៥ វិធី​បញ្ចុះបញ្ចូល​ឪពុក​ម្ដាយ ឲ្យ​ព្រម​ទទួល​យក​មិត្ត​ប្រុស​ធ្វើ​ជា​កូន​ប្រសា



ឧបសគ្គ​ស្នេហា​ដ៏​ធំ​របស់​យុវវ័យ គឺ​ការ​ជំទាស់​ពី​អ្នក​មាន​គុណ​តែ​ម្ដង។ បើ​កំពុង​តែ​ជួប​បញ្ហា​នេះ គួរ​បញ្ចុះបញ្ចូល​​ឪពុក​ម្ដាយ​ទទួល​យក​មិត្ត​ប្រុស​ធ្វើ​ជា​កូន​ប្រសា តាម​វិធី​ទាំង ៥ ខាងក្រោម៖

១.បង្ហាញ​ពី​សមត្ថភាព​មិត្ត​ប្រុស មិនមែន​អ្នក​មាន​គុណ​​ប្រកាន់​ពី​វណ្ណៈ​នោះ​ទេ តែ​មកពី​ពួកគាត់​ខ្លាច​មិត្ត​ប្រុស​យើង​ជា​មនុស្ស​គ្មាន​ការងារ​ច្បាស់លាស់ ឬ​សមត្ថភាព​អ្វី​ដែល​អាច​មើលថែ​កូន​ស្រី​គាត់​បាន។ ដូចនេះ​គួរ​តែ​ច្បាស់​ក្នុង​ចិត្ត​ខ្លួនឯង និង​យក​ទៅ​អះអាង​មុខ​ឪពុក​ម្ដាយ​ថា សង្សារ​មាន​ការងារ​ដ៏​ល្អ​ត្រឹមត្រូវ​ទាំង​បច្ចុប្បន្ន និង​ទៅ​អនាគត​ដែល​អាច​ចិញ្ចឹម​យើង​បាន។ តែ​បើ​មិត្ត​ប្រុស​គ្មាន​ការងារ​អ្វី​ច្បាស់លាស់​ទេ ពិត​ណាស់​ពួកគាត់​ពិតជា​ជំទាស់។

២.ចំណុច​ពិសេស​ដែល​មិត្ត​ប្រុស​មាន ពិតជា​ពិបាក​ណាស់​ក្នុង​ការ​អង្វរករ​ឲ្យ​ម្ដាយ​ឪពុក​ព្រម​បើក​ចិត្ត​ទទួល​យក​បុរស​ម្នាក់ ដែល​ពួកគាត់​មិន​ស្គាល់​មក​ធ្វើ​ជា​កូន​ប្រសា។ មូលហេតុ​ចម្បង ព្រោះ​តែ​ចាស់​ៗ​មិន​ដឹង​មិន​ស្គាល់​ពី​សង្សារ​យើង​ថា​ជា​មនុស្ស​បែប​ណា​កាច ស្លូត មាន​ប្រពន្ធ​កូន​រួច​ហើយ ឬ​នៅ….។ តែ​បើ​យើង​ព្យាយាម​ជំរុញ​ឲ្យ​មិត្ត​ប្រុស​ទៅ​ស្និទ្ធ​នឹង​គ្រួសារ ដោយ​អាច​ជួយ​ធ្វើកិច្ចការ​ខ្លះ​ៗ នោះ​ពួកគាត់​នឹង​អាច​សង្កេត​ឃើញ​ថា​គេជា​មនុស្ស​បែប​ណា បើ​ជា​សុភាព​បុរស​ពិត​ៗ ដែល​ចេះ​ដឹង​ចាស់​ទុំ និង​អាច​ពឹកពាក់​បាន​គាត់​នឹង​ព្រម​ទទួល​យក​ដោយ​ឯង​ៗ។



៣.ឲ្យ​សង្សារ​បង្ហាញ​ភាព​ក្លាហាន​នៅ​ចំពោះ​មុខ​ចាស់​ទុំ បើ​មិត្ត​ប្រុស​ពិតជា​មាន​រៀបការ គួរតែ​ប្រាប់​គេ​ឲ្យ​ទៅ​សុំ​ឪពុក​ម្ដាយ​យើង​រៀបការ​ដោយ​ផ្ទាល់​មាត់ ឬ​ក៏​ឲ្យ​ចាស់​ទុំ​ចូល​ទៅ​និយាយ​សួរនាំ​តែម្ដង។ ពេល​ចាស់ទុំ​ស្គាល់​គ្នា បាន​ន័យ​ថា​ជា​ការ​ផ្ដល់​កិត្តិយស និង​មុខមាត់​ដល់​ខាង​ស្រី បូក​រួម​ទាំង​បាន​ស្គាល់​អត្តចរិត​កូន​កំលោះ​ខ្លះ​​ៗហើយ ចាស់​ៗ​គាត់​មិន​រារាំង​ទៀត​ឡើយ។ ៤.បែបផែន​គ្រួសារ​ខាង​ប្រុស ចាស់​ៗ​ច្រើន​តែ​គិត​ថា ទោះ​ខាង​ប្រុស​មិន​សូវ​ធូរធារ​ឲ្យតែ​មាន​របៀបរៀបរយ និង​ស្រលាញ់​កូន​ស្រី​ នោះ​ពួកគាត់​មិន​ទំនាស់​ឡើយ។ តែ​បើ​ឋានៈ​គ្រួសារ​ខាង​ប្រុស​ខ្ពស់​ជាង​ខាង​ស្រី ហើយ​បែរ​ជា​បញ្ចេញ​អាកប្បកិរិយា​មិន​ឲ្យ​តម្លៃ​ខាង​ស្រី នោះ​ដាច់ខាត​ពួកគាត់​នឹង​រារាំង​ស្នេហា​ដល់​ទី​បំផុត ព្រោះ​ម្ដាយ​ឪពុក​ខ្លាច​ថា ក្រោយ​រៀបការ​រួច​គ្រួសារ​គេ​ធ្វើបាប​កូន​ស្រី​គាត់។ ដំណោះស្រាយ​ គួរតែ​ប្រាប់​គាត់​ថា​​ពេល​រៀបការ​រួច អ្នក​ទាំងពីរ​គឺ​ចេញ​ទៅ​រស់​នៅ​កន្លែង​ផ្សេង​ដោយ​មិនមែន​ជា​ផ្ទះ​ខាងណា​ឡើយ។



៥.កុំ​រំអុក​ខ្លាំង កាលណា​យើង​កាន់តែ​រំអុក​ខ្លាំង​ពី​រឿង​មិត្ត​ប្រុស នោះ​អ្នក​មាន​គុណ​រឹតតែ​មិន​ពេញ​ចិត្ត ហើយ​ព្យាយាម​ជំទាស់​ឲ្យ​ដល់​ទី​បំផុត​ដែរ ព្រោះ​ឃើញ​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​នេះ​ពេក។ យក​ល្អ​គួរតែ​កុំ​ទៅ​រំខាន ឬ​អុកឡុក​ខ្លាំង​ដោយ​ការ​គំរាមកំហែង​ពួកគាត់​ដោយ​ប្រការ​ណា​មួយ​អី គ្រាន់តែ​បញ្ជាក់​ពី​ជំហរ​ច្បាស់លាស់​មិន​កែប្រែ ហើយ​ធ្វើ​ខ្លួន​ឲ្យ​ស្ងៀមស្ងាត់​ទើប​ជា​ការ​ល្អ៕
ប្រភពអត្ថបទ៖ Kanha

Comments

Popular posts from this blog

ភ្ញាក់ផ្អើលគ្រប់គ្នា!! ពេលឃើញសត្វចម្លែកដែលមានងាវជាប់ពេញខ្លួនអណ្ដែតមកលើឆ្នេរសមុទ្រតែពេលដឹងការពិត​ ហួសចិត្ត..(មានវីដេអូ)

តារាសិច ប្រេណា ស្ប៉ាក ចង់ភ្លក់ក្បាច់បុរសនៅអាស៊ី

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)