សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

តើការបង្កើតសមាគមថ្មីរបស់លោក សម រង្ស៊ី មានទិសដៅយ៉ាងណាជាក់លាក់? (វីដេអូ)


ចុងឆ្នាំ ២០១៧ នេះ របត់នយោបាយខ្មែរកំពុងក្រឡាប់ចក្រ រឿងចម្រូងចម្រាស់ជាច្រើនត្រូវបានកើតឡើងក្នុងសង្គមខ្មែរជាបន្តបន្ទាប់ ដែលទាំងក្រសែភ្នែកសហគមន៍ជាតិ និងអន្តរជាតិ សំលឹងមើលឃើញយន្តការប្រជាធិបតេយ្យខ្មែរកំពុងតែដើរថយក្រោយយ៉ាងលឿន ហើយក៏អាចនឹងស្លាប់លទ្ធិប្រជាធិបតេយ្យដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក សម រង្ស៊ី ត្រូវបានអ្នកតាមដានស្ថានការនយោបាយកម្ពុជាយល់ឃើញថា ជាអ្នកនយោបាយសុច្ចរិត និងប្រកាន់ខ្ជាប់គោលការណ៍លទ្ធិប្រជាធិបតេយ្យ លោកស្អប់បំផុតអំពើជិះជាន់ ពុករលួយ កេងប្រវ័ញ្ញចំណូលជាតិ និងអំពើអយុត្តិធម៌សង្គម រហូតដល់ថ្នាក់លោកហ៊ានឲ្យរហ័សនាមស្ថាប័នតុលាការកម្ពុជាថា ជាតុលាការតេលេ ដែលអនុវត្តតាមតែបញ្ជារបស់បុគ្គលម្នាក់ មិនយកច្បាប់សុច្ចរិតយុត្តិធម៌ជាគោល ដើម្បីឲ្យរាស្ត្រទទួលបានយុត្តិធម៌ស្មើៗគ្នាចំពោះមុខច្បាប់។

ជាអកុសល ពាក្យពិតរែងស្លែង គេមិនចង់លឺ មិនចង់ឃើញបុគ្គលណាស្រែកក្តែងៗចំបញ្ហា ធ្វើឲ្យប្រជាជនយល់ច្បាស់ពីការពិតនោះទេ។ ហេតុដូច្នេះ គេរិះរកវិធីគ្រប់បែបយ៉ាងដើម្បីដកបន្លាក្នុងកែវភ្នែកមួយនេះ ចេញពីឆាកនយោបាយកម្ពុជាឲ្យខានតែបាន។ ម្តងជាពីរដង ដើម្បីបង្ក្រាបអំណាចបក្សប្រឆាំង គេតែងតែប្រើតុលាការជាឧបករណ៍ ដើម្បីកំចាត់ និងរាំងខ្ទប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី។ ទីបំផុតរយៈពេលមួយខែវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយត្រូវធ្វើស្នើធ្វើឡើងពីរលើកដោយសមាជិកសភាមកពីគណបក្សកាន់អំណាច ដើម្បីបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី។ ប៉ុន្តែខាងភាគីរដ្ឋាភិបាលវិញ តែងតែលើកឡើងដដែលៗថា ចំណាច់ការចំពោះលោក សម រង្ស៊ី គឺធ្វើឡើងដើម្បីពង្រឹងការអនុវត្តច្បាប់របស់កម្ពុជា ហើយគ្រប់បុគ្គលដែលធ្វើខុស ត្រូវតែមានទោសទៅតាមច្បាប់។

បន្ទាប់ពីជិវិតនយោបាយរបស់លោក សម រង្ស៊ី ត្រូវបានបញ្ចប់បណ្តោះអាសន្នដោយបង្ខំ ហើយលោកនៅតែមានក្តីបារម្ភណ៍ពីជោគវាសនានៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដូច្នេះកាលពីថ្ងៃទី ១២ កញ្ញា ២០១៧ លោក សម រង្ស៊ីបានចេញសេចក្តីប្រកាសមួយនៅលើទំព័រហ្វេសប៊ុកផ្ទាល់របស់លោក ស្តីពីការសម្រេចបង្កើត “សមាគមដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”។ សេចក្តីប្រកាសនោះមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

បងប្អូនជនរួមជាតិ និងប្រិយមិត្ត ជាទីគោរព

ខ្ញុំមានកិត្តិយសប្រកាស ថ្ងៃនេះ ពីសេចក្តីសម្រេចរបស់ខ្ញុំ បង្កើត “សមាគម ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា”។ ដោយសារតែខ្ញុំ ឈប់ជាសមាជិកគណបក្សនយោបាយណាមួយហើយ និងឈប់មានតួនាទី ឬមុខងារនយោបាយអ្វីឡើយ ខ្ញុំមានសេរីភាពពេញលេញ នៅពេលនេះ ដោយគ្មានចំណងជាមួយគណបក្សណា ឬក្រុមនយោបាយណាមួយឡើយ។ ប៉ុន្តែ ដោយសារតែខ្ញុំនៅតែមានបំណងចង់ជួយ និងចង់បម្រើប្រទេសកម្ពុជា ដែលជាមាតុភូមិជាទីស្នេហារបស់ខ្ញុំ ខ្ញុំយល់ឃើញថា កាតព្វកិច្ចរបស់ខ្ញុំ នៅពេលនេះ គឺយកសេរីភាព និងឯករាជ្យភាព ដែលខ្ញុំទើបតែទទួលបាន មកប្រើប្រាស់ ដើម្បីបង្រួបបង្រួមជនជាតិខ្មែរទាំងអស់ ក្នុងគោលបំណង សម្រេចឯកភាពជាតិ ដោយមានលទ្ធិប្រជាធិបតេយ្យ ជាមូលដ្ឋាន។

ឯកភាពជាតិ ជាការចាំបាច់ ដើម្បីដោះស្រាយវិបត្តិសព្វថ្ងៃ ហើយបញ្ចៀសប្រទេសកម្ពុជា ពីមហន្តរាយ។ មានតែលទ្ធិប្រជាធិបតេយ្យទេ ដែលបើកផ្លូវឲ្យខ្មែរនិងខ្មែរ គ្រប់និន្នាកាលនយោបាយ អាចនិយាយគ្នាបាន ដោយគោរពគ្នាទៅវិញទៅមក ហើយអាចធ្វើការជាមួយគ្នាបាន ក្នុងគោលបំណងការពារឧត្តមប្រយោជន៍ជាតិ ហើយនាំមកនូវវឌ្ឍនភាព ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម។

មធ្យោបាយដ៏សំខាន់មួយ ដើម្បីសម្រេចគោលដៅខាងលើនេះ គឺជម្រុញឲ្យមានការគោរពចំពោះគោលការណ៍ ដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១។ “សមាគម ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា” នឹងត្រូវបង្កើតឡើង ក្នុងស្មារតី និងគោលបំណង ដូចបញ្ជាក់ខាងលើនេះ។ ខ្ញុំសូមអំពាវនាវ ឲ្យជនជាតិខ្មែរគ្រប់រូប គ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ នៅលើទឹកដីប្រទេសកម្ពុជា ក៏ដូចជានៅក្រៅប្រទេស សូមអញ្ជើញចូលរួមក្នុងសមាគមនេះ ដែលមានគោលបំណងតែមួយគត់ គឺបង្រួបបង្រួមជាតិ លើមូលដ្ឋានប្រជាធិបតេយ្យពិតប្រាកដ។ មានតែលទ្ធិប្រជាធិបតេយ្យពិតប្រាកដទេ ដែលអាចធានា ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងអភិបាលកិច្ចល្អ។

បងប្អូនជនរួមជាតិម្នាក់ៗ ដែលនឹងមកចូលរួមក្នុង “សមាគម ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា” អាចនៅជាសមាជិកគណបក្សរបស់ខ្លួន រៀងៗខ្លួន ដូចសព្វថ្ងៃ ពីព្រោះសមាគមយើង មិនគាំទ្រគណបក្សនយោបាយណាមួយទេ ហើយក៏មិនប្រឆាំងគណបក្សនយោបាយណាមួយដែរ។ សមាគមយើង គ្រាន់តែគាំទ្រ គោលការណ៍ប្រជាធិបតេយ្យ ដែលមានលក្ខណៈជាសកល ហើយយើងនឹងខិតខំ ជម្រុញឲ្យមានការគោរព និងអនុវត្ត គោលការណ៍ទាំងនេះ យ៉ាងជាក់ស្តែង និងជាប្រចាំ។

ការងារជាក់ស្តែងរបស់យើង គឺគាំទ្រ និងលើកទឹកចិត្ត ចំពោះការផ្តួចផ្តើមគំនិត និងសកម្មភាព របស់គណបក្សនយោបាយទាំងអស់ និងប្រជាពលរដ្ឋទាំងអស់ ដែលជួយពង្រឹង និងលើកតម្កើង លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ សមាគមយើង នឹងត្រូវបង្កើតឡើង តាមច្បាប់ប្រទេសបារាំង ហើយនឹងមានទីស្នាក់ការ នៅទីក្រុងប៉ារីស ដោយសារតែយើងនឹងបើកទ្វារសមាគមយើង ឲ្យមិត្តប្រទេសកម្ពុជា មានគ្រប់សញ្ជាតិ ចូលធ្វើជាសមាជិកផងដែរ ដរាបណាមិត្តបរទេសទាំងនោះ ចង់បង្ហាញពីការអាណិតអាសូរ ចំពោះប្រជារាស្ត្រខ្មែរ ហើយចង់គាំទ្រសកម្មភាពរបស់យើង ដោយសន្តិវិធី ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។
ធ្វើនៅទីក្រុងប៉ារីស ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៧
 សម រង្ស៊ី

នៅក្នុងកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៧ លោក ជុន ច័ន្ទបុត្រ បានសម្ភាស​លោក សម រង្ស៊ី ជុំវិញ​ការ​បង្កើត​សមាគមន៍​ថ្មី និង ស្ថានការណ៍​នយោបាយ​ចុងក្រោយ​នៅកម្ពុជា។ តើការបង្កើតសមាគមលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានទិសដៅយ៉ាងណាជាក់លាក់? សូមទស្សនាកិច្ចសម្ភាសន៍ទាំងស្រុងខាងក្រោម៖




ប្រភព៖ CFA POST

Comments

Popular posts from this blog

ភ្ញាក់ផ្អើលគ្រប់គ្នា!! ពេលឃើញសត្វចម្លែកដែលមានងាវជាប់ពេញខ្លួនអណ្ដែតមកលើឆ្នេរសមុទ្រតែពេលដឹងការពិត​ ហួសចិត្ត..(មានវីដេអូ)

តារាសិច ប្រេណា ស្ប៉ាក ចង់ភ្លក់ក្បាច់បុរសនៅអាស៊ី

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)