សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

សម រង្ស៊ី៖ «ដល់ពេលត្រូវវះបូសមួយ ឈ្មោះ ហ៊ុន សែន វះឲ្យធ្លាយ ដើម្បីកុំឲ្យប្រជារាស្ត្រខ្មែរឈឺចាប់តទៅទៀត»


(ទីក្រុងប៉ារីស)៖ ក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយវិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហាញអំពីដំណោះស្រាយចំពោះវិបត្តិនយោបាយដ៏អាក្រក់នាពេលបច្ចុប្បន្ន។ លោកបានមានប្រសាសន៍ថា “យើងដល់ពេលត្រូវវះបូសមួយ បូសហ្នឹងឈ្មោះ ហ៊ុន សែន ត្រូវតែដោះស្រាយធ្វើម៉េចឲ្យបូសហ្នឹងវាធ្លាយ កុំឲ្យវាធ្វើឲ្យប្រជារាស្ត្រខ្មែរឈឺចាប់រាប់សិបឆ្នាំទៅមុខទៀត។”

លោក សម រង្ស៊ី បានរម្លឹកពីស្ថានការណ៍ក្រោយពេលរដ្ឋប្រហារយោធាឆ្នាំ១៩៩៧ ដែលពេលនោះ គណបក្សក្រៅរដ្ឋាភិបាលដែលហ៊ានជំទាស់ជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន គឺខ្ចាត់ខ្ចាយ យន្តការប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ត្រូវបានរដ្ឋាភិបាលព្យួរឈប់អនុវត្ត។ ក៏ប៉ុន្តែនៅពេលនោះ មានការអន្តរាគមន៍ពីសំណាក់អន្តរជាតិយ៉ាងខ្លាំង ហើយអង្គការសហប្រជាជាតិបានចាត់តំណាងមកធ្វើការផ្សះផ្សាដើម្បីឲ្យមានការបោះឆ្នោតនៅឆ្នាំ២០១៨។

លោក សម រង្ស៊ី បានលើកឡើងថា នៅឆ្នាំ២០១៧នេះ គឺមានរដ្ឋប្រហារមួយទៀត តែមិនមែនជារដ្ឋប្រហារយោធាទេ គឺរដ្ឋប្រហារធម្មនុញ្ញ គឺគេជាន់ឈ្លីរដ្ឋធម្មនុញ្ញ ស្ថាប័នទាំងប៉ុន្មានដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឈប់ដំណើរការ ក្នុងស្មារតីដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ នៅក្នុងច្បាប់។ លោកថាអ្វីដែលគេធ្វើនៅឆ្នាំ២០១៧នេះ ស្ថានការណ៍បច្ចុប្បន្ននេះ គឺធ្ងន់ធ្ងរមែនទែន មិនខុសពីរដ្ឋប្រហារយោធាកាលពី២០ឆ្នាំមុនទេ។


លោក សម រង្ស៊ី បានបន្តប្រសាសន៍ថា ស្ថានការណ៍ដ៏ធ្ងន់ធ្ងរបែបនេះ តម្រូវឲ្យមានដំណោះស្រាយដូចកាលពីចុងឆ្នាំ១៩៩៧ ដើមឆ្នាំ១៩៩៨ ទាល់តែមានអន្តរាគមន៍ពីអន្តរជាតិ ពីព្រោះឥឡូវនេះ គេចាប់អារម្មណ៍ហើយ ដោយសារតែអ្វីដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានធ្វើ គឺឈានដល់ដំណាក់កាលមួយគឺ «ដំណាក់កាលទ្រាំលែងបាន ប្រៀបដូចបូសដែលហើមដល់កំរិតចាំបាច់ត្រូវវះកាត់ព្យាបាលជាបន្ទាន់»។ លោកថា «ដំណោះស្រាយអាចឲ្យមានការឈឺចាប់បន្តិច តែសុខចិត្តឈឺចាប់មួយរយៈពេលខ្លីទៅ ដើម្បីព្យាបាលស្ថានការណ៍ ប្រៀបដូចបូសអញ្ចឹង បើវាហើមយើងកាន់តែឈឺ ប៉ុន្តែបើយើងមិនវះ យើងមិនធ្វើឲ្យបូសហ្នឹងធ្លាយទេ គឺធ្វើឲ្យជម្ងឺយើងការឈឺចាប់របស់យើងវានៅយូរនៅរាំរៃ ដូច្នេះសុខចិត្តវះបូសហ្នឹងឲ្យធ្លាយទៅ យើងឈឺមួយរយៈពេល តែយើងនឹងជាសះស្បើយជារៀងរហូត»។

លោក សម រង្ស៊ី បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា “ឥឡូវយើងត្រូវវះបូសមួយ បូសហ្នឹងឈ្មោះ ហ៊ុន សែន ត្រូវតែដោះស្រាយធ្វើម៉េចឲ្យបូសហ្នឹងវាធ្លាយ កុំឲ្យវាធ្វើឲ្យប្រជារាស្ត្រឈឺចាប់ជារៀងរហូតរាប់សិបឆ្នាំ។ លោកក៏បានមានប្រសាសន៍ផងដែរថា អន្តរជាតិកំពុងតែជជែកគ្នារកវិធីធ្វើម៉េចដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានរស់ឡើងវិញ ដើម្បីកុំឲ្យអន្តរាយដល់ប្រជារាស្ត្រខ្មែរ និងបង្ករអន្តរាយគ្រោះថ្នាក់ក្នុងតំបន់។”


គួររម្លឹកផងដែរថា នាពេលថ្មីៗនេះ លោក សម រង្ស៊ី បានសម្រេចបង្កើត “សមាគម ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា”។ លោកបានបញ្ជាក់ថា ដោយសារតែលោក ឈប់ជាសមាជិកគណបក្សនយោបាយណាមួយហើយ និងឈប់មានតួនាទី ឬមុខងារនយោបាយអ្វីឡើយ លោកមានសេរីភាពពេញលេញ នៅពេលនេះ ដោយគ្មានចំណងជាមួយគណបក្សណា ឬក្រុមនយោបាយណាមួយឡើយ។ ប៉ុន្តែ ដោយសារតែលោក សម រង្ស៊ី នៅតែមានបំណងចង់ជួយ និងចង់បម្រើប្រទេសកម្ពុជា ដែលជាមាតុភូមិជាទីស្នេហារបស់លោក លោកយល់ឃើញថា កាតព្វកិច្ចរបស់លោក នៅពេលនេះ គឺយកសេរីភាព និងឯករាជ្យភាព ដែលខ្ញុំទើបតែទទួលបាន មកប្រើប្រាស់ ដើម្បីបង្រួបបង្រួមជនជាតិខ្មែរទាំងអស់ ក្នុងគោលបំណង សម្រេចឯកភាពជាតិ ដោយមានលទ្ធិប្រជាធិបតេយ្យ ជាមូលដ្ឋាន៕



Comments

Popular posts from this blog

ភ្ញាក់ផ្អើលគ្រប់គ្នា!! ពេលឃើញសត្វចម្លែកដែលមានងាវជាប់ពេញខ្លួនអណ្ដែតមកលើឆ្នេរសមុទ្រតែពេលដឹងការពិត​ ហួសចិត្ត..(មានវីដេអូ)

តារាសិច ប្រេណា ស្ប៉ាក ចង់ភ្លក់ក្បាច់បុរសនៅអាស៊ី

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)