លោក ហូ ជីមិញ កើតនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ១៨៩០។ គាត់ជាអ្នកបដិវត្ត៍វៀតណាម ដែលទទួលឥទ្ធិពល ម៉ាក្ស លេនីន ។ គាត់បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីចាប់ពីឆ្នាំ១៩៤៥ ដល់ ១៩៥៥ និងជាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមពីឆ្នាំ១៩៤៥ ដល់ ១៩៦៩។ ហូ ជីមិញ គឺជាស្ថាបនិកវៀតណាមប្រជាធិបតេយ្យ(វៀតណាមខាងជើង ដល់ឆ្នាំ ១៩៧៦ វៀតណាមខាងជើង និងវៀតណាមខាងត្បូង(កម្ពុជាក្រោមសព្វថ្ងៃ) បានកុម្មួយនិស្តយួនប្រមូលជាសាធារណរដ្ឋសង្គមនិយមនៃវៀតណាម) ជាស្ថាបនិកនៃកងទ័ពប្រជាជនវៀតណាម និងជាស្ថាបនិកនៃពួកយៀកកុងក្នុងសង្រ្កាម វៀតណាមរហូតដល់គាត់ទទួលមរណភាពនៅឆ្នាំ១៩៦៩។
ជីវប្រវតិ្ត
ហូ ជីមិញ កើតនៅភូមិ គីមលៀន ស្រុក ណាមដាន ខេត្ត ងេអាន នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ១៨៩០។ នៅឆ្នាំ ១៩១២ គាត់បានធ្វើដំណើរទៅទឹកដីសហរដ្ឋអាមេរិក ហើយបានធ្វើជាអ្នកដុតនំបុ័ង នៅញ៉ូយ៉ក និង បុស្តុន។ កំលុងពេលនោះ គាត់បានជួបពួកជាតិនិយមកូរ៉េ ដែលបានជះឥទ្ធិពលដល់ផ្នត់គំនិតនយោបាយរបស់គាត់ជាខ្លាំង។
ការស់នៅក្នុងប្រទេសបារាំង
កាលពីមុនគេជឿថា ហូ ជីមិញ បានចូលរួមបាតុកម្មប្រឆាំងរបបទាសភាពនៅ Huế ក្នុងចំណោមអ្នកក្រនៅខែឧសភា ឆ្នាំ១៩០៨ ដែលធ្វើឲ្យភាពជាសិស្សរបស់គាត់មានបញ្ហានៅសកលវិទ្យាល័យ Collège Quốc học។ ទោះបីជាយ៉ាងណាក៏ដោយឯកសារពីមជ្ឃមណ្ឌល Centre des archives d’Outre-mer នៅប្រទេសបារាំងបានបង្ហាញថាគាត់ត្រូវាបានគេទទួលឲ្យចូលរៀនវិញ នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ១៩០៨។ ប៉ុន្មានខែក្រោយបាតុកម្ម corvée (ថ្ងៃ ៩-១៣ ខែមេសា ឆ្នាំ១៩០៨)។ ការនិយាយបំផ្លើសអំពីសារបដិវត្តន៏ គឺស្ថិតនៅក្នុងចំណោមមេដឹកនាំកុំមុយនីស្តយួន ដូចដែលបានបង្ហាញក្នុងការចូលរួមក្លែងក្លាយរបស់ Tôn Đức Thắng ក្នុងឆ្នាំ១៩១៩ ក្នុងការបះបោរ Black Sea. ក្រោយមកគាត់បានថ្លែងថាចលនាបះបោរឆ្នាំ១៩០៨ ជាចលនាពេលដែលផ្នត់គំនិតបដិវត្តន៏របស់គាត់បានផុសឡើង ប៉ុន្តែពាក្យសុំចូលរៀននៅសាលារដ្ឋបាលបារាំងឆ្នាំ១៩១១ ត្រូវបានរលាយដោយសារព្រឹត្តិការនោះ។
គាត់ក៏សម្រេចចិត្តចាកចេញពីសាលា ដើម្បីស្វែងរកឱកាសក្នុងការទៅរស់នៅបរទេស ព្រោះតែឪពុកគាត់ត្រូវបានគេបណ្ដេញចេញពីការងារ គាត់គ្មានសង្ឃឹមថានឹងទទួលបានអាហារូបករណ៏ទៅរៀនទិសខាងលិចទេ។ គាត់បានទទួលតំណែងនៅសាលា Dục Thanh នៅ Phan Thiết ប្រហែលជា ៦ខែ បន្ទាប់មកធ្វើដំណើរទៅ Saigon។ គាត់បានធ្វើការជាជំនួយការចុងភៅនៅផ្ទះបាយលើនាវា Amirale de Latouche-Tréville ដោយមានឈ្មោះក្រៅ Văn Ba។ កបាល់បានចេញដំណើរនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ១៩១១ ទៅដល់ Marseille ប្រទេសបារាំងនៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ១៩២២។ ក្រោយមកចាកចេញទៅ Le Havre នឹង Dunkirk ដែលត្រឡប់ទៅ Marseille នៅពាក់កណ្ដាលខែកញ្ញា។ ក្រោយមកគាត់បានដាក់ពាក្យចូលរៀននៅសាលាបារាំង French Colonial Administrative School ប៉ុន្ដែត្រូវបានបដិសេធ គាត់ក៏សម្រេចចិត្តធ្វើដំណើរទៅប្រទេសជាច្រើនពីឆ្នាំ ១៩១១ ដល់ ១៩១៧ តាមរយៈការធ្វើការលើកបាល់។
នៅចក្រភពអង់គ្លេស
នៅចន្លោះពេលពីឆ្នាំ ១៩១៣ ដល់ ១៩១៩ ហូ ជីមិញ ត្រូវបានគេឲ្យដឹងថាគាត់រស់នៅ West Ealing ហើយក្រោយមក Crouch End, Hornsey. ហើយគាត់ក៏ជាចុងភៅ ឫជាអ្នកលាងចាននៅសណ្ឋាគា Drayton Courtនៅ West Ealing។ ហើយគាត់ត្រូវបានគេអោយដឹងថាបានរៀនធ្វើេជាអ្នកដុតនំជាមួយមេចុងភៅ Auguste Escoffier នៅសណ្ឋាគាCarlton Hotel ស្ថិតនៅ Haymarket Westminster (តែគ្មានភស្ថុតាងបញ្ជាក់)។ ទោះបីជាយ៉ាងណាក៏ដោយជញ្ជាំងនៅស្ថានទូត New Zealand ដែលស្ថិតនៅជិតសណ្ឋាគា Carlton មានក្ដាពណ៌ខៀវបានបញ្ជាក់ថា ហូ ជីមិញ ធ្វើការនៅទីនោះ។ ពួកគេត្រូវបានបោះពុម្ភផ្សាយអត្ថបទកាសែតតស៊ូមតិដើម្បីឯករាជ្យវៀតណាមក្រោមឈ្មោះក្លែងក្លាយជា Nguyễn Ái Quốc នៅប៉ារីស ក្នុងឆ្នាំ១៩១៩។
ការអប់រំនយោបាយនៅប្រទេសបារាំង
ចាប់ពីឆ្នាំ១៩១៩ ដល់ ១៩២៣ កំឡុងពេលរស់នៅប្រទេសបារាំង ហូ ជីមិញ ចាប់ផ្ដើមមានចំណាប់អារម្មណ៏ក្នុងរឿងឆាកនយោបាយ ទទួលឥទ្ធិពលពីមិត្តភក្ដិនិងសមាជិកគណបក្សសង្គមនិយមបារាំង សមមិត្ត Marcel hiCacn។ ហូ ជីមិញ ត្រូវបានគេប្រកាស់ថា ទៅដល់ប្រទេសបារាំងក្នុងឆ្នាំ១៩១៧ ពីទីក្រុងឡុង ប៉ុន្ដែប៉ូលីសបារាំងមានឯកសារបញ្ជាក់ថាគាត់មកដល់ក្នុង ខែមិថុនា ឆ្នាំ១៩១៩។ គាត់បានចូលរួមក្នុងក្រុមជាតិនិយមយួននៅក្រុងប៉ារីស ដែលមានមេដឹងនាំ Phan Chu Trinh នឹង Phan Văn Trường។
ចលនាដើម្បីទាមទារឯករាជ្យវៀតណាម
ក្នុងឆ្នាំ ១៩៤១ ហូ ជីមិញ ត្រលប់មកវៀតណាម ដើម្បីបង្កើតចលនាទាមទារឯករាជ្យវៀតមិញ។ នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ១៩៤៥ បន្ទាប់ពីរដ្ឋប្រហារស្តេចប៉ាដាវ ហូ ជីមិញ បានអានសេចក្តីប្រកាសឯករាជ្យរបស់វៀតណាម ដោយប្តូរឈ្មោះប្រទេសវៀតណាមមកជា “សាធារណរដ្ឋសង្គមនិយមវៀតណាម” វិញចាប់ពីពេលនោះមក។
គួរបញ្ជាក់ដែរថា ស្ថាបនិកនៃកងទ័ពប្រជាជនវៀតណាម និងជាស្ថាបនិកនៃពួកយៀកកុងក្នុងសង្រ្កាមវៀតណាម ហូ ជីមិញ គាត់ទទួលមរណភាពនៅឆ្នាំ១៩៦៩៕
ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)
ប្រភព៖
មនោ វិជ្ជា
Comments
Post a Comment