សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

សុខ គង់ ប្រមាថព្រះមហាក្សត្រនិងបំពានច្បាប់


នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​ច្បាប់​និង​ក្រុម​អ្នកវិភាគ​សង្គម​ក៍​ដូច​ជា​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន បន្ទាប់​ពី​អ្នកឧកញ៉ា សុខ គង់ ស្ថាបនិក​ក្រុមហ៊ុន​ប្រេង​សូ​គី​ម៉ិច និង​មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ដូច​ជា​ក្រុមហ៊ុន​សណ្ឋាគារ​សុខា ក្រុមហ៊ុនកាត់ដេរ​គង់ ហុង និង​ក្រុមហ៊ុន​សុខា​បូកគោ និង​ដែល​គេ​ស្គាល់​ថា​មាន​ដើម​កំណើត​ជា​ជនជាតិ​យួន និង​ថ្នាក់ដឹកនាំ​របស់​ខ្លួន​បាន​សម្រេច​ដូរ​ឈ្មោះ​«​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​» ទៅ​ជា «​រមណីយដ្ឋាន​សុខា​ឋានសួគ៌​» ។

អ្នក​ច្បាប់​និង​ក្រុម​អ្នកវិភាគ​សង្គម​ក៍​ដូច​ជា​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចាត់​ទុក​ទ​ង្វើ​ផ្លាស់​ប្តូរ​ឈ្មោះ​«​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​» ទៅ​ជា «​រមណីយដ្ឋាន​សុខា​ឋានសួគ៌​» ស្ថិត​នៅ​ក្នុង​«​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​»​ពី​សំណាក់​អ្នកឧកញ៉ា សុខ គង់ ដែល​គេ​ស្គាល់​ថា​មាន​ដើម​កំណើត​ជា​ជនជាតិ​យួន​និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​របស់​លោក​ថា​ជា​ការ​ប្រមាថ​ព្រះមហាក្សត្រ និង​បំពាន​ច្បាប់ ព្រោះតែ​«​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​»​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ​ដែល​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ដោយ​អតីត​ព្រះ​មហា​វីរក្សត្រ​ខ្មែរ​នរោត្តម​សីហ​នុ​(​ព្រះ​បរម​រតន​កោដ្ឋ​)​កាលពី​ឆ្នាំ​១៩៩៣ និង​បើ​តាម​លោកនាយក​រដ្ឋមន្ត្រី ការ​ផ្លាស់​ប្តូរ​ឈ​ឈ្មោះ​នេះ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​មិន​បានដឹង និង​មិន​បាន​អនុញ្ញាត ។

ជា​ការ​ពិត​«​អង្រុត​»​មិន​ចង់​ឃើញ​នរណា​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វ៉ៃ​ខ្នោះ​និង​បញ្ជូន​ទៅ​ដេក​គុក​នោះ​ទេ គ្រាន់តែ​ចង់​ឲ្យ​មានការ​គោរព​និង​អនុវត្ត​ច្បាប់​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ និង​ចង់​ឲ្យ​ប្រទេស​ដ៍​កម្សត់​មួយ​នេះ​មាន​នីតិរដ្ឋ និង​អធិបតេយ្យ​ជាតិ​ពិតប្រាកដ​តែ​ប៉ុណ្ណោះ ។

ឧទ្យាន​ជាតិ​បូកគោ​ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវការ​ក្នុង​ឆ្នាំ​១៩៩៣ ហើយ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ឧទ្យាន​ជាតិ​អាស៊ាន​ក្នុង​ឆ្នាំ​២០០៣ ក្នុង​ផ្ទៃដី​ទំហំ​១,៤០០​គ​.​ម​២ ដោយ​ស្ថិត​នៅ​ក្នុង​ខេត្តកំពត ភាគ​និរតី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​ក្នុង​ឧទ្យាន​ជាតិ​នេះ មាន​កំពូលភ្នំ​ខ្ពស់​បំផុត​ប្រវែង ១០៧៥​ម​. ត្រូវ​បាន​រក​ឃើញ​នៅ​ឆ្នាំ​១៩១៧ ដោយ​ជនជាតិ​បារាំង​លោក រូ​លួស ហើយ​បាន​អភិវឌ្ឍ​ទៅ​ជា​រមណីយដ្ឋាន​ក្នុង​ឆ្នាំ​១៩២១​។

គួរ​បញ្ជាក់​ជូន​ផង​ដែរ​ថា ក្នុង​ចំណោម​ឧទ្យាន​ជាតិ​ទាំង​១២​របស់​ព្រះរាជាណាចក្រ​កម្ពុជា មាន​តែ​ពីរ​ប៉ុណ្ណោះ​ដែល​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ឧទ្យាន​ជាតិ​អាស៊ាន នោះ​គឺ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ និង​ឧទ្យាន​ជាតិ​វីរ​ជ័យ ៕












ប្រភព៖ angrut.com

Comments

Popular posts from this blog

ភ្ញាក់ផ្អើលគ្រប់គ្នា!! ពេលឃើញសត្វចម្លែកដែលមានងាវជាប់ពេញខ្លួនអណ្ដែតមកលើឆ្នេរសមុទ្រតែពេលដឹងការពិត​ ហួសចិត្ត..(មានវីដេអូ)

តារាសិច ប្រេណា ស្ប៉ាក ចង់ភ្លក់ក្បាច់បុរសនៅអាស៊ី

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)