សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

ភ្នំពេញ និងខេត្តចំនួន១៦ទៀត អាចប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃពុធនេះ ដល់ថ្ងៃទី៣ ខែតុលា


ភ្នំពេញ៖ ចាប់ពីថ្ងៃពុធ ទី ២៧ ខែកញ្ញានេះ រហូតដល់ថ្ងៃទី ៣ តុលាខាងមុខនេះ រាជធានី-ខេត្តចំនួន ១៧ អាចនឹងមានជំនន់ទឹកភ្លៀង។ បើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានបញ្ជាក់មូលហេតុថា ដោយសារតែប្រព័ន្ធសម្ពាធទាបអូសកាត់ប្រទេសកម្ពុជា ពេញមួយសប្ដាហ៍។

ការព្យាករអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៦ កញ្ញានេះ បង្ហាញថាប្រព័ន្ធសម្ពាធទាបមួយ បានកើតឡើងអូសកាត់លើប្រទេសកម្ពុជា និងស្ថិតនៅកម្ពុជាពេញមួយសប្ដាហ៍ ដែល នឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស ជាមួយនឹងបរិមាណកើនឡើងជាបន្តបន្ទាប់។

បើតាមការព្យាករខាងលើ តំបន់វាលទំនាប និងតំបន់ខ្ពង់រាបអាចនឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី ២៧ កញ្ញា រហូតដល់ថ្ងៃទី ០៣ តុលា និងអាចបង្កឲ្យមានជំនន់ទឹកភ្លៀងផងដែរ។ បណ្តាខេត្តរាជធានីទាំងនោះ មានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ។

ចំណែកតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ទន្ទឹមនឹងអាចមានភ្លៀងធ្លាក់ច្រើន ជាមួយនឹងរលកសមុទ្រខ្ពស់ៗលើផ្ទៃសមុទ្រ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែកញ្ញា។ នេះបើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមដដែល ដែលបញ្ចប់ការព្យាកររបស់ខ្លួន ដោយការអំពាវនាវ ដល់ប្រជានេសាទ និងប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ និងប្រយ័ត្នប្រយែងខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕


ប្រភព៖ ថ្មីៗ (thmeythmey.com)

Comments

Popular posts from this blog

ភ្ញាក់ផ្អើលគ្រប់គ្នា!! ពេលឃើញសត្វចម្លែកដែលមានងាវជាប់ពេញខ្លួនអណ្ដែតមកលើឆ្នេរសមុទ្រតែពេលដឹងការពិត​ ហួសចិត្ត..(មានវីដេអូ)

តារាសិច ប្រេណា ស្ប៉ាក ចង់ភ្លក់ក្បាច់បុរសនៅអាស៊ី

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)