សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

ឈឺចិត្តហួស! ម្ដាយលាងចាន់នៅវត្តមហាមន្ត្រី ស្រាប់តែកូនស្រីត្រូវព្រះសង្ឃចាប់រំលោភតែមិនសម្រេច…ចុងក្រោយព្រះសង្ឃមកឌឺថា«ប្រគេនហ្ស៊ីន ឱ្យអាត្មាទៅ…»


ភ្នំពេញ៖ ក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ ត្រូវម្ដាយដឹកដៃមកសុំសមត្ថកិច្ចអន្តរាគមន៍ ចាប់ព្រះសង្ឃដែលគង់វត្តមហាមន្ត្រី ពីបទប៉ុនប៉ងចាប់រំលោភ ៦លើក នៅក្នុងកុដតែមិនបានសម្រេច ដែលការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចវត្តមហាមន្រ្តី ក្រុម៣ ស្ថិតនៅភូមិ១ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។


ជនរងគ្រោះមានឈ្មោះ ម ណ ហ ភេទស្រី អាយុ១១ឆ្នាំមុខរបរជាសិស្សស្នាក់នៅផ្ទះម្ដាយមីង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិឈើទាល ឃុំ ក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់ (ក្មេងស្រីរងគ្រោះ) បានប្រាប់ម្ដាយជាច្រើនលើកហើយថា មានព្រះសង្ឃឈ្មោះ អ៊ិន វ៉ែនសុផាត បានចាប់ឱបថើប ជាញឹកញាប់ ហើយម្ដាយគាត់មិនចង់ប្ដឹងប៉ូលិស ដោយអាណិតខ្លាចខូចកេរ្តិ៍ឈ្មោះវត្ត ចេះតែអប់រំលោករហូតដល់ ខែកក្ដដា ឆ្នាំ២០១៧ មិនចាំថ្ងៃ និងពេលវេលា ក៏ព្រះសង្ឃគង់នៅកុដលេខ២៨បានហៅម្ដាយ គាត់ជួយយកថង់សំរាមមកឱ្យបន្តិច តែម្ដាយបានឱ្យគាត់ជាអ្នកយកទៅជំនួសព្រោះ តែឺម្ដាយរវល់ ។

ក្មេងស្រីរងគ្រោះបន្តថា ពេលទៅដល់ក្នុងបន្ទប់ ព្រះសង្ឃនោះមិនបានស្លៀកស្បង់ទេ ពោលគឺអាក្រាតកាយតែម្ដង ហើយក៏ទាយដៃខ្លួន អូសចូលបន្ទប់រួចចាក់សោគន្លឹះទ្វា និងរុញ ច្រាលឱ្យដេកលើពូក ហើយចាប់ដៃទាំងសងខាង ឱប ច្របាច់សុដន់ និងថើបបឺតមាត់ តែក្រោយមកទើបនាងបានរើសបម្រាស់រួច ហើយគំរាមថា បើមិនចាក់សោឱ្យចេញទេ នឹងស្រែកផ្អើលគេ ក្រោយមកទើបព្រះសង្ឃអង្គនោះព្រមចាក់ សោឱ្យចេញ ទើបមានឱកាសរត់ចេញ ពីបន្ទប់ព្រះសង្ឃទាំងទឹកភ្នែក យំឱបម្ដាយទាំងអារម្មណ៍ភ័យខ្លាច ។


ស្រ្តីជាម្ដាយមានឈ្មោះ ទូច សុគន្ធារ៉ា អាយុ ៤៥ឆ្នាំ ជាស្ត្រីមេម៉ាយលែងលះគ្នា មានមុខរបរលាងចាន ក្នុងវត្តមហាមន្ត្រី ដើម្បីបានប្រាក់កំរៃឱ្យកូនទៅរៀន បានប្រាប់ថា ព្រះសង្ឃមួយអង្គគង់វត្តមហាមន្ត្រី បានចាប់ដៃឱប ហើយនឹកឃើញថា មិនអីទេ សង្ស័យគាត់ប្រលែងលេង ។ ៥លើកដែលសកម្មភាព ព្រះសង្ឃបានប្រព្រឹត្តលើកូនស្រីបង្កើតរហូតដល់លើទី៦ មិនចាំថ្ងៃ គ្រាន់តែដឹងថា ខែ៧ ដែលព្រះសង្ឃអង្គនោះ បានហៅគាត់ថា ឱ្យជួយយកថង់សំរាមឱ្យគាត់ដោយគាត់រវល់លាងចាន និងរៀបចំកុដខាងក្រោយ ក៏ប្រើកូនស្រីជួយយកថង់ឱ្យ ពេលទៅបន្ទប់ព្រះសង្ឃហើយ ចាំបាត់យូរពេក ក៏ទូរស័ព្ទទៅព្រះសង្ឃបាត់កូនគាត់យូរម្ល៉ះ បើហ៊ាន ធ្វើអ្វីលើកូនស្រីនិងប្ដឹងប៉ូលិសហើយ ។


ក្រោយបន្តិចមក ក៏ឃើញកូនស្រីយំរត់មកឱបគាត់ ហើយរៀបរាប់ប្រាប់ថា «ព្រះសង្ឃស្រាតអាក្រាតកាយ ចាប់កូនបម្រុងរំលោភ ចំពេលម៉ែឯងទូរស័ព្ទ ទើបព្រមបើកទ្វាឱ្យចេញមកវិញ» ។ នៅថ្ងៃកើតហេតុ បម្រុងប្ដឹងសមត្ថកិច្ចតែព្រះសង្ឃដែលប្រព្រឹត្តស្មោគ្រោគបានបោះពាក្យសម្ដីថា ទៅប្ដឹងសមត្ថកិច្ចតាមចិត្តទៅ គ្មានសមត្ថកិច្ចណាហ៊ានចាប់ខ្លួនទេ ដោយសារគាត់មានលុយច្រើនណាស់ ក្រោយមកក៏មិនហ៊ានប្ដឹង ដោយខ្លាចអំណាចទឹកប្រាក់ ហើយគាត់មិនស្រូវចេះដឹងរៀន មិនបានជ្រៅជះទៀត ណាមួយខ្លាចកូនស្រីខ្មាស់គេផង រួចក៏ចេះតែទ្រាំរហូតមក ។

ស្រ្តីជាម្ដាយបានបន្តទៀតថា ក្រោយមកដោយគាត់បានលាងចានក្នុងវត្តមហាមន្ត្រីដដែល ដោយមិនឱ្យកូនស្រីចេញពីខ្លួនគាត់ទៀតហើយ តែព្រះសង្ឃនោះ នៅតែប្រើពាក្យសម្ដីថា ទុកព្រហ្មចារីយ៍ធ្វើអី ប្រគេនឱ្យអាត្មាទៅ ប្រយ័ត្នថ្ងៃណាចាប់បាន ឈឺសាច់ហើយ ។ ក្រោយមកទៀត ស្ត្រីជាម្ដាយក្មេងរងគ្រោះ បានសួរទៅកាន់អ្នកស្គាល់គ្នាថា «តើប្ដឹងបានទេ បើផុតថ្ងៃខែយូរហើយ?» ហើយគេក៏ប្រាប់ថា «បាន! មិនអីទេ» ទើបសម្រេចចិត្តប្ដឹង ព្រះសង្គកំហូចអង្គនោះតែម្ដង ។


លោក អ៊ួន រតន: នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិកបានប្រាប់ថា មានម្ដាយនិងកូនស្រីអាយុ ១១ឆ្នាំ ប្ដឹងព្រះសង្ឃគង់នៅវត្តប៉ុនប៉នរំលោភកូនស្រីគាត់ តែមិនបានសម្រេចជាច្រើលើក និងស្ដាប់ការរៀបរាប់ហើយ ក៏បានសុំគោលការពីថ្នាក់លើ ដើម្បីសហការជាមួយលោកចៅអធិការវត្តមហាមន្ត្រីឃាត់ខ្លួនព្រះសង្ឃ ដែលគង់នៅកុដលេខ២៨ ប្រព្រឹត្តអំពើខុសច្បាប់ យកមកសាកសួរនាំ បានប្រព្រឹត្តប៉ុនប៉ងចាប់រំលោភក្មេងស្រីអាយុ ១១ឆ្នាំខាងលើ ។

លោក យឹម ហួង អធិការរងបានប្រាប់ថា ដោយនគរបាលប៉ុស្តិ៍បានទទួលពាក្យបណ្ដឹងរួច ក៏បានសុំគោលការណ៍លោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យអាជ្ញាធរកសាងសំណុំរឿង បញ្ជូលទៅតុការ តែមិនបានឱ្យឃាត់ព្រះសង្ឃ ឬក៏ហៅមកសាកសួរនាំដែលប្រព្រឹត្តបទល្មើសប៉ុនប៉នចាប់រំលោភនោះទេ ដោយសារថាករណីនោះ គឺរំលងជិត ២ខែ គឺលោកព្រះរាជអាជ្ញាធរហួសករណីជាក់ស្ដែងហើយ ទុកឱ្យតុលាការ ធ្វើការស៊ើបសួរនាំ ក្រោយមកក៏ឱ្យស្រ្តីម្ដាយ និងកូនត្រឡប់ទៅវិញសិន និងឱ្យឈប់លាងចាននៅវត្តទៀត រង់ចាំតុលាការកោះអញ្ចើញ ទៅសាកសួរនាំ និងចាត់វិធានការតាមក្រោយទៀត ។

ស្រ្តីជាម្ដាយក្មេងស្រី បានដើរចេញពីប៉ុស្តិ៍ទាំងក្ដីអស់សង្ឃឹម ក្នុងចិត្តថាស្មានតែបានដាក់ទោសទណ្ឌទៅលើព្រះសង្ឃ ដែលបានប្រព្រឹត្តលើកូនស្រីគាត់ ទីបំផុតគ្មានប្រយោជន៍ដដែល ហើយមានតែចាំតុលាការកោះហៅនៅថ្ងៃក្រោយ ធ្វើយ៉ាងម៉េចបើច្បាប់បានចែងមកអ៊ីចឹង មិនដឹងថាត្រូវធ្វើយ៉ាងដែរ ៕ សហការី KBN

ប្រភព៖ KBN

Comments

Popular posts from this blog

ភ្ញាក់ផ្អើលគ្រប់គ្នា!! ពេលឃើញសត្វចម្លែកដែលមានងាវជាប់ពេញខ្លួនអណ្ដែតមកលើឆ្នេរសមុទ្រតែពេលដឹងការពិត​ ហួសចិត្ត..(មានវីដេអូ)

តារាសិច ប្រេណា ស្ប៉ាក ចង់ភ្លក់ក្បាច់បុរសនៅអាស៊ី

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)