សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

ខេត្តសៀមរាប៖ ស្រ្ដីម្នាក់ស្លាប់នៅក្នុងលូ ដោយសារ.........


សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបទាំងអស់មេត្តាជ្រាបថា នៅក្នុងថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៧វេលា ម៉ោង ៨:០០នាទីព្រឹក មានករណី ប្រទះឃើញសពនារីម្នាក់នៅចំនុចក្នុងលូទឹក ស្ថិតក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប។

បន្ទាប់ពីទទួលពត៍មាននិងសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងផ្នែកសន្តិសុខ សហការណ៍ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកវិលនៃអធិការដ្ឋាននគរក្រុងសៀមរាប សហការណ៍ជាមួយនគរបាលការិយាល័យ បច្ចេកទេសវិទ្យាសាស្ដ្រ កោសល្យវិច័្ចយនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះទៅពិនិត្យនៅបរិវេណកន្លែងកើតហេតុ និងលើសាកសព ដែលបានស្លាប់នៅក្នុងលូទឹក ស្ថិតនៅផ្លូវជាតិលេខ6 ភូមិគោកដូងសង្កាត់ ទឹកវិលក្រុង សៀមរាបខេត្តសៀមរាប។

សពមានសភាពមានស្នាមរលាត់សើស្បែកនិង មានស្នាមជាំ តាមការសន្និដ្ឋាន ស្លាប់ដោយសារខ្យល់គគាំងបេះដូង (ញៀនស្រារាំរៃ) ព្រោះពុំមានសញ្ញា ដែលជាប់ពាក់ពន្ធ័ករណីឃាតកម្ម នោះទេ ។

យោងតាមការបំភ្លឺ ប្រជាពលរដ្ឋ នៅបរិវេណជុំវិញកន្លែងកើតហេតុ បានឲដឹងថាកាលពី២១ខែកញ្ញាឆ្នាំ២០១៧ វេលាម៉ោង១៩:០០នាទីល្ងាច មានស្រ្តីម្នាក់បានជិះម៉ូតូ ម៉ាក ធូដេ(Today)ពណ៍បៃតងពាក់ស្លាកលេខ សៀមរាប ១x៧១៦៤ បុករង្វង់មូលមុខ(អតីតគ្រុឌ)បណ្តាលឲដួល ហើយងើបរត់ចោលម៉ូតូដោយសារមនុស្សរោមមើលច្រើនពេក។ បន្ទាប់មកសមត្តកិច្ចយើងបានយកម៉ូតូខាងលើទៅរក្សាទុកនៅប៉ុស្តិ៍ស្រង៉ែ និងព្យាយាមដើររកម្ចាស់ម៉ូតូដែរប៉ុន្តែរកមិនឃើញ។

លុះដល់ព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៧ វេលាម៉ោង០៨:០០ព្រឹកក៏មានប្រទះឃើញសព ដែលជាម្ចាស់ម៉ូតូ ខាងលើនោះ នៅក្នុងលូបង្ហូរទឹកតែម្តង ហើយ មូលហេតុដែលសមត្តកិច្ច យើងស្គាល់ច្បាស់ ព្រោះកន្លងមក នៅកំឡុងថ្ងៃទី០៣ខែ០៧ឆ្នាំ២០១៧ ជនរងគ្រោះនេះធ្លាប់បានជិះម៉ូតូដួលម្តងរួចមកហើយនៅក្នុងភូមិសាស្ត្រសង្កាត់ស្រង៉ែ ហើយត្រូវបានឪពុកឈ្មោះ អឹុង ប៊ូ អាយុ៥៧ឆ្នាំ ទីលំនៅភូមិត្រពាំងស្វាយឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប មកទទួលទាំងមនុស្សនិងម៉ូតូខាងលើត្រឡប់ទៅវិញម្តងហើយ ។ដោយឈ្មោះ អឹុង ប៊ូ បានបញ្ចាក់ថាកូនស្រីគាត់ ជាម្ចាស់ម៉ូតូនេះមានសតិបែបវិប្បល្លាសស្មារតី នាងមានឈ្មោះ អឹុង ប៊ុននី អាយុ២៦ឆ្នាំ ។

អាស្រ័យហេតុនេះ អធិការដ្ឋាននគរបាលក្រុងសៀមរាប សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ករណីនេះ មិនមែនជាករណីឃាតកម្មនោះឡើយ ។

ដោយក្តីគោរព #PoliceSR




Comments

Popular posts from this blog

ភ្ញាក់ផ្អើលគ្រប់គ្នា!! ពេលឃើញសត្វចម្លែកដែលមានងាវជាប់ពេញខ្លួនអណ្ដែតមកលើឆ្នេរសមុទ្រតែពេលដឹងការពិត​ ហួសចិត្ត..(មានវីដេអូ)

តារាសិច ប្រេណា ស្ប៉ាក ចង់ភ្លក់ក្បាច់បុរសនៅអាស៊ី

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)