សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

រិះគន់​រឿង​ភ្លៀង​១​មេ​លិច​ក្រុង ប្រធាន​ស្នើ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដក​ដំណែង​អនុប្រធាន


(​ភ្នំពេញ​) ៖ ភ្លៀង​មួយ​មេ​ធំ​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៧ បណ្តាល​ឲ្យ​លិច​រាជធានី​ភ្នំពេញ​យ៉ាង​ខ្លាំង​កន្លង​មក​នោះ បាន​ក្លាយទៅជា​ប្រធានបទ​ក្តៅ​ធ្វើ​អោយ​អ្នក​និយម​លេង​នៅ​លើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​ចេញ​មក​រិះគន់ និង​វាយប្រហារ​យ៉ាង​ខ្លាំង​ទៅ​លើ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ផង​ដែរ ។

ការ​រិះគន់​រឿង​ភ្លៀង​១​មេ​លិច​ក្រុង​នេះ​ធ្វើ​អោយ​លោក ឃុន សំខាន់ ប្រធាន​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៧ បាន​ធ្វើ​លិខិតស្នើ​សុំ​ទៅ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កា​ញា​រី​ទ្ធ ដក​ដំណែង​អ្នកស្រី ឃុ​ត សុភាព អនុប្រធាន​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ ចេញពី​ដំណែង ។

នៅ​ក្នុង​ការ​ស្នើ​សុំ​ដក​ដំណែង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នកស្រី ឃុ​ត សុភាព អនុប្រធាន​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ​បាន​បង្ហោះ សារ​រិះគន់ នោះ​លើ​គណនី​ហ្វេ​ក​បុក​ផ្ទាល់ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ក្រុងភ្នំពេញ ត្រូវ​ជន់​លិច​នោះ ។

នៅ​ក្នុង​សារ​អ្នកស្រី ឃុ​ត សុភាព បាន​ស​សេរ​អមដោយរូបភាពលិចទឹកផង លើក​ឡើង​ថា « ពិតជា​មាន​មោនភាព​ណាស់ ដែល​កើតជា​ខ្មែរ ទៅ​ក្រៅប្រទេស ម្តង​ៗ ស្ទើរតែ​មិន​ហ៊ាន​ថា​មកពីណា ហើយ​ជនជាតិ​អី ។ នេះ​គ្រាន់តែ​ភ្លៀង​ត្រឹម តែ​២​ម៉ោង​ទេ ។ សូម​ជាតិ​ណា​ៗ​កុំ​ឲ្យ​កើតជា​ខ្មែរ ព្រោះ​មិន​ចង់​មាន​មោនភាព​ទេ » ៕











ប្រភព៖ angrut.com

Comments

Popular posts from this blog

ភ្ញាក់ផ្អើលគ្រប់គ្នា!! ពេលឃើញសត្វចម្លែកដែលមានងាវជាប់ពេញខ្លួនអណ្ដែតមកលើឆ្នេរសមុទ្រតែពេលដឹងការពិត​ ហួសចិត្ត..(មានវីដេអូ)

តារាសិច ប្រេណា ស្ប៉ាក ចង់ភ្លក់ក្បាច់បុរសនៅអាស៊ី

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)