សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

លោក ឃួង ស្រេង ថា៖ រកមូលហេតុដែលនាំឲ្យទឹកលិចរាជធានីភ្នំពេញហើយ គឺដោយសារ...


(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលស្គាល់ថា ប្រឡាយលូមួយចំនួនពិតជាត្រូវបាន​ប្រជាពលរដ្ឋរំលោភ​យកធ្វើជាកម្មសិទ្ធិ​ផ្ទាល់ខ្លួន ហើយបញ្ហានេះ អាជ្ញាធររាជធានីភ្នំពេញ ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ មិនមែនចេះតែឃើញ​ដៃយកដៃ ឃើញជើងយកជើងនោះទេ ពោលគឺយើងត្រូវដោះស្រាយ ជាមួយពួកគាត់តាម​សម្រួលទៅតាមអ្វីដែលយើងអាចធ្វើបាន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការធ្វើសកម្មភាពស្តារ កាយប្រឡាយដើម្បីរំដោះទឹកជាការងារមួយដាច់ខាត ត្រូវតែធ្វើដើម្បីដោះស្រាយ​កង្វល់របស់ប្រជាពលរដ្ឋ ដែលទទួលរងការលិចលង់នេះ។


ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានជម្រុញឲ្យមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្រង់ស្ថិតិឲ្យបានច្បាស់លាស់​ចំពោះ​ប្រជាពលរដ្ឋ និងអ្នកមានប្រាក់មួយចំនួន ដែលរំលោភយកដីចំណីប្រឡាយ ចាក់ដីក្នុងប្រឡាយនិងបញ្ជាក់ពីទំហំប្រឡាយឲ្យបានច្បាស់ ពីចំណុចមួយទៅចំណុចមួយ ផ្ញើទៅឲ្យលោកជាបន្ទាន់ ដើម្បីឲ្យលោកអាចជម្រុញការងារនេះបានលឿន បំពេញទៅតាមសំណូមពរ​ដែលប្រជាពលរដ្ឋចង់បាន។

លោកអភិបាលរាជធានីភ្នំពេញ បានរកឃើញ និងទទួលស្គាល់បែបនេះ ខណៈលោកនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹក​នាំ​មន្រ្តីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពប្រឡាយ បារាំង ដើមស្លែង និងប្រឡាយលូប្រាំ ដើម្បីបញ្ជៀសបញ្ហាទឹកលិច​ដោយ​ជំនន់​ទឹកភ្លៀង ក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមួយចំណែកទៀតរំដោះ​ទឹកចេញពីខណ្ឌពោធិសែនជ័យ។

ក្រោយពីការដើរត្រួតពិនិត្យឃើញថា ប្រឡាយលូមួយចំនួន ត្រូវបានប្រជាពលរដ្ឋរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឲ្យតួប្រឡាយ​តូច ទឹកហូរមិនទាន់ទើបបណ្តាលឲ្យ មានការលិចលង់ពេលមានភ្លៀងម្តងៗ។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេងក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរថ្នាក់សង្កាត់ ខណ្ឌ រាជធានី ដើម្បីដោះស្រាយលើបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀងនេះ ពោលគឺប្រជាពលរដ្ឋត្រូវចូលជាច្រើនករណីដូចជា ត្រូវទុកដាក់សម្រាមឲ្យបានល្អ កុំឲ្យចូលមាត់លូ ហើយបើមានការរំលោភប្រឡាយលូ ត្រូវជួយរាយការណ៍ប្រាប់មកអាជ្ញាធរជាដើម ដើម្បីទប់ស្កាត់បានទាន់ពេល។

បើតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការចុះពិនិត្យស្ថានភាពជាក់ស្តែងលើប្រឡាយទឹកមួយចំនួន នៅក្នុងមូលដ្ឋានខណ្ឌ សែនសុខ និងខណ្ឌមានជ័យ ដោយសារតំបន់នេះតែងទទួលរងការលិចលង់ដោយទឹកជំនន់ ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ដូច្នេះ​ហើយ ទើបលោកអភិបាលរាជធានីភ្នំពេញ ដឹកនាំមន្រ្តីជំនាញចុះពិនិត្យដោះស្រាយលើបញ្ហាទឹកលិចនេះតែម្តង។

មន្រ្តីសាលារាជធា​នីភ្នំពេញ បានឲ្យដឹងផងដែរថា បញ្ហាទឹកលិចនៅតំបន់នោះ បណ្ដាលមកពីមានភាពមិនប្រក្រតីមួយចំនួន ដោយសារតែមានការរំលោភកេងយកដីមាត់ប្រឡាយ ពិសេសអ្នកសាងសង់បុរីលក់នៅតំបន់ប្រឡាយបារាំង ក្នុងខណ្ឌសែនសុខ ដែលធ្វើឲ្យផ្លូវលេខ២០០៤ ផ្លូវដួងងៀប ផ្លូវក្រវ៉ាត់ក្រុងទី២ តំបន់ភូមិសាស្ត្រទឹកថ្លា និងតំបន់ភូមិសាស្ត្រខាងកើត និងខាងត្បូងព្រលាន​យន្តហោះ ទទួលរងការលិចលង់ជារឿយៗ ពេលមានភ្លៀងធ្លាក់ខ្លាំង។

ជាមួយគ្នានោះដែរ លោក ឃួង ស្រេង បានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំងពីរ និងមន្រ្តីសាធារណការ​ប្រចាំរាជធានីភ្នំពេញ ត្រូវប្រញាប់ចុះត្រួត​ពិនិត្យនៅតាមបណ្ដោយ ប្រឡាយបារាំង ដើម្បីពិនិត្យបច្ច័យឲ្យបានល្អិតល្អន់ មុននឹងបើកដំណើរការជីកដីដាក់លូថ្មីរំដោះទឹកជំនន់ និងពន្យល់ប្រាប់ប្រជាពលរដ្ឋនៅតាមចញ្ចើមផ្លូវ និងនៅក្នុងបុរីភ្នំពេញថ្មី ខណ្ឌសែនសុខ សូមមានការយោគយល់ដល់ក្រុមការងារផង នៅពេលដំណើរការដាក់លូនោះ៕











ប្រភព៖ FN

Comments

Popular posts from this blog

ភ្ញាក់ផ្អើលគ្រប់គ្នា!! ពេលឃើញសត្វចម្លែកដែលមានងាវជាប់ពេញខ្លួនអណ្ដែតមកលើឆ្នេរសមុទ្រតែពេលដឹងការពិត​ ហួសចិត្ត..(មានវីដេអូ)

តារាសិច ប្រេណា ស្ប៉ាក ចង់ភ្លក់ក្បាច់បុរសនៅអាស៊ី

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)