មិត្តអ្នកអានទាំងអស់គ្នា ប្រហែលជាបានដឹងហើយថា ចុងឆ្នាំនេះ Apple បានបញ្ចេញស្មាតហ្វូនចំនួន ស៊េរីឯណោះ រួមមាន iPhone X, 8 & 8+ ប៉ុន្តែអ្វីដែល គួរអោយកត់សម្គាល់ ជាងគេនោះគឺ iPhone X ក៏ព្រោះតែ ទូរស័ព្ទនេះ មានរចនាបថ ខុសពី iPhone 8 & 8+ ដែលចេញតំណាលគ្នា រួមទាំង iPhone ជំនាន់មុនៗ ផងដែរ ដោយសារ វាមានអេក្រង់លាត ពេញផ្ទៃខាងមុខ ជាមួយនឹងសមត្ថភាព ល្អច្រើន ទាំងកាមេរ៉ា និង បច្ចេកវិទ្យា។ ថ្មីៗនេះ ស្រាប់តែមាន ប្រភពមួយ បានបញ្ចេញ Concept រូបរាងរបស់ iPhone SE+ ជំនាន់ថ្មី ហើយវាអាចនឹងស្នង តំណែងបន្តពី iPhone SE ដែលបានចេញ កាលពីឆ្នាំមុន។

បើយើងមើលរូបរាង Concept រូបរាងរបស់ iPhone SE+ ពីខាងមុខ គឺវាដូចគ្នាទៅនឹង iPhone X អញ្ចឹង ថែមទាំងគ្មាន ប៊ូតុង Home សម្រាប់ស្គេនម្រាមដៃ ដូចគ្នាទៀត តែបើយើងសម្លឹងមើល រចនាបថនៃគែម ព័ទ្ធជុំវិញរបស់ ទូរស័ព្ទ iPhone SE+ រួមទាំងខ្នង ខាងក្រោយនោះ គឺវាមិនខុសគ្នា ប៉ុន្មានពី iPhone SE ឡើយ តែមានចំនុចមួយ ដែលគួរអោយចាប់អារម្មណ៍ ជាងគេគឺ កាមេរ៉ាដែលបំពាក់ នៅលើ iPhone SE+ នោះជា កាមេរ៉ាភ្លោះ ដែលមានគ្រាប់ Flash នៅចំកណ្តាល និងមិនមាន កាមេរ៉ាបញ្ឈរដូច iPhone X នោះទេ។ ហើយចំពោះទំហំ អេក្រង់វិញ គឺអាចនឹង មិនមានទំហំ 4 អ៊ីញ ដូចទៅនឹង iPhone SE ជំនាន់មុន នោះទេ។
ហើយខាងក្រោមនេះ គឺជាវីដេអូ បង្ហាញពី Concept រូបរាងរបស់ iPhone SE+ ជំនាន់ថ្មី៖
សរុបមក នេះគ្រាន់តែជា Concept រូបរាងរបស់ iPhone SE+ តែប៉ុណ្ណោះ ហើយយើងក៏មិនអាច សនិ្នដ្នានបានដែរថា តើវាអាចនឹងដូច ទៅនឹងអ្វី ដែលគេបានបង្ហាញ នេះរឺយ៉ាងណា។ ហើយប្រសិនបើ វាមានរូបរាង និង រចនាបថបែប ហ្នឹងមែន ខ្ញុំគិតថា វាពិតជាស្អាត មែនទែន ថែមទាំងមើលទៅ ទាក់ទាញទៀតផង។ សម្រាប់ខ្ញុំ គឺនៅតែស្រលាញ់ រូបរាងខាងក្រោយ បែប iPhone 5S & SE នេះ រួមទាំងគែមជុំវិញ ទូរស័ព្ទផងដែរ ព្រោះវាមើល ទៅសាមញ្ញ ស្រួលកាន់ តែទាស់ត្រង់ថា វាមានអេក្រង់រាង តូចបន្តិច។ ចុះអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ ប្រសិនបើ iPhone SE+ មាន Concept រូបរាងបែបនេះ?
ប្រភព៖ ខេមបូរីផត
Comments
Post a Comment