សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

ខ្លោចចិត្តណាស់ ពេលបានដឹងរឿងរ៉ាវជីវិត របស់បុរសដែលជិះម៉ូតូធ្លាក់លូស្លាប់…


ភ្នំពេញ ៖ បុរសម្នាក់បានបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូធ្លាក់ចូលលូ ដែលពលរដ្ឋថាអាជ្ញាធរ បើកគម្របស្តាហើយ អ់បានបិទគ្របវិញ កាលពីវេលាម៉ោង៧យប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ១៣បេ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រោយកើតហេតុភ្លាមៗ រកសាច់ញាតិមិនឃើញ ទើបសមត្ថកិច្ចសម្រេចដឹកសាកសពទៅតំកល់ទុកនៅវត្តទឹកថ្លា រហូតមកដល់ព្រឹកថ្ងៃទី០៩ ខែតុលា នេះ សាកសពត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកអត្តញ្ញាណ សាច់ញាតិ ក្រុមគ្រួសារឃើញហើយ ។


សាកសពមានឈ្មោះ ឃឿង សុភ័ក្រ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្មករសំណង់ ជាងពិដាន ស្នាក់នៅ ផ្ទះជួលក្នុង ភូមិ សង្កាត់កើតហេតុ មានស្រុកកំណើត ភូមិជំទាវ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះ មានឪពុកឈ្មោះ ខៀវ ថៃ អាយុ ៥៦ឆ្នាំ មុខរបរកសិករ មានម្តាយឈ្មោះ ជួប ថុល អាយុ ៥៣ឆ្នាំ មុខរបរកសិករ និងមានបងប្អូនចំនួន៧នាក់ ប្រុស៤នាក់ ស្រី៣នាក់ ជនរងគ្រោះជាកូនទី២ ។


តាមនារីឈ្មោះ ឃឿង ស្រីពៅ អាយុ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ត្រូវជាប្អូនស្រីបង្កើត របស់ជនរងគ្រោះ បានឱ្យដឹងថា បងប្រុសរបស់ខ្លួនជាបុរសពោះម៉ាយ ប្រពន្ធស្លាប់ចោល ៣ឆ្នាំមកហើយ មានកូនប្រុសម្នាក់ អាយុទើប ៣ឆ្នាំ រស់នៅជាមួយជីដូន ឯស្រុកកំណើត រីឯជនរងគ្រោះ ក្រោយពីប្រពន្ធស្លាប់ចោល បានមកធ្វើការងារជាកម្មករសំណង់ (ជាងពិដាន) នៅទីក្រុងភ្នំពេញ ដោយស្នាក់នៅផ្ទះជួល ក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តែម្នាក់ឯង គ្រាន់បានប្រាក់ទុកសម្រាប់ចិញ្ចឹមបីបាច់កូនប្រុស នៅតូច តែជាអកុល មកដល់ពេលនេះ កូនប្រុសបន្ទាប់ពីកំព្រាម្តាយហើយ ឥឡូវថែមទាំងកំព្រាឪពុកទៀត ជីវិតក្មេងប្រុស ក្លាយជាជីវិតក្មេងកំព្រា គ្មានឪពុក ម្តាយ ក្នុងអាយុ ៣ឆ្នាំទៅហើយ ។


តាមនគរបាលបានឱ្យដឹងថា សាកសពក្រោយពីរកអត្តសញ្ញាណ សាច់ញាតិឃើញហើយ បានធ្វើឯកសារមរណភាព ហើយប្រគល់សាកសពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ។


តាមមតិប្រជាពលរដ្ឋឃើញហេតុការបានឱ្យដឹងថា នេះជាការធ្វេសប្រហែសមួយ លូខាងលើ ក្រោយពីអាជ្ញាធរ បើកគម្រប ពិនិត្យស្តារួច មិនបានបិទគម្របវិញ ធ្វើឱ្យអ្នកធ្វើដំណើរឆ្លងកាត់ពេលយប់ មិនបានចាប់អារម្មណ៍ ផ្លូវត្រូវជិះរាល់ថ្ងៃ រហូតដល់បុរសរងគ្រោះខាងលើជិះម៉ូតូធ្លាក់ បាក់កស្លាប់បាត់បង់ជីវិត សង្ឃឹមថាអាជ្ញាធរ នឹងចាត់វិធានការ ដើម្បីរៀបចំដាក់គម្របបិទបាំងលូឡើងវិញ ។


ដោយមើលឃើញនូវសេចក្តីទុក្ខ របស់គ្រួសារជនរងគ្រោះខាងលើ ក្រោយពីជួបនូវហេតុការអាក្រក់ ឃើញថា នៅព្រឹកថ្ងៃទី០៩ ខែតុលា នេះអាជ្ញាធរខណ្ឌសែនសុខ ក្រោមបញ្ជារបស់លោកអភិបាលខណ្ឌ ចាត់ឱ្យមន្ត្រី នាំយកថវិការចំនួន ៥០មុឺនរៀល ជួយដល់ក្រុមគ្រួសារនៃសព និងចេញថ្លៃសេវាដឹកសពវិលទៅស្រុកកំណើត ដើម្បីធ្វើបុណ្យ ៕










ប្រភព៖ news.kbn-live.com

Comments

Popular posts from this blog

ភ្ញាក់ផ្អើលគ្រប់គ្នា!! ពេលឃើញសត្វចម្លែកដែលមានងាវជាប់ពេញខ្លួនអណ្ដែតមកលើឆ្នេរសមុទ្រតែពេលដឹងការពិត​ ហួសចិត្ត..(មានវីដេអូ)

តារាសិច ប្រេណា ស្ប៉ាក ចង់ភ្លក់ក្បាច់បុរសនៅអាស៊ី

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)