សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

លោក ហ៊ុន ម៉ាណែត ប្រតិកម្មនឹងលោក ម៉ែន ណាត រឿងទម្លាយលុយរាប់រយលានដុល្លា…


បន្ទាប់ពីប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បង្ហោះសារជាបន្តបន្ទាប់ដើម្បីលាតត្រដាងពីទំហំលុយដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមគ្រួសារត្រកូលហ៊ុនដែលបានផ្ញើនៅបរទេសនោះ បានធ្វើឲ្យកូនប្រុសច្បងរបស់លោក ហ៊ុន សែន ឆ្ងាល់ទៅនឹងការលើឡើងនេះ និងភ្នាល់ដាក់លក្ខ័ណដ៏សែនពិបាកមួយ ដើើម្បីភ្នាល់ជាមួយលោក ម៉ែន ណាត។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននាព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧ លោក ហ៊ុន ម៉ាណែត បានប្រតិកម្មថា៖

ថ្មីៗនេះលោក ម៉ែន ណាត ដែលតាំងខ្លួនជាអ្នកក្លាហានក្នុងការបញ្ចេញពត៌មាននានា បានបង្ហោះព័ត៌មានមួយដែលចោទថា ខ្ញុំមានលាក់លុយ ២០០លានដុល្លា នៅធនាគារមួយឈ្មោះ BNP នៅប្រទេសបារាំង និងបានកំពុងដេញថ្លៃទិញអគារទីស្នាក់ការបក្ស Le Parti Socialiste ដែលគាត់ចោទថាខ្ញុំ ហ៊ានដេញថ្លៃដល់ជាង ៥៨ លានអឺរ៉ូឯណោះផងដែរ។

នេះមិនមែនជារឿងទីមួយទេ ដែលលោក ម៉ែន ណាត និងក្រុមរបស់គាត់បានប្រឌិតឡេីងក្នុងចេតនាមួលបង្កាច់ ញុះញង់ បំផ្លាញកិត្តិយសអ្នកដទៃ ដេីម្បីកេងចំណេញនយោបាយ។

ក្នុងនាមជាកូនប្រុស ខ្ញុំមិនចង់និយាយអ្វីវែងឆ្ងាយទេ។ ខ្ញុំចង់ភ្នាល់តែម្តងជាមួយលោក ម៉ែន ណាត ដែលបានចោទថាខ្ញុំមានលុយរាប់លានដុល្លាទុកនៅធនាគារបារាំង ហេីយនិងកំពុងចូលរួមដេញថ្លៃអគារក្នុងតម្លៃរាប់លានអឺរ៉ូនោះ។

ការភ្នាល់នោះគឺ៖ ខ្ញុំផ្តល់រយៈពេល២សប្តាហ៏អោយលោក ម៉ែន ណាត បង្ហាញឯកសារជាភស្តុតាងដែលបញ្ជាក់ថា៖ ១) ខ្ញុំមានលាក់លុយ២០០លានដុល្លានៅធនាគារ BNP នៅបារាំង ២) ខ្ញុំមានឈ្មោះដេញថ្លៃអគារ Le Parti Socialiste ដូចដែលលោកបានចោទ។

ឯកសារទាំងនោះយើងអាចស្នើសុំអោយស្ថានទូតបារាំងនៅកម្ពុជា ឬស្ថានទូតកម្ពុជានៅបារាំង សុំអោយធនាគារ BNP ឬ អ្នករៀបចំដេញថ្លៃ អគារនោះបញ្ជាក់ជាផ្លូវការបាន ថាជាឯកសារពិតឬមិនពិត។

បើលោក ម៉ែន ណាត មានឯកសារដែលបញ្ជាក់ថាខ្ញុំពិតជាមានប្រាក់និងកំពុងដេញថ្លៃអគារដូចដែលលោកចោទប្រកាន់មែន ខ្ញុំហ៊ាន៖

១) ប្រគល់លុយទាំងអស់ ដែលលោកចោទខ្ញុំថាមាននោះអោយទៅលោក
២) ខ្ញុំនឹងធ្វើកិច្ចសន្យាជាសាធារណៈថាខ្ញុំនឹងឈប់ប្រឡូកក្នុងនយោបាយអស់មួយជីវិត
ប៉ុន្តែបើលោក ម៉ែន ណាត មិន ហ៊ានភ្នាល់ ឬមិនអាចផ្តល់ភស្តុតាងពិតប្រាកដដើម្បីបញ្ជាក់តាមការចោទរបស់លោកទេ ខ្ញុំសុំអោយលោក ម៉ែន ណាត៖
១) ធ្វើលិខិតសុំទោសខ្ញុំជាសាធារណៈ
២) ធ្វើកិច្ចសន្យាជាសាធារណៈថាលោកនឹងឈប់ប្រឡូកក្នុងនយោបាយតាមគ្រប់រូបភាព អស់មួយជីវិត
ខ្ញុំមិនខ្លាចនឹងភ្នាល់ទេ ព្រោះខ្ញុំគ្មានអ្វីត្រូវលាក់បាំងចំពោះការចោទប្រកាន់របស់លោក ម៉ែន ណាត ទេ។

ខ្ញុំសង្ឃឹមថាលោក ម៉ែន ណាត ដែលតាំងខ្លួនជាអ្នកក្លាហាននោះហ៊ានភ្នាល់ជាមួយខ្ញុំដែរ ព្រោះបើតាមអ្វីដែលលោកសរសេរនោះគឺលោកបានអួតថាមានភស្តុតាងអស់ហើយសម្រាប់យកឈ្នះក្នុងការភ្នាល់គ្នានេះ។

ប្រជាពលរដ្ឋជាច្រើនក៏កំពុងរង់ចាំមើលដែរ តើអ្នកក្លាហានដូចលោកហ៊ានទទួលខុសត្រូវចំពោះអ្វីដែលខ្លួនសរសេរឬទេ?

ខ្ញុំសង្ឃឹមថាលោក ម៉ែន ណាត ពិតជាមានចិត្តជាកូនប្រុស និងមានភាពក្លាហាន ទទួលខុសត្រូវចំពោះការសរសេររបស់ខ្លួន ហើយមិនមែនជាជនកំសាក និងមិនហ៊ានទទួលខុសត្រូវនោះទេ។

ខ្ញុំនឹងរង់ចាំចម្លើយលោក ហើយបើលោកមានឯកសារជាភស្តុតាងពិតប្រាកដ សូមបង្ហាញមក។ ឯកសារទាំងនោះយើងអាចស្នើសុំអោយស្ថានទូតបារាំងនៅកម្ពុជា ឬស្ថានទូតកម្ពុជានៅបារាំង សុំអោយធនាគារ BNP ឬ អ្នករៀបចំដេញថ្លៃ អគារនោះបញ្ជាក់ជាផ្លូវការបាន ថាជាឯកសារពិតឬមិនពិតបាន។

ឆ្លើយតបទៅនឹងប្រតិកម្មខាងលើរបស់លោក ហ៊ុន ម៉ាណែត, លោក ប៉ាង សុខឿន និយាយថា៖

អ្នកគាំទ្រ ហ៊ុន ម៉ាណែត នាំគ្នាបន្ទរតាម ហើយប្រឹងចំអកឲ្យលោក ម៉ែន ណាត។ តើពួកគេគិតថា ហ៊ុន ម៉ាណែត ស៊ីបាយនឹងត្រឡោកឬ? តើពួកគេគិតថាធនាគារបារាំងនោះស៊ីបាយនឹងត្រឡោកដែរឬ?

រឿងរក ឬស្នើសុំឯកសារណាមួយពីស្ថានទូត ទាក់ទងនឹងគណនីរបស់ជនណាម្នាក់នៅធនាគារប្រទេសណាមួយ ឬអន្តរជាតិណាមួយ អាចធ្វើទៅបានលុះត្រាតែរដ្ឋាភិបាលជាអ្នកធ្វើ មានបណ្តឹង មានបញ្ហាច្បាស់លាស់ដែលអាចជាការគំរាម ជាការបង្កហានិភ័យឬរំលោភច្បាប់អ្វីមួយ ទើបអាចធ្វើទៅបាន។

ពោលមិនមែនអ្នកណា ក៏អាចសរសេរទៅស្នើសុំបាននោះទេ ហើយយកមកភ្នាល់គ្នាជាលក្ខណៈបុគ្គលបែបនេះទេ។ បើអ្នកណាៗក៏អាចសរសេរទៅស្នើសុំមើលបាន តើមុខរបរកស៊ីរបស់គេទៅជាយ៉ាងណា? តើច្បាប់ប្រទេសគេការពារអ្នករកស៊ីមានន័យស្អី? តើទំនុកចិត្តអតិថិជនឲ្យជឿស្អី? និយាយរួមមិនបាច់ដល់បារាំងទេ ត្រឹមស្រុកខ្មែរ ខ្មែរដូចគ្នា តើយើងអាចសុំមើលកុងធនាគារនណាម្នាក់បានទេ? គ្មានផ្លូវទេ។ ដូច្នេះកុំនិយាយទាំងងងើលបែបនេះ ម៉ាណែត។ តែចង់ប្រាប់វិញថា ពេលមានការផ្លាស់ប្តូររដ្ឋាភិបាល មានអ្នកដឹកនាំថ្មី យើងនឹងយកឯកសារទាំងនោះមកឲ្យមើលជាក់ជាមិនខានឡើយ ហើយពេលនោះ កុំភ្លេចរឿងភ្នាល់នេះឲ្យសោះ ម៉ាណែត?




ប្រភព៖ cfapost.com

Comments

Popular posts from this blog

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)

(មានវីឌីអូ) សិស្សសាលាមួយគួរ​ ថែមម៉ោងរៀនគួរបំបៅដោះ

សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…