សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

មហាជនគាំទ្រសង្គ្រោះជាតិមានសង្ឃឹមហើយ ព្រោះសង្គ្រោះជាតិមិនអាចរំលាយបានដាច់ខាត


បើតាមសេចក្តីថ្លែងការណ៍លោក សម រង្ស៊ី ជាមួយអ្នកគាំទ្រ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ពីក្រៅប្រទេស ស្តីពីការធ្វើសេចក្តីសម្រេច ក្នុងនាមគណបក្សសង្គ្រោះជាតិ ក្នុងកាលៈទេសៈបច្ចុប្បន្ន បានឲ្យដឹងថាគម្រោងដែលចង់រំលាយគណបក្សសង្គ្រោះជាតិ ត្រូវបានគណបក្សកាន់អំណាចរំសាយវិញហើយ ដោយរដ្ឋាភិបាលលោកហ៊ុន សែន មិនអាចទ្រាំទ្រនឹងសំពាធពីសហគមអន្តរជាតិ និងមហាជនសង្គ្រោះជាតិកម្ពុជាបាន។


លោក អេង ឆៃអ៊ាង នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៧ នេះ ក៏បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ថាប្រទេសជប៉ុនម្ចាស់ជំនួយដ៏ធំបានបង្ហាញជំហររបស់ខ្លួនហើយ ចំពោះវបត្តិនយោបាយនៅកម្ពុជា។

លោក អេង ឆៃអ៊ាង បានបញ្ញាក់ថា៖

ប្រទេសជប៉ុន បានបង្ហាញជំហរជាផ្លូវការហើយ បន្ទាប់ពីស្ងាត់ស្ងៀមរយៈពេលជិតពីរខែ ក្រោយការចាប់ខ្លួនលោកប្រធាន កឹម សុខា ។

នៅក្នុងជំនួបផ្លូវការ ជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែតុលាម្សិលមិញ លោក Iwao Horii អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានសម្តែងការព្រួយបារម្ភ អំពីការចាប់ខ្លួនលោកប្រធាន កឹម សុខា និងការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ។

សូមជំរាបថា បច្ចុប្បន្ន ប្រទេសជប៉ុន និងសហគមន៍អឺរ៉ុប កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ដំណើរការបោះឆ្នោតនៅកម្ពុជា ដើម្បីធានាថា ការបោះឆ្នោតនោះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ បើប្រទេសជប៉ុន និង សហគមន៍អឺរ៉ុប ឈប់ជួយដល់ការបោះឆ្នោត នោះការបោះឆ្នោតនៅកម្ពុជា ឆ្នាំ២០១៨ ខាងមុខនេះនឹងគ្មានន័យ ។ នេះ មិននិយាយដល់ការជួយកម្ពុជាលើវិស័យផ្សេងទៀតពីប្រទេសជប៉ុន និងសហគមន៍អឺរ៉ុប ។


ចំណែកលោក ហៃ វណ្ណា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសជប៉ុន បានបង្ហោះសារគួរឲ្យមានសង្ឃឹមមួយថា៖

លោក​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន​មិន​ទាំង​អញ្ជើញ​ដល់​ស្រុក​ខ្មែរ​ស្រួល​បួល​ផង​ រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ មាន​ឥរិយាបថ​ទន់​ភ្លន់​បាត់​ទៅហើយ​ ។

លោក​ កឹម​ សុខា​ នឹង​ត្រូវ​បាន​ដោះលែង​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​នេះ​ ហើយ​លោក​ សម​ រង្ស៊ី​ ក៏​នឹង​ត្រូវ​វិល​ចូល​ស្រុក​វិញ​មុន​ថ្ងៃ​បោះឆ្នោត​ឆ្នាំ​២០១៨ខាងមុខ​នេះដែរ​ ដូច្នេះ​សូម​បងប្អូន​ជន​រួម​ជាតិ​ទាំង​អស់​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​កុំបី​ខាន​ ។​

ហើយ​គណបក្ស​សង្គ្រោះ​នឹង​មិន​រលាយ​ទៅ​ណា​ ទេ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ ដែល​នឹង​ត្រូវ​រលាយ​នាពេល​ខាង​មុខ​៕



ប្រភព៖​ cfapost.com

Comments

Popular posts from this blog

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)

(មានវីឌីអូ) សិស្សសាលាមួយគួរ​ ថែមម៉ោងរៀនគួរបំបៅដោះ

សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…