សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

បុគ្គល ធាន វុទ្ធី ចេញមុខមកតាំងខ្លួនជាព្រះអរហន្ត ឲ្យប្រជាពលរដ្ឋថ្វាយបង្គំ និងដាក់ព្រះឆ័យាលក្ខណ៍អតីតព្រះមហាក្សត្រក្រោមរូបសំណាកជើងខ្លួនឯងទៀត

(តាកែវ)៖ ប្រជាពលរដ្ឋខ្មែរបានរិះគន់យ៉ាងខ្លាំងលើបុគ្គលឈ្មោះ ធាន វុទ្ធី ដែលធ្លាប់តាំងខ្លួនជាព្រះសិអារ្យមេត្រី កាលពីលើកមុន ដោយសារតែពេលថ្មីៗនេះ បុគ្គលឈ្មោះ ធាន វុទ្ធី បានតាំងខ្លួនជាព្រះអរហន្តសារជាថ្មីហើយ ថែមទាំងដាក់រូបព្រះឆ័យាលក្ខណ៍របស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោមជើងរូបសំណាករបស់ខ្លួនថែមទៀត ក្នុងពិធីបុណ្យមួយស្ថិតនៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នៅលើបណ្ដាញសង្គម Facebook ប្រជាពលរដ្ឋមានការខឹងសម្បារយ៉ាងខ្លាំងលើបុគ្គលឈ្មោះ ធាន វុទ្ធី នោះ និងបានស្នើទៅក្រសួង-ស្ថាប័នពាក់ព័ន្ធយ៉ាងដូច្នេះថា «រឿងរ៉ាវស្រុកខ្មែរ​ប៉ុន្មានថ្ងៃមុន​ និងប៉ុន្មានខែមុន​នៅតែស្ថាប័នពាក់ព័ន្ធធ្វើមិនបាន​ ហេតុអ្វីបានស្រុកខ្មែរមនុស្សមួយចំនួនលង់ និងការបោកប្រាស់របស់ពួកគេ។ នេះជាជំនឿដែលខ្វះបញ្ញាពិតប្រាកដ។ អ្នកស្លៀកស​ពាក់ស​មកតាំងខ្លួនថា ជាព្រះអរហន្ត​ ព្រមទាំងមានការដង្ហែជាអង្គកឋិនទានទៀត​ ដែលបានកើតឡើងនៅលើទឹកដីខេត្តតាកែវ»។

ប្រជាពលរដ្ឋបានបន្តថា «អ្នកស្លៀកពាក់ទ្រង់គ្រឿងម្នាក់​ មកតាំងខ្លួនជាព្រះបិតាចក្រវាឡ ជាអង្គព្រះពោធិសាត់​ នេះជាការប្រមាថយ៉ាងច្បាស់។ តើព្រះអរហន្តចេញមកពីណា​ មិចបានកោះហៅ​ យាងសម្តេចសង្ឃ​ និងភិក្ខុតាមបណ្តាវត្តទៅជួប ហើយសម្តែងធម៌ទេសនាប្រោសផង? តើស្តេចមួយអង្គទៀតសោយរាជពីពេលណា​ មិចបានដំណឹងនេះអត់ឃើញអញ្ជើញអភិបាលខេត្ត ទូទាំងប្រទេសទៅចូលរួម? តើទាំងនេះមកពីមូលហេតុអ្វី? តើស្ថាប័នពាក់ព័ន្ធគួរគិតយ៉ាងណា?»។

ជុំវិញបញ្ហានេះដែរ មន្ត្រីនៃមន្ទីរធម្មការ និងសាសនាខេត្តតាកែវ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រលប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ឲ្យដឹងថា ពិធីបុណ្យដែលមានវត្តមានបុគ្គល ធាង វុទ្ធី ខាងលើ ជាពិធីបុណ្យសាសនធម្មតា សម្រាប់គ្រួសារប្រជាពលរដ្ឋដាច់ដោយឡែកនោះទេ ប៉ុន្តែបុគ្គលរូបនេះ បែរជាមកតាំងខ្លួនជាព្រះអរហន្តទៅវិញ ហើយក៏មានប្រជាពលរដ្ឋក្រាបថ្វាយបង្គំផងដែរ។

មន្ត្រីដដែលបានបន្តថា ឈ្មោះ ធាន វុទ្ធី ដែលធ្លាប់បានតាំងខ្លួនជាព្រះសិអារ្យមេត្រី ត្រូវបានកម្លាំងសមត្ថកិច្ច និងអាជ្ញាធរចាត់វិធានការតាមច្បាប់ និងបានបាត់មុខមួយរយៈហើយ ប៉ុន្តែស្រាប់តែបង្ហាញខ្លួនសារជាថ្មី ជាមួយការតាំងខ្លួនជាព្រះសិអារ្យមេត្រីសារជាថ្មីទៀតដែរ ​ព្រមទាំងបានយករូបព្រះឆ័យាលក្ខណ៍របស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដាក់តាំងខាងក្រោមរូបរបស់ខ្លួនថែមទៀត នៅក្នុងពិធីបុណ្យសាសនាមួយស្ថិតនៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ថ្មីៗកន្លងទៅ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម មន្ត្រីនៃមន្ទីរធម្មការ និងសាសនាខេត្តតាកែវ បានចុះទៅធ្វើការណែនាំ និងផ្ដាំផ្ញើទៅអាជ្ញាធរមូលដ្ឋាន ត្រូវហាមប្រាមសកម្មភាពបែបនេះ និងមិនអនុញ្ញាតឲ្យប្រព្រឹត្តអំពើបែបនេះតទៅទៀត។

តាមរយៈបណ្ដាញសង្គម Facebook ដដែល ប្រជាពលរដ្ឋបានសំណូមពរដល់ក្រសួងធម្មការ ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ធាន វុទ្ធី ដែលតាំងខ្លួនជាព្រះសិអារ្យមេត្រីនោះ និងត្រូវទប់ស្កាត់សកម្មភាពខុសឆ្គងដូចខាងលើជាដាច់ខាត ដោយពួកគេបានលើកឡើងថា ការតាំងខ្លួនជាព្រះបែបនេះ ប្រៀបបីដូចជាបំផ្លាញព្រះពុទ្ធសាសនា យកព្រះពុទ្ធសាសនាមកជាន់ឈ្លី ហើយមួយវិញទៀត ការដែលយករូបព្រះឆ័យាលក្ខណ៍មកដាក់ក្រោមជើងខ្លួនបែបនេះ ហាក់មាក់ងាយដល់ព្រះចេស្ដារបស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ យ៉ាងអញ្ចឹង៕

 








ប្រភព៖ freshnewsasia.com

Comments

Popular posts from this blog

ភ្ញាក់ផ្អើលគ្រប់គ្នា!! ពេលឃើញសត្វចម្លែកដែលមានងាវជាប់ពេញខ្លួនអណ្ដែតមកលើឆ្នេរសមុទ្រតែពេលដឹងការពិត​ ហួសចិត្ត..(មានវីដេអូ)

តារាសិច ប្រេណា ស្ប៉ាក ចង់ភ្លក់ក្បាច់បុរសនៅអាស៊ី

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)