សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

អីយ៉ាឡើងចឹង!!! គៀត សុវណ្ណាឡាង-លឹម ជាឡាយ ថៅកែទឹកកកនៅកំពង់ចាម ចេញលុយឲ្យរៀបការ


តារាកូនកាត់ចិន សាច់សខ្ចីដូចបណ្តូលចេក គៀត សុវណ្ណាឡាង ដែលក្រោយចាប់ដៃគូជាមួយប្រុសសង្ហា លឹម ជាឡាយ សម្តែងរឿង “អាពាហ៍ពិពាហ៍ចម្លែក” លាយឡំឈុតស្នេហាជាមួយគ្នានោះ ស្រាប់តែពេលនេះលេចឮថា ពួកគេបង្កាត់ភ្លើងស្នេហាជាមួយគ្នានៅក្រៅឆាក ដែលធ្វើឱ្យអ្នកមេម៉ាយកែវ និសា សង្សារជាឡាយ ឆេះដុំជាខ្លាំង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺនៅពេលនេះ មានលោកថៅកែធំ នៅក្រុងកំពង់ចាម ម្នាក់ បានគាំទ្រឱ្យស្រីស្អាតសុណ្ណាឡាង រៀបការជាមួយជាឡាយ ហើយលោកថៅកែធានារ៉ាប់រងការចំណាយទាំងស្រុងតែម្តង…។


គៀត សុវណ្ណាឡាង-លឹម ជាឡាយ ពេលនេះ ទៅណាក៏បណ្តើរគ្នាដូចលលកញីឈ្មោលដែរ ហើយមានពេលខ្លះធ្លាយព័ត៌មានថា ពួកគេបានជិះរថយន្តនៅកណ្តាលអធ្រាត្រស្ងាត់តែ២នាក់ទៀតផង ដែលធ្វើឱ្យអ្នករួមអាជីពនិយាយថា ប្រសិនបើស្រីស្រស់ប្រុសសង្ហា១គូនេះ ប្រកែកថា គ្មានស្នេហាជាមួយគ្នា ទើបជារឿងចម្លែក។


ដោយឡែកកាលពីពេលថ្មីៗនេះ មានព័ត៌មានថា លោកថៅកែរោងចក្រផលិតទឹកកកធំជាងគេ នៅក្រុងកំពង់ចាម បានជំរុញឱ្យស្រីស្រស់គៀត សុវណ្ណាឡាង និងប្រុសរូបសង្ហា លឹម ជាឡាយ រៀបការជាមួយគ្នាដោយបើកចំហតាមប្រពៃណីខ្មែរត្រឹមត្រូវ ហើយលោកថៅកែនឹងរ៉ាប់រងលើការចំណាយលើមង្គលការនោះទាំងស្រុងតែម្តង ព្រោះគាត់ចង់ឱ្យតារាទាំង២នាក់នេះ ក្លាយទៅជាប្តីប្រពន្ធគ្នានឹងជាគូស្នេហ៍គំរូក្នុងសិល្បៈ។ ព័ត៌មានបានឱ្យដឹងទៀតថា សុវណ្ណាឡាង ហាក់មិនប្រកែកឡើយ ចំពោះទឹកចិត្តដ៏ល្អរបស់លោកថៅកែនោះ តែនាងសុំពេលមើលចិត្តគ្នាទៅវិញទៅមកសិន ព្រោះថា មិនអាចគ្រាន់តែស្រលាញ់គ្នាភ្លែត រៀបការភ្លាមនោះទេ។


ក្នុងជំនួបផ្ទាល់ជាមួយគៀត សុវណ្ណាឡាង កាលពីពេលថ្មីៗនេះ តារាសាច់សខ្ចីរូបនេះបានសារភាពថា នាងពិតជាមានការជំរុញពីលោកថៅកែទឹកកក ឱ្យនាងរៀបការជាមួយលឹម ជាឡាយ មែន តែពេលនេះនាងមិនទាន់សម្រេចចិត្តទេ ព្រោះថា រវាងនាងនិងជាឡាយ គឺគ្រាន់តែជាមិត្តរួមអាជីពប៉ុណ្ណោះ តែនៅថ្ងៃក្រោយមិនអាចកំណត់បានឡើយ។


គៀត សុវណ្ណាឡាង និយាយថា “លោកថៅកែលក់ទឹកកកនៅកំពង់ចាម នោះ គាត់ស្រលាញ់គាំទ្រពួកខ្ញុំ ហើយគាត់ចង់ឃើញយើងទាំង២ រៀបការជាមួយគ្នាមែន។ លោកថៅកែថា បើខ្ញុំនិងលោកជាឡាយ រៀបការជាមួយគ្នាមែន កុំព្រួយបារម្ភឱ្យសោះ ព្រោះគាត់ជាអ្នកចេញលុយឱ្យទាំងអស់ក្នុងពិធីនោះ។ ខ្ញុំមិនដឹងថាម៉េចទេ ព្រោះតាមពិត ខ្ញុំនិងលោកជាឡាយ គ្រាន់តែជាដៃគូសម្តែងប៉ុណ្ណោះ ហើយនៅពេលពួកយើងចាប់ផ្តើមស្និទ្ធស្នាលគ្នា ក៏មានការផ្គូផ្គងបែបនេះតែម្តង។ និយាយទៅ ខ្ញុំនិងបងជាឡាយ គឺទើបតែបានស្គាល់គ្នាច្បាស់ ពេលចាប់ដៃសម្តែងរឿង “អាពាហ៍ពិពាហ៍ចម្លែក” ហ្នឹង ហើយពេលខ្លះក៏ជិះឡានជាមួយគ្នាមែន តែមិនមែនទៅជាមួយគ្នាតែ២នាក់ ពេលយប់អធ្រាត្រអីអត់ទេ គឺទៅជាមួយក្រុមការងារទេ”។


តាមព័ត៌មានបានឱ្យដឹងដែរថា គៀត សុវណ្ណាឡាង ដែលកាន់តែល្បីសុសសាយពេញចង្កោមអ្នកសិល្បៈថា នាងមានស្នេហាជាមួយលោកលឹម ជាឡាយ នោះ បានលេចឮដល់ស្លឹកត្រចៀកសង្សារជាឡាយ គឺអ្នកមេម៉ាយកែវ និសា ដែលបានរួមរស់ជាគូស្នេហ៍ខុសវ័យគ្នាជាមួយគ្នាជាច្រើនឆ្នាំមកហើយនោះ ទើបធ្វើឱ្យនិសា ឆេះដុំតែម្តង ពេលដឹងថា ជាឡាយ ទៅកៀកកើយជាមួយសុវណ្ណាឡាង ស្របពេលដែលមានដំណឹងថា លោកជាឡាយ ក្រៅពីមានរូបសម្រស់ស្អាតជាតារាល្បីទាំង២នាក់ ជាសង្សារហើយ គឺនៅមានទាក់ទងស្នេហ៍ជាមួយស្រីមួយចំនួនទៀត តាមបៀរហ្គារដិនមួយកន្លែង ក្បែរស្ថានទូតចិន ផងដែរ។


គៀត សុវណ្ណាឡាង និយាយទាំងភ្ញាក់ផ្អើលបើកភ្នែកធំៗថា “ហា! ក្រែងគាត់ (ជាឡាយ) និងបងនិសា ដាច់គ្នាអស់ហើយតើ! ខ្ញុំមិនចង់ឱ្យឮអីចឹងទេ! ខ្ញុំនិងជាឡាយ ក៏ពេលនេះមិនមែនជាគូសង្សារនឹងគ្នាដែរ គឺជាដៃគូសម្តែង តែថ្ងៃក្រោយទៅជាយ៉ាងណានោះ ខ្ញុំក៏មិនអាចសន្និដ្ឋានបានដែរ។ ចំពោះការស្និទ្ធស្នាលគ្នារវាងខ្ញុំ និងលោកជាឡាយ នោះ គឺដោយសារយើងនៅមានការងារសិល្បៈជាច្រើនទៀតជាមួយគាត់ ពិសេសគឺត្រូវផ្សព្វផ្សាយផលិតផល Fabulous Cambodia ជាមួយគ្នាផងដែរ”។


គៀត សុវណ្ណាឡាង អះអាងថា “ចំពោះបញ្ហាគូស្រករ គឺខ្ញុំមិនប្រកាន់ថា ជាអ្នកសិល្បៈ អ្នករកស៊ី បុរសក្នុងឬក្រៅប្រទេសអី គឺមិនអាចកំណត់បានទេ គឺអាស្រ័យលើនិស្ស័យច្រើនជាង៕



ប្រភព​: lptkhmer

Comments

Popular posts from this blog

ភ្ញាក់ផ្អើលគ្រប់គ្នា!! ពេលឃើញសត្វចម្លែកដែលមានងាវជាប់ពេញខ្លួនអណ្ដែតមកលើឆ្នេរសមុទ្រតែពេលដឹងការពិត​ ហួសចិត្ត..(មានវីដេអូ)

តារាសិច ប្រេណា ស្ប៉ាក ចង់ភ្លក់ក្បាច់បុរសនៅអាស៊ី

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)