សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

ផែនការមុនពេលចាប់ខ្លួនលោក កឹម សុខា


ម្ចាស់ហ្វេសប៊ុកឈ្មោះ Ren Hok កាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៧ បានបង្ហោះព័ត៌មានមួយជុំវិញហេតុការណ៍ដែលបណ្តាលឲ្យមានការចាប់ខ្លួនលោក កឹម សុខា ដែលព័ត៌មាននោះលោកបានលើកឡើងថា៖

មុនពេលចាប់ខ្លួនឯកឧត្តម កឹម សុខា ប៉ុន្មានថ្ងៃ ប្អូនប្រុសបង្កើតរបស់ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ គឺឯកឧត្តមនាយឧត្តមសេនី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹករបស់កម្ពុជា បានដឹកនាំអង្គប្រជុំមួយដែលមានទាហានជើងទឹកជាង ៤០០នាក់ ចូលរួមនៅទីបញ្ជាការដ្ឋានទ័ពជើងទឹកគៀនឃ្លាំង។

ក្នុងកិច្ចប្រជុំនោះឯកឧត្តម ទៀ វិញ បានប្រាប់ទៅកងកម្លាំងទាំងអស់ឲ្យត្រៀមខ្លួនអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់លើឲ្យបានខ្ជាប់ខ្ជួន ព្រោះពេលនេះរដ្ឋាភិបាលដែលមានសម្តេច តេជោហ៊ុន សែន ជាប្រមុខចាំបាច់ត្រូវតែបង្កើតឲ្យមានភាពច្របូកច្របល់ ដើម្បីកុំឲ្យការបោះឆ្នោតជាតិអាចប្រព្រិត្តទៅបាន។

ឯកឧត្តម ទៀ វិញ បន្តរថា រដ្ឋាភិបាលមានផែនការបង្ករការរំខានដល់ស្ថានទូតអាមេរិកជាមុនសិន ហើយឆ្លៀតពេលដែលស្ថាតទូតអាមេរិកកំពុងតែរវល់ដោះស្រាយបញ្ហា កម្លាំងត្រូវតែឆក់ឱកាសបង្ករភាពចលាចលភ្លាម។

ប្រភពបញ្ជាក់ថា កិច្ចប្រជុំណែនាំកងកម្លាំងឲ្យត្រៀមបង្ករភាពចលាចលនេះ មិនមែនមានតែផ្នែកកងទ័ពជើងទឹកនេះទេ ទាហានជើងគោក កងរាជអាវុធហត្ថ និងកងកម្លាំងប្រដាប់អាវុធផ្សេងទៀតក៏មានដាក់ផែនការដូចគ្នានេះដែរ។

គួររំលឹកផងដែរថា កាល​ពី​ខែ​មិថុនា​ ឆ្នាំ២០១៦ កន្លង​មក​ការ​ស្ទង់​មតិ​មួយត្រូវ​បាន​រចនា និង​ចង​ក្រង​ឡើង​ដោយ​ក្រុមហ៊ុន SHAVIV STRATEGY & CAMPAIGNS។ ផ្អែក​តាម​បណ្ដាញ​សង្គម LinkedIn បង្ហាញ​ថា SHAVIV STRATEGY & CAMPAIGNS គឺ​ជា​ក្រុមហ៊ុន​​ផ្ដល់​ប្រឹក្សា​យោបល់​ខាង​ផ្នែក​នយោបាយ​លំដាប់​ពិភព​លោក ដោយ​មាន​ជំនាញ​ខាង​រៀបចំ​​យុទ្ធសាស្ត្រ​សម្រាប់​យុទ្ធនាការ​បោះ​ឆ្នោត​ឲ្យ​ទទួល​បាន​ជោគ​ជ័យ។

ការ​ស្ទង់​មតិ​បាន​ធ្វើ​ឡើង​ពីរ​លើក​ក្នុង​ឆ្នាំ​២០១៦ ពោល​គឺ​នៅក្នុង​​ខែ​ឧសភា​ម្ដង និង​នៅ​ចន្លោះ​ខែ​កញ្ញា ដល់​ខែ​តុលា​ម្ដង​ទៀត តាម​រយៈ​ការ​សម្ភាស​លើ​មនុស្ស​ដែល​ត្រូវ​ចាត់​ទុក​ជា​សំណាក​ជិត ៥៤០០​នាក់ នៅ​ទូទាំង​ប្រទេស។

នៅ​ក្នុង​ការ​ស្ទង់មតិ​នោះ សំណួរ​ជា​ច្រើន​ត្រូវ​បាន​គេ​រៀបចំ​ឡើង​សម្រាប់​សួរ​ទៅ​ប្រជាជន​ជា​សំណាក​ទាំង​នោះ ហើយ​នៅ​ក្នុង​នោះ​ក៏​មាន​សំណួរ​ទាក់​ទង​នឹង​បញ្ហា​នយោបាយ ឬ​ការ​ប្រកួត​ប្រជែង​គ្នា​រវាង​គណបក្ស​ធំៗ​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ។

សំណួរ​សំខាន់​មួយ​នោះ ត្រូវ​បាន​សួរ​ទៅ​កាន់​សំណាក់​ថា តើ​ពួកគេ​ជឿ​ថា ដំណើរការ​ក្ដី​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​លោក សម រង្ស៊ី និង​លោក កឹម សុខា មាន​យុត្តិធម៌​ឬ​ទេ?

មិន​ថា​ដំណើរការ​ក្ដី​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​លោក សម រង្ស៊ី ឬ​ក៏​លោក កឹម សុខា ទេ អ្នក​ឆ្លើយ​តប​ដល់​ទៅ ៦៤​ភាគរយ សុទ្ធ​តែ​ជឿ​ថា មិន​យុត្តិធម៌​នោះ​ឡើយ ខណៈ​ដែល​អ្នក​ដែល​ឆ្លើយ​ថា​មាន​យុត្តិធម៌​នោះ មាន​ត្រឹម​តែ ១៥ និង ១៦​ភាគរយ​ប៉ុណ្ណោះ។

ជាង​នេះ​ទៅ​ទៀត ការ​ស្ទង់​មតិ​នោះ​ ក៏​បាន​​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​​ផង​ដែរថា មិន​ថា​​បក្ស​កាន់​អំណាច​ព្យាយាម​គៀប​សង្កត់​បែប​ណា​ទៅ​លើ​បក្ស​ប្រឆាំង និង​មេដឹកនាំ​របស់​បក្ស​នេះ​នោះ​ទេ អ្នក​ឆ្លើយ​តប​ភាគ​ច្រើន​ ប្រាប់​ថា ពួកគេ​នៅ​តែ​បោះ​ឆ្នោត​ឲ្យ​បក្ស​ប្រឆាំង​ដដែល ជាក់ស្តែងការបោះឆ្នោតឃុំ សង្កាត់ថ្មីៗនេះ CPP បានបាត់សម្លេងគាំទ្រជិតពីរលានសម្លេង។

ហេតុនេះហើយបានជាគណបក្ស CPP មានផែនការបង្ករភាពចលាចលក្នុងសង្គម រារាំងមិនឲ្យមានការបោះឆ្នោត ដើម្បីរក្សាអំណាចទុច្ចរិតរបស់ពួកគេតទៅទៀតឬយ៉ាងណា? © Ren Hok


ប្រភព៖ cfapost.com

Comments

Popular posts from this blog

ភ្ញាក់ផ្អើលគ្រប់គ្នា!! ពេលឃើញសត្វចម្លែកដែលមានងាវជាប់ពេញខ្លួនអណ្ដែតមកលើឆ្នេរសមុទ្រតែពេលដឹងការពិត​ ហួសចិត្ត..(មានវីដេអូ)

តារាសិច ប្រេណា ស្ប៉ាក ចង់ភ្លក់ក្បាច់បុរសនៅអាស៊ី

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)