សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

(VOD) អ្នកឃ្លាំមើលថាបើរំលាយសង្គ្រោះជាតិ នឹងប៉ះពាល់ស្ថាប័នធំៗចំនួន៣


អ្នកច្បាប់ និងអ្នកឃ្លំាមើលកិច្ចការបោះឆ្នោត លើកឡើងប្រហាក់ប្រហែលគ្នា​ថា បើតុលាការជាន់ខ្ពស់​​មួយនេះ ឈានដល់រំលាយ​គណបក្សសង្គ្រោះជាតិ នឹងធ្វើឲ្យ​ប៉ះពាល់ដល់ស្ថាប័នធំៗចំនួន៣ រួមមាន ស្ថាប័ន រដ្ឋសភា គ.ជ.ប និង​ ឃុំសង្កាត់។

ការលើកឡើងនេះ ធ្វើឡើងប​ន្ទាប់ពីក្រុមមេធាវី​ក្រសួងមហាផ្ទៃ បានប្តឹងទៅតុលាការ​កំពូល​​​​​នៅថ្ងៃទី៦ខែតុលានេះ ដោយថា ទាមទារឲ្យរំលាយគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា។

លោកមេធាវី ហុង គឹមសួន បានពន្យល់តាមនីតិវិធីច្បាប់ថា ក្រុមមេធាវីក្រសួងមហាផ្ទៃ ដែលប្តឹង​តុលាការកំពូល ដើម្បីស្នើសុំរំលាយគណបក្សសង្គ្រោះជាតិនោះ ធ្វើខុសនីតិវិធីច្បាប់ ដោយថា សំណុំរឿង​លោក កឹម សុខា កំពុង​ស្ថិតនៅក្នុងដំណាក់កាលស៊ើបសួរ​។

មេធាវីរូបនោះ ពន្យល់ទៀតថា បើតុលាការកំពូលពិតជាសម្រេច ​រំលាយគណបក្ស​ប្រឆំាង ​តាម​ការចង់​បាន​របស់​ក្រសួងមហាផ្ទៃមែននោះ លោកថា នឹងធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នធំៗបី ហើយ សមាជិករដ្ឋសភា សមា​ជិក​​ក្រុមប្រឹក្សាឃុំសង្កាត់ មួយចំនួន ​មកពី​គណ​បក្ស​ប្រឆំាង ​ដែល​កំពុង​បំរើការ​ងារ​នៅក្នុងស្ថាប័នទំាងនោះ ក៏ត្រូវបញ្ចប់ពីតួនាទីដែរ​។

លោកពន្យល់ថា៖ «មិនមែនតែសមាជិកព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា ឬក៏សមាជិកខេត្តខណ្ឌ ស្រុក សង្កាត់​អីទេ អ្នកដែលជាមនុស្សរបស់បក្ស​ គឺត្រូវ​តែបាត់បង់​តំណែងនៅក្នុង​អាណត្តិទំាងស្រុង គឺថាមួយខ្សែ​តែម្តង តែមិនត្រឹមតែប៉ុណ្នឹងទេ ប៉ះពាល់ដល់​ឆន្ទៈ ប៉ះពាល់​ដល់​សេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ​រាប់លា​ន​នាក់ ដែ​លបានគំាទ្រទៀត ទៅទំាងអស់​​​»។

ចំណែក នាយកប្រតិបត្តិអង្គការ​ណិចហ្វិច លោក សំ គន្ធាមី បានអះអាងប្រហាក់ប្រហែលនិងលោក មេធាវី ហុង គឹមសួនដែរ។ ប៉ុន្តែ លោកថា ដំណាក់កាលនេះ ព្រះមហាក្សត្រ​មានតួនាទី​សំខាន់​ក្នុងការធានាឯក​ភាពជាតិ ហើយព្រះអង្គត្រូវ​កោះហៅ​អ្នក​នយោបាយជជែកគ្នា ដើម្បី​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​​​នយោបាយនៅកម្ពុជា​ មាន​ភាព​ល្អប្រសើរ​ឡើងវិញ​ ទើប​ធ្វើឲ្យ​ការបោះឆ្នោត​ឆ្នាំ២០១៨​​ មាន​ការ​ទទួល​ស្គាល់ពីសហគមន៍​អន្តរជាតិ​។

កមានប្រសាន៍​ថា៖ «វិធីសាស្ត្រច្រើន ដែលអាច​ដោះស្រាយ​បាន​ ខ្ញុំមើលទៅ វិធីដូចកាលវប្បធម៌សន្ទនា​រៀប​ចំ គ.ជ.ប កែទម្រង់សព្វបែបយ៉ាង​ចូលសភាមួយ វិធីសាស្ត្រទីពីរ ព្រោះមហាក្សត្រក៏ដើរតួសំខាន់​ដែរ ហៅ អញ្ជើញអ្នកពាក់ព័ន្ធទំាងអស់​មកសម្របសម្រួលគ្នា រកដំណោះស្រាយកិច្ចព្រមព្រៀងរួមណាមួយ គាត់[ព្រះមហាក្សត្រ​]ដើរតួសំខាន់ទៅក៏ចប់ដែរ អាចឈានទៅមុខ​បាន​ហើយ​ វាស្ថានភាពនយោបាយ វាលែងឡើងកម្តៅហើយ​»។

សំណុំរឿងលោក កឹម សុខា ត្រូវ​បានគណបក្សនយោបាយចំនួន២ ដែលគ្មានអាសនៈក្នុងរដ្ឋសភា គឺ​គណបក្ស ហ្វ៊ុន ស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ និងគណបក្សទើបបង្កើតថ្មីមួយឈ្មោះ គណបក្ស​យុវ​ជនកម្ពុជា របស់លោក ពេជ្រ ស្រស់ ប្តឹងទៅក្រសួងមហាផ្ទៃ ដើម្បីសុំរំលាយគណបក្សប្រឆំាងនោះ។ បន្ទាប់មក​នៅថ្ងៃនេះ​ ​​ក្រុម​មេធាវី​ក្រសួង​មហាផ្ទៃ ក៏​​បាន​ដាក់​ពាក្យ​បណ្តឹង ប្តឹង​ទៅ​តុលាការ​កំពូល ដោយសុំ​រំលាយ​​គណ​បក្សស​ង្គ្រោះ​ជា​តិផង​ដែរ​។

សរុបមក​វិញ អ្នកច្បាប់ និងអ្នកឃ្លាំមើលកិច្ចការបោះឆ្នោត បាន​អះអាងប្រហាក់ប្រហែលគ្នា​ថា បើរំលាយ​បក្សប្រ​ឆំាង ​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ស្ថាប័នធំៗបី ហើយមន្ត្រីគណបក្សប្រឆំាងទំាងអស់ ក៏ត្រូវ​ឈប់ពីតួនាទី។ នៅពេលនោះ ពួកគេថា នឹងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ ផ្ទុយពីរដ្ឋធម្មនុញ្ញ។

គួររំឮកថា ការបោះឆ្នោតថ្នាក់ជាតិ កាលពីឆ្នាំ២០១៣ គណបក្សប្រឆំាងទទួលបាន៥៥អាសនៈ គណ​បក្សប្រ​ជាជន​កម្ពុជា​ទទួលបាន៦៨អាសនៈ។ ហើយ ក្រោយមក​ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះ គណ​បក្ស​​ប្រ​​ជា​ជនកម្ពុជា ដែ​ល​ធ្លាប់គ្រប់គ្រងមេឃុំ-សង្កាត់ចំនួន១ ៥៩២ កាលពីឆ្នាំ២០១២នោះ បា​ន​ថយ​​​ចុះ១ ១៥៨​ វិញ នៅឆ្នាំ​២០១៧នេះ។ ពោល គឺបាត់អស់ជិត៥០០មេឃុំ ចៅសង្កាត់​។

ចំណែ​ក ​បក្សប្រឆាំង ដែលធ្លាប់គ្រប់គ្រង ៤០មេឃុំ ចៅសង្កាត់ នៅឆ្នាំ២០១២ បានកើន​ឡើង​ដល់​៤៨៧ឃុំ​​-សង្កា​​ត់​​នៅឆ្នាំ២០១៧នេះ ខណៈគណបក្សចំនួន១០ផ្សេងទៀត រួមទាំងគណ​បក្សយុវជន​កម្ពុជា​​​​ផង​នោះ មិនបានជាប់សូម្បីតែសមាជិកក្រុមប្រឹក្សាឃុំ ចៅសង្កាត់។ ករណីនេះ​ អ្នកច្បាប់អះអាងថា បើ​រំលាយ​បក្ស​ប្រឆំាង និងធ្វើឲ្យប៉ះពាល់ដល់​អាសនៈទំាងនោះរបស់​គណបក្សសង្គ្រោះជាតិ​​៕ ប្រភព៖ VOD

Comments

Popular posts from this blog

ភ្ញាក់ផ្អើលគ្រប់គ្នា!! ពេលឃើញសត្វចម្លែកដែលមានងាវជាប់ពេញខ្លួនអណ្ដែតមកលើឆ្នេរសមុទ្រតែពេលដឹងការពិត​ ហួសចិត្ត..(មានវីដេអូ)

តារាសិច ប្រេណា ស្ប៉ាក ចង់ភ្លក់ក្បាច់បុរសនៅអាស៊ី

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)