ភ្នំពេញ៖ កុមារាពេជ្រ ថៃ ដែលប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាប និងស្គាល់ច្បាស់ហើយ ដែលរូបគេតារាចម្រៀងវ័យក្មេង ថែមទាំងជាម្ចាស់ពានរង្វាន់ The Voice Kids រដូវកាលទី១ ដែលកំពុងតែមានសន្ទុះគាំទ្រដ៏ខ្លាំង។
ក្រោយបន្ទាប់ពីជាប់ពានពីការប្រកួតThe Voice Kids រដូវកាលទី១នេះមក កុមារា ពេជ្រ ថៃ ហាក់បីដូចជា មានយីអ៊ុន និងហាងឆេងកាន់តែខ្ពស់នៅក្នុងវិស័យសិល្បៈ ទាំងសម្លេង កាយវិការសម្តែង ការនិយាយស្តីរបស់ប្អូន និងមានទាំងភាពក្លាហាននោះ ដែលគេទទួលស្គាល់ថា ពេជ្រ ថៃមានអាយុត្រឹមតែ១២ឆ្នាំ មានសមត្ថភាពខ្លាំងយ៉ាងនេះ។
ក្រោយបន្ទាប់ពីជាប់ពានពីការប្រកួតThe Voice Kids រដូវកាលទី១នេះមក កុមារា ពេជ្រ ថៃ ហាក់បីដូចជា មានយីអ៊ុន និងហាងឆេងកាន់តែខ្ពស់នៅក្នុងវិស័យសិល្បៈ ទាំងសម្លេង កាយវិការសម្តែង ការនិយាយស្តីរបស់ប្អូន និងមានទាំងភាពក្លាហាននោះ ដែលគេទទួលស្គាល់ថា ពេជ្រ ថៃមានអាយុត្រឹមតែ១២ឆ្នាំ មានសមត្ថភាពខ្លាំងយ៉ាងនេះ។
យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តែលេចធ្លាយដំណឹងមួយដ៏គួរឲ្យភ្ញាក់ផ្អើល តាមបណ្តាញសង្គម Facebook និងការនិយាយតៗគ្នាថា ពេជ្រ ថៃ មិនមែនក្មេងអាយុ១២ឆ្នាំនោះទេ គឺការពិតអាយុ១៥ ទៅ១៦ឆ្នាំ។
ក្នុងនោះផងដែរ គេបានរៀបរាប់ថា ដំណឹងនេះ គឺដឹងពីអ្នកស្គាល់រស់នៅក្នុងភូមិជាមួយ និងរៀនសាលាជាមួយនឹងថៃ ដោយតាមរយៈការសួរនាំថា គេមានវ័យ ១៥ទៅ១៦ឆ្នាំ គឺស្មើនឹងវ័យមនុស្សជំទង់ ដោយគ្រាន់តែ ថៃ មានរាងតូចល្អិត តែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរ ថាតាមរយៈការទម្លាយពីអាយុពិតរបស់ ថៃ នេះ គឺមិនទាន់ដឹងច្បាស់នៅឡើយថាពិត ឫក៏យ៉ាងណា មានតែរង់ចាំការបកស្រាយ សម្តីពិត ចេញពីមាត់របស់ ពេជ្រ ថៃ តែប៉ុណ្ណោះ។
លើសពីនេះទឿទៀតនោះ ថ្មីៗនេះ តារាចម្រៀងដែលតែងមានប្រតិកម្មគឺលោក ម៉ៃ សុគន្ធ បានបង្ហោះក្នុងហ្វេសប៊ុករបស់ខ្លួន បញ្ចេញការគាំទ្រមួយលើរឿងករណីពេជ្រ ថៃ។ ដោយថ្ងៃនេះ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា៖ ” ពេជ្រ ថៃ មិនមែនក្មេងអាយុ១២ឆ្នាំនោះទេ គឺការពិតអាយុ១៥ ទៅ១៦ឆ្នាំ។
លោកបានសរសេរបង្ហោះនៅលើគណនី Facebook ផ្ទាល់ថា៖
“វាដូចជាអយុត្តិធម៌ខ្លាំងណាស់សំរាប់ក្មេងៗដែលចូលរួមប្រលងហើយមានអាយុពិត បើពេជ្រ ថៃ មិនមែនជាក្មេងអាយុ12ឆ្នាំ បើតាមការសង្កេតអត្តចរិត និងកាយវិការសមតែជាមនុស្សពេញវ័យ16ឆ្នាំរឺក្រោមនឹងតិចតួច (មនុស្សក្រិនដូចនាយក្រិន) បើគួរពុំគួរសូមសំនូមពរអោយគណៈកម្មាការThe Voice Kid world ធ្វើការពិនិត្យទៅលើDNA សរីរាង្គនិងធ្មេញរបស់ពេជ្រ ថៃ ប្រហែលជាបានដឹងខ្លះពីអាយុពិតរបស់ម្ចាស់ពាន”
ប្រភព៖ khempire
Comments
Post a Comment