តុលាការស៊ីឆាងឈុនបានប្រើប្រាស់កំហឹងនយោបាយ
គោលការណ៍តុលាការសម័យស៊ីឆាងឈុន៖ ស្តាប់ខ្យល់ មើលមាត្រា ចំណារសាលក្រម បន្លំភ្នែករាស្រ្តជាធាតុពិតដែលកើតមានពេលបច្ចុប្បន្ន ដែលអ្នកនយោបាយតែងតែយកមកប្រើ មិនត្រឹមតែបម្រើមហិចតាអំណាចប៉ុណ្ណោះទេ ថែមទាំងបង្កឲ្យជនស្លូតត្រង់ ជនរងគ្រោះ និងអ្នកនយោបាយរងគ្រោះគ្មានអ្វីមកប្រៀបបានឡើយ។ តើខ្យល់នយោបាយមកពីណា? រឿងដែលគួរឲ្យអស់សំណើចនោះគឺ កូនអុកឬសេះដែលបានស៊ី ហើយបោះចួលកំប៉ុងតូង តូង ស្រាប់តែរើសយកមកអុកគេបន្តទៀត ។ កំហឹងនយោបាយអាចបង្កមហន្តរាយខ្លួនឯងនៅថ្ងៃអនាគត។
ការកាត់ក្តីដោយស្តាប់ខ្យល់ មើលមាត្រា ចំណារសាលក្រមនោះហើយ ដែលមានប្រជាពលរដ្ឋច្រើនណាស់បានជាប់ពន្ធនាគារដោយអយុតិ្តធម៌ រងការឈឺចាប់ ធ្លាក់ខ្លួនក្រ អស់ទ្រព្យសម្បត្តិ ទទួលរងចោរឆក់ ប្លន់ កូនញៀនថ្នាំ បញ្ចាំសព្វទ្រព្យ លក់ដីស្រែចំការ ប្តូរមរតកពីដូនតាដើម្បីតទល់រឿងក្តីចំពោះតុលាការមហាពុករលួយផុតលេខក្នុងលោក។
ពាក្យទំនឹមបុរាណបាន ចងក្រងដោយលោកសាស្ត្រចារ្យ ទូច គឹមស្រ៊ាង) បានយកទម្ងន់ថ្មទៅប្រៀបធៀបថា គ្មានអ្វីធ្ងន់ជាងថ្មទេ។ ប៉ុន្តែរឿងក្តីក្តាំនៅសាលាក្តីវាមានទម្ងន់ធ្ងន់ជាងថ្មទៅទៀត ព្រោះថ្មគេអាចវាយបំបែកឲ្យខ្ទេចខ្ទីបានយ៉ាងងាយ។ ឯរឿងក្តីវិញគេមិនអាចនិងមិនងាយបំបែកឬរំលាយបានដោយងាយទេ។ ប៉ុន្តែពិសេសខ្លាំងណាស់រឿងក្តីក្តាំវាអាចបំបែកឲ្យខ្ទេចខ្ទីរលាយរលត់អស់នូវទ្រព្យសម្បត្តិគ្មានសល់។
សារជួនជនរួមជាតិ
• បើអ្នកមិនធ្វើអ្វីទាល់តែសោះ ក៏គង់តែទទួលរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ។ថ្ងៃនេះអ្នកសប្បាយ មិនខ្វល់ព្រោះពុំទាន់ទទួលរងផលប៉ះពាល់ដល់អ្នក ក្រុមគ្រួសារអ្នក និងបងប្អូនរបស់អ្នក តែជុងមិនភ្លេចកុកទេ។សូមបងប្អូនចូលរួមយ៉ាងសកម្មដោយផ្ទាល់ក្តី និងដោយប្រយោលក្តីដើម្បីកែលំអរតុលាការកម្ពុជាយើង។
• ការមានបានរបស់អ្នកគ្រាន់តែអ្នកមានអំណាចបំផុតផ្ញើរទុកដាក់សិនទេបើទោះអ្នកជាប្រធានតុលាការ រដ្ឋមន្ត្រី ឧត្តមមន្រ្តីក៏ដោយ នៅថ្ងៃណាមួយអ្នកនឹងជួបប្រទះដូចគ្នា។ ករណីសិក្សាច្រើនណាស់កន្លងមក។មធ្យោបាយតែមួយគត់គឺ រួមគ្នារៀបចំប្រព័ន្ធយុត្តិធម៌កម្ពុជាឲ្យមានយុត្តិធម៌វិញ ទើបអាចការពារទ្រព្យសម្បត្តិ និងមុខងាររបស់អ្នកបាន។ កែទំរង់ប្រព័ន្ធយុត្តិធម៌តាមរយៈការធ្វើវិសោធនកម្មច្បាប់តុលាការនិងជំរុញឲ្យមានការអនុវត្តច្បាប់ដែលទាក់ទងតុលាការឲ្យបានជាចាំបាច់។ តុលាការយុត្តិធម៌អាចការពារទ្រព្យសម្បត្តិ ដំណែងរបស់អ្នកបាន តែអ្នកធំមិនអាចការពារជានិរន្តទេ លុះត្រាតែអ្នកធ្វើស្វាប្រាំពីរ ឬស្វាប៉ាហ៊ីជារៀងរាល់ថ្ងៃ។ តើអ្នកចង់ធ្វើរបៀបនេះជារៀងរហូតឬ ? តើអ្នកចង់ឲ្យកូន ចៅរបស់អ្នកបន្តធ្វើស្វាប៉ាហ៊ីឬស្វាប្រាំពីរទៅអនាគតឬ? ។
ផលប្រយោជន៏នៃការធ្វើនយោបាយ៖
១. ធ្វើនយោបាយដើម្បីបង្កភាពងាយស្រួល និងបង្កើតបរិយាកាសល្អជួនពលរដ្ឋ មិនមែនធ្វើនយោបាយចង់ឈ្នះចាញ់ពេកប្រើកំហឹងនយោបាយក្នុងការចាប់ ចោទ និងដាក់ពន្ធនាគារគូប្រកួតតាមតែចិត្តចង់នោះទេ។
២. ធ្វើនយោបាយគឺបណ្តុះពលរដ្ឋឲ្យយល់ដឹងពីប្រព័ន្ឋនយោបាយ និងសង្គម មិនមែនធ្វើនយោបាយគ្រាន់តែកាប់សម្លាប់គ្នានោះទេ។
៣. ធ្វើនយោបាយដើម្បីរួមគ្នាដោះស្រាយបញ្ហាជូនពលរដ្ឋដែលកំពុងរងគ្រោះដោយអំពើអយុត្តិធម៌ មិនមែនធ្វើនយោបាយបង្រៀនប្រជាពលរដ្ឋ យុវជនឲ្យចេះស្អប់គ្នានោះទេ។
៤. ធ្វើនយោបាយដើម្បីការពារអធិបតេយ្យភាព និងបូរណភាពជាតិ មិនមែនធ្វើនយោបាយ ដើម្បីប្រឹងប្រែងការពារទឹកដីដែលជនបរទេសរំលោភនោះទេ។
៥. ធ្វើនយោយបាយដើម្បីបង្រៀនពលរដ្ឋ យុវជនឲ្យមានសមត្ថភាព និងកែប្រែជីវភាពរបស់ពួកគេ មិនមែនធ្វើនយោបាយបង្រៀនពលរដ្ឋឲ្យចេះជេរ ភូតភរ ចោទប្រកាន់គ្នានិង លាបពណ៌គ្នាគ្មានការពិតនោះទេ។
៦. ធ្វើនយោបាយដើម្បីផ្លាស់ប្តូរសង្គមពីរបបបញ្ជាពីលើឲ្យទៅជារបបមួយដែលមានលក្ខណប្រជាធិបតេយ្យ មានការចូលរួម មានតម្លាភាព ដូរភាពជាអ្នកដឹកនាំឲ្យល្អ ដូរប្រព័ន្ឋសង្គមឲ្យស្អាតស្អំ និងឲ្យចេះទទួលខុសត្រូវខ្ពស់ មិនមែនធ្វើនយោបាយគិតតែដូរបុគ្គល និងគ្មានការទទួលខុសត្រូវនោះទេ។
៧. ធ្វើនយោយបាយដើម្បីការពារសន្តិសុខជូនពលរដ្ឋ មិនមែនធ្វើនយោបាយដើម្បីបំភិតបំភ័យនិងប្រើប្រាស់ប្រជាពលរដ្ឋដើម្បីឲ្យបម្រើនយោបាយ ដើរតាមនយោបាយ និងឲ្យពលរដ្ឋរបស់ខ្លួនជាប់ពន្ឋនាគារ និងស្លាប់ដោយគ្មានការទទួលខុសត្រួវនោះទេ។
៨. ធ្វើនយោបាយដើម្បីរួមគ្នាជួយពលរដ្ឋក្រីក្រ ពលរដ្ឋរងគ្រោះ មិនមែនធ្វើនយោបាយយូរៗទៅក្លាយជាអ្នកមានខ្លួនឯងនិងបម្រើតែក្រុមគ្រួសាររបស់ខ្លួននោះទេ។
ប្រភព៖ Facebook (Kem Ley)
Comments
Post a Comment