សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

សាហាវណាស់!!! រួមរ័កស្រីស្នេហ៍ឆ្អែតឆ្អន់ហើយ ច្របាច់កសម្លាប់ រួចជិះម៉ូតូគេចបាត់


ភ្នំពេញ ៖ ជនជាឃាតករដៃឆៅម្នាក់ បានលួងលោមនាំស្រីស្នេហ៍របស់ខ្លួនឡើងទៅដេកផ្ទះសំណាក់ លុះក្រោយពីរួមរ័កមេត្រីឆ្អែតឆ្អន់ មិនដឹងជាមានបញ្ហាអ្វី ក៏ស្រាប់តែជនដៃដល់បានធ្វើសកម្មភាពច្របាច់កសម្លាប់ស្រីស្នេហ៍យ៉ាងឃោរឃៅ បណ្តាលឱ្យនារីរងគ្រោះដេកស្លាប់យ៉ាងអាណោចអាធ័ម ទាំងសភាពអាក្រាតកាយល្វែងក្រោម ចំណែកជនជាឃាតករដៃឆៅបានរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។

ករណីឃាតករចិត្តកំណាចល្បួងស្រីស្នេហ៍ឡើងផ្ទះសំណាក់រួមរ័កឆ្អែតឆ្អន់ច្របាច់កសម្លាប់ចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់យីហោ “ពន្លឺពេជ្រ” បន្ទប់លេខ៦៦ ជាន់ទី២ មានទីតាំងស្ថិតនៅផ្ទះលេខ ៤៣B3 ផ្លូវលេខ៨៦ ភូមិទី៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។


លោកគល់ យី អធិការរងនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ឱ្យដឹងថា នារីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានអាយុប្រមាណ២៥ឆ្នាំ ដេកស្លាប់ក្នុងសភាពអាក្រាតកាយនៅលើគ្រែពូកក្នុងផ្ទះសំណាក់ “ពន្លឺពេជ្រ”។ ចំណែកជនសង្ស័យក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថា មានអាយុប្រមាណ៣៥ឆ្នាំ។


យោងតាមការបំភ្លឺពីម្ចាស់ផ្ទះសំណាក់ “ពន្លឺពេជ្រ” បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩និង៤២នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ គេឃើញជនសង្ស័យខាងលើ បានជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ស មិនចាំស្លាកលេខ ដឹកនារីរងគ្រោះមកជួលបន្ទប់ផ្ទះសំណាក់របស់គាត់ដេក ដោយប្រាប់ថា ពួកគេនឹងដេកស្នាក់នៅចំនួន១យប់ រួចក៏ដឹកដៃគ្នាឡើងទៅស្នាក់នៅបន្ទប់លេខ៦៦ ជាន់ទី២បាត់ទៅ។ បន្ទាប់មក នៅវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ក៏ឃើញជនសង្ស័យបានក្រោកចុះមកខាងក្រោមតែម្នាក់ឯង រួចក៏អូសម៉ូតូជិះចេញទៅបាត់ទៅ។ ឃើញបែបនេះ បុគ្គលិកផ្ទះសំណាក់ក៏សួរនាំដែរ តែត្រូវជនសង្ស័យប្រាប់ថា មានការប្រញាប់ ហើយក៏ជិះម៉ូតូចេញយ៉ាងតក់ក្រហល់ ទើបធ្វើឱ្យបុគ្គលិកផ្ទះសំណាក់មានការសង្ស័យ ក៏ប្រញាប់ឡើងទៅគោះទ្វារហៅនារីរងគ្រោះនៅបន្ទប់លេខ៦៦ តែមិនឮសូរសំឡេងឆ្លើយតបសោះ ទើបបានយកកូនសោរបន្ទប់មកចាក់ចូលទៅមើល ស្រាប់តែប្រទះឃើញនារីរងគ្រោះដេកស្លាប់ទាំងអាក្រាតកាយបាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ស្រះចក ឱ្យចុះមកពិនិត្យតែម្តង។


ក្រោយកើតហេតុ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចបានបង្កើតគណៈកម្មការចម្រុះ ដោយមានទាំងសមត្ថកិច្ចបច្ចេកទេស និងវិទ្យាសាស្ត្រ និងគ្រូពេទ្យពិនិត្យកោសល្យវិច័យចូលទៅពិនិត្យដល់ទីតាំងកើតហេតុ។


តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ នារីរងគ្រោះខាងលើ បានស្លាប់ដោយសារតែត្រូវជនដៃដល់ចាប់ច្របាច់ក ដោយនៅលើរង្វង់ករបស់នារីរងគ្រោះ មានស្នាមមុត និងជាំទៀតផង។ យ៉ាងណា មូលហេតុដែលនាំឱ្យជនសង្ស័យជាឃាតករច្របាច់កសម្លាប់នារីរងគ្រោះនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ឱ្យដឹងច្បាស់នៅឡើយ ព្រោះកំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវជាបន្តទៀត។


បច្ចុប្បន្នសពនារីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចដឹកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិ មកសួរនាំពីអត្តសញ្ញាណ និងដំណើរដើមទង ដើម្បីឈានដល់ការស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ជាឃាតករយកមកផ្តន្ទាទោសតាមច្បាប់៕

ប្រភព៖ www.nokorthomdaily.com

Comments

Popular posts from this blog

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)

(មានវីឌីអូ) សិស្សសាលាមួយគួរ​ ថែមម៉ោងរៀនគួរបំបៅដោះ

សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…