សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

បណ្ឌិតសម្តីមាស ទស្សទាយវាសនាគណបក្សប្រឆាំង «មុនបោះឆ្នោត ២០១៧ និង ២០១៨»


លោកបណ្ឌិត កែម ឡី បានមើលធ្លុះចរិតនយោបាយរបស់ CPP តាំងពីយូរមកម្លេះ ។ អ្នកប្រាជ្ញខាងវិភាគនយោបាយ រៀបរាប់បែបទស្សនៈវិជ្ជា ហើយមើលធ្លុះបញ្ហាសង្គមរូបនេះ ពិតជាមានចក្ខុវិស័យវែងឆ្ងាយ ផ្តល់ការទូន្មានដ៏ល្អសម្រាប់ថ្នាក់ដឹកនាំខ្មែរ ដើម្បីរុញកម្ពុជាឲ្យឃើញនូវពន្លឺនៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។

ជាក់ស្តែងកាលពីថ្ងៃទី ០២ ខែ វិច្ឆកា ឆ្នាំ ២០១៥ លោកបានសរសេរអត្ថបទវិភាគមួយ បង្ហោះនៅតាមបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនរបស់លោក ដោយដាក់ចំណងជើងថា «វាសនាគណបក្សប្រឆាំងមុនបោះឆ្នោត២០១៧និង២០១៨»។ ចង់ដឹងខ្លឹមសារនៃការវិភាគនេះយ៉ាងណា សូមអានដោយយកចិត្តទុកដាក់នូវខ្លឹមសារទាំងស្រុងខាងក្រោម៖

វាសនាគណបក្សប្រឆាំងមុនបោះឆ្នោត២០១៧និង២០១៨

តើគណបក្សប្រឆាំងអាចមានរូបរាងបានប្រកួតនៅឆ្នាំ២០១៧ និង២០១៨ដែរឫទេ? ចម្លើយពិបាកធ្វើការប៉ាន់ស្មានណាស់។ យុទ្ឋសាស្ត្រ Downfall របស់គណបក្សកាន់អំណាចតែងតែប្រើប្រាស់ផ្ដួលរំលំគូរប្រកួតតាមរយៈ ១. ចាប់ត្រីស្អុយរបស់ខ្លួនដាក់ក្នុងកន្រ្តកអ្នកដទៃ ២. យុទ្ធសាស្រ្តច្រេះស៊ីដែក ៣. បំបែកដើម្បីគ្រប់គ្រង ៤. រំលាយដើម្បីជោគជ័យ និង ៥. ស្វាស៊ីបាយ លាបមាត់ពពែ ។ល។

១. ចាប់ត្រីស្អុយដាក់កន្រ្តកអ្នកដទៃ

ជីវិតនយោបាយរបស់គណបក្សកាន់អំណាចបានធ្លាក់ចុះយ៉ាងខ្លាំងដែលពិបាកស្រោចស្រង់មកវិញតាមរយៈកំណែទំរង់ស៊ីជម្រៅណាស់ ពីព្រោះកន្លងមកប្រមុខរដ្ឋាភិបាលធ្លាប់អះអាងថាបើមិនកំណែទំរង់ទេនឹងស្លាប់។ ដុះក្អែលគ្រួសារនិយមតាមក្រសួង អង្គភាពមិនចេញ វេទិកាសាធារណមិនមានប្រសិទ្ធិភាពច្រើន ក្រុមការងារថ្នាក់ជាតិមិនសូវទៅមុខ រុះរើយន្តការអន្តរៈក្រសួងពីទីស្តីការរដ្ឋមន្រ្តីទៅក្រសួងដើមវិញក៏ពិបាកវាយតម្លៃ។ល។ តើត្រូវធ្វើដូចម្តេចទៅ?

ព្យាយាមចាប់ត្រីស្អុយដាក់ក្នុងកន្រ្តកអ្នកដទៃ (បញ្ចុះបញ្ចូលតំណាងរាស្រ្តគណបក្សប្រឆាំងដើម្បីអនុម័តច្បាប់បោះឆ្នោតជាតិ ច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់អង្គការក្រៅរដ្ឋាភិបាល សមាគមនិងច្បាប់គជបដ៍អាក្រក់បំផុត មានន័យថាកែពីល្អ ទៅអាក្រក់ និងរឹតត្បិត) នេះជាត្រីស្អុយបំផុតដែលអាចឆ្លងរោគ។ ត្រីស្អុយកំពុងបន្តទៅអនុម័តច្បាប់សហជិព ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មអីនធឺណែត និងទំលាក់កំហុសលើអ្នកដ៍ទៃក្នុងទង្វើរបស់ខ្លួនឯង ។ល។

២. យុទ្ឋសាស្រ្តច្រេះស៊ីដែក

ពាក្យខ្មែរធ្លាប់និយាយថា ចិញ្ចឹមមនុស្ស២០ឆ្នាំ ប្រើតែមួយថ្ងៃ មានន័យថាគណបក្សជាតិខ្មែរធ្លាប់មានជម្លោះ និងប្តឹងទៅតុលាការដែលពេលនោះ មនុស្សដែលមានម្ចាស់ត្រូវឈ្នះ និងដឹកនាំគណបក្សជាតិខ្មែរតែសំណាងមិនល្អក៏រលាយខ្លួនឯង។ គណបក្សកាន់អំណាចអាចប្រើប្រាស់មនុស្សរបស់ខ្លួនបំបែកគណបក្សប្រឆាំងតាមរយៈប្តឹងទៅតុលាការដើម្បីយកគណបក្សជាកម្មសិទ្ធិរបស់ខ្លួន។ រូបមន្តចាស់អាចទៅរួចក្នុងពេលដែលមេរៀនដែលជាបទពិសោធន៏មិនត្រូវបានយកមកសិក្សាឲ្យបានម៉ត់ចត់និងមិនបានរៀបចំផែនការកាត់បន្ថយហានិភ័យទាំងនេះ។

៣. បំបែកដើម្បីគ្រប់គ្រង

ភ្នំមួយមិនអាចមានខ្លាពីរជាពាក្យមិនល្អ ដែលថ្នាក់ដឹកនាំខ្មែរតែងតែយកមកកាច់បំបាក់ដៃគូររបស់ខ្លួន តែទីបំផុតក្លាយជាមនុស្សឯកកោ និងនាំឲ្យស្ថាប័នរបស់ខ្លួនបានបាត់បង់ធនធានមនុស្សកាន់តែច្រើនទៅៗ។ ជាទូទៅគណបក្សកាន់អំណាចសិក្សាពីផ្ទៃក្នុងគណបក្សប្រឆាំង ហើយតែងតែប្រើប្រាស់របៀបទំលើទ្រនំមួយឲ្យជាប់ហើយធាក់មែកឈើម្ខាងទៀតរហូតដល់បាក់។

នេះគួរពិចារណាដែរ ក្នុងការធ្វើជាដៃគូរយូអង្វែងតាមរយៈការកសាងគោលការណ៍គ្រឹះក្នុងការចាប់យកប្រយោជន៏សាធារណជន។ ទ្រឹស្តីនេះគួរបោះបង់ចោលទាំងស្រុងពីព្រោះ ការគិតគួរតាមបែបចូលរួម និងការចែករំលែកតួរនាទីរៀងៗខ្លួនដើម្បីគ្រប់គ្រងវាប្រសើរជាងចង់ល្បីម្នាក់ឯងក្នុងនាមជាប្រធានគណបក្សលើគំនរទុក្ខសាធារណជននោះ។ការប្រកួតប្រជែងដំណែងក្នុងគណបក្សតាមគ្រួសារនិយម និងទឹកប្រាក់ ដោយមិនមានគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស និងគោលការណ៍ក្នុងការជ្រើសរើស បោះឆ្នោតច្បាស់លាស់ ជាកង្វះចន្លោះធ្វើឲ្យគួរប្រកួតងាយស្រួលក្នុងការបំបែក។

៤. រំលាយដើម្បីជោគជ័យ

ច្បាប់បោះឆ្នោតជាតិថ្មីដែលអាក្រក់ជាពិសេសត្រង់មាត្រា១៦២ (បទល្មើសបុគ្គលជាន់ខ្ពស់ជាបទល្មើសគណបក្សដែលអាចឲ្យគជបហាមឃាតគណបក្សណាមួយមិនឲ្យឈរឈ្មោះ ឫរំលាយគណបក្សនោះចោលបាន)។

ទពិសោធន៏គណបក្សថៃរ៉ាក់ថៃត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញថៃរំលាយចោលមុនការបោះឆ្នោត។ មេរៀននេះគួរគណបក្សរៀននិងយកមកកាត់បន្ថយហានិភ័យក្នុងពេលមានបញ្ហានេះកើតឡើង។ គណបក្សប្រឆាំងអាចត្រូវបានមិនឲ្យឈរឈ្មោះឲ្យគេបោះឆ្នោត ឫត្រូវរំលាយចោលដោយប្រការណាមួយមុនបោះឆ្នោត២០១៧ ឫ២០១៨។

៥. ស្វាស៊ីបាយ លាបមាត់ពពែ

តាំងពីសម័យដើម មានអ្នកនយោបាយមិនល្អយកបាយដែលខ្លួនបរិភោគហើយទៅលាបមាត់ជនស្លូតត្រង់ច្រើនណាស់ ហើយអ្នកទាំងអស់នោះត្រួវបានចាប់ដាក់គុក សម្លាប់ចោល ឫដោយសារតែមានការភ័យក្លាចក៏រត់ចោលស្រុកតែម្តងទៅ(ធ្វើនយោបាយ បើមិនស្លាប់ ក៏ជាប់គុក និង រត់ចោលស្រុក)។

បណ្ឌិតសម្តីមាស ទស្សទាយវាសនាគណបក្សប្រឆាំង «មុនបោះឆ្នោត ២០១៧ និង ២០១៨»

លោកបណ្ឌិត កែម ឡី បានមើលធ្លុះចរិតនយោបាយរបស់ CPP តាំងពីយូរមកម្លេះ ។ អ្នកប្រាជ្ញខាងវិភាគនយោបាយ រៀបរាប់បែបទស្សនៈវិជ្ជា ហើយមើលធ្លុះបញ្ហាសង្គមរូបនេះ ពិតជាមានចក្ខុវិស័យវែងឆ្ងាយ ផ្តល់ការទូន្មានដ៏ល្អសម្រាប់ថ្នាក់ដឹកនាំខ្មែរ ដើម្បីរុញកម្ពុជាឲ្យឃើញនូវពន្លឺនៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។

ជាក់ស្តែងកាលពីថ្ងៃទី ០២ ខែ វិច្ឆកា ឆ្នាំ ២០១៥ លោកបានសរសេរអត្ថបទវិភាគមួយ បង្ហោះនៅតាមបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនរបស់លោក ដោយដាក់ចំណងជើងថា «វាសនាគណបក្សប្រឆាំងមុនបោះឆ្នោត២០១៧និង២០១៨»។ ចង់ដឹងខ្លឹមសារនៃការវិភាគនេះយ៉ាងណា សូមអានដោយយកចិត្តទុកដាក់នូវខ្លឹមសារទាំងស្រុងខាងក្រោម៖

វាសនាគណបក្សប្រឆាំងមុនបោះឆ្នោត២០១៧និង២០១៨ តើគណបក្សប្រឆាំងអាចមានរូបរាងបានប្រកួតនៅឆ្នាំ២០១៧ និង២០១៨ដែរឫទេ? ចម្លើយពិបាកធ្វើការប៉ាន់ស្មានណាស់។ យុទ្ឋសាស្ត្រ Downfall របស់គណបក្សកាន់អំណាចតែងតែប្រើប្រាស់ផ្ដួលរំលំគូរប្រកួតតាមរយៈ ១. ចាប់ត្រីស្អុយរបស់ខ្លួនដាក់ក្នុងកន្រ្តកអ្នកដទៃ ២. យុទ្ធសាស្រ្តច្រេះស៊ីដែក ៣. បំបែកដើម្បីគ្រប់គ្រង ៤. រំលាយដើម្បីជោគជ័យ និង ៥. ស្វាស៊ីបាយ លាបមាត់ពពែ ។ល។

១. ចាប់ត្រីស្អុយដាក់កន្រ្តកអ្នកដទៃ ជីវិតនយោបាយរបស់គណបក្សកាន់អំណាចបានធ្លាក់ចុះយ៉ាងខ្លាំងដែលពិបាកស្រោចស្រង់មកវិញតាមរយៈកំណែទំរង់ស៊ីជម្រៅណាស់ ពីព្រោះកន្លងមកប្រមុខរដ្ឋាភិបាលធ្លាប់អះអាងថាបើមិនកំណែទំរង់ទេនឹងស្លាប់។ ដុះក្អែលគ្រួសារនិយមតាមក្រសួង អង្គភាពមិនចេញ វេទិកាសាធារណមិនមានប្រសិទ្ធិភាពច្រើន ក្រុមការងារថ្នាក់ជាតិមិនសូវទៅមុខ រុះរើយន្តការអន្តរៈក្រសួងពីទីស្តីការរដ្ឋមន្រ្តីទៅក្រសួងដើមវិញក៏ពិបាកវាយតម្លៃ។ល។ តើត្រូវធ្វើដូចម្តេចទៅ?

ព្យាយាមចាប់ត្រីស្អុយដាក់ក្នុងកន្រ្តកអ្នកដទៃ (បញ្ចុះបញ្ចូលតំណាងរាស្រ្តគណបក្សប្រឆាំងដើម្បីអនុម័តច្បាប់បោះឆ្នោតជាតិ ច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់អង្គការក្រៅរដ្ឋាភិបាល សមាគមនិងច្បាប់គជបដ៍អាក្រក់បំផុត មានន័យថាកែពីល្អ ទៅអាក្រក់ និងរឹតត្បិត) នេះជាត្រីស្អុយបំផុតដែលអាចឆ្លងរោគ។ ត្រីស្អុយកំពុងបន្តទៅអនុម័តច្បាប់សហជិព ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មអីនធឺណែត និងទំលាក់កំហុសលើអ្នកដ៍ទៃក្នុងទង្វើរបស់ខ្លួនឯង ។ល។

២. យុទ្ឋសាស្រ្តច្រេះស៊ីដែក ពាក្យខ្មែរធ្លាប់និយាយថា ចិញ្ចឹមមនុស្ស២០ឆ្នាំ ប្រើតែមួយថ្ងៃ មានន័យថាគណបក្សជាតិខ្មែរធ្លាប់មានជម្លោះ និងប្តឹងទៅតុលាការដែលពេលនោះ មនុស្សដែលមានម្ចាស់ត្រូវឈ្នះ និងដឹកនាំគណបក្សជាតិខ្មែរតែសំណាងមិនល្អក៏រលាយខ្លួនឯង។ គណបក្សកាន់អំណាចអាចប្រើប្រាស់មនុស្សរបស់ខ្លួនបំបែកគណបក្សប្រឆាំងតាមរយៈប្តឹងទៅតុលាការដើម្បីយកគណបក្សជាកម្មសិទ្ធិរបស់ខ្លួន។ រូបមន្តចាស់អាចទៅរួចក្នុងពេលដែលមេរៀនដែលជាបទពិសោធន៏មិនត្រូវបានយកមកសិក្សាឲ្យបានម៉ត់ចត់និងមិនបានរៀបចំផែនការកាត់បន្ថយហានិភ័យទាំងនេះ។

៣. បំបែកដើម្បីគ្រប់គ្រង ភ្នំមួយមិនអាចមានខ្លាពីរជាពាក្យមិនល្អ ដែលថ្នាក់ដឹកនាំខ្មែរតែងតែយកមកកាច់បំបាក់ដៃគូររបស់ខ្លួន តែទីបំផុតក្លាយជាមនុស្សឯកកោ និងនាំឲ្យស្ថាប័នរបស់ខ្លួនបានបាត់បង់ធនធានមនុស្សកាន់តែច្រើនទៅៗ។ ជាទូទៅគណបក្សកាន់អំណាចសិក្សាពីផ្ទៃក្នុងគណបក្សប្រឆាំង ហើយតែងតែប្រើប្រាស់របៀបទំលើទ្រនំមួយឲ្យជាប់ហើយធាក់មែកឈើម្ខាងទៀតរហូតដល់បាក់។

នេះគួរពិចារណាដែរ ក្នុងការធ្វើជាដៃគូរយូអង្វែងតាមរយៈការកសាងគោលការណ៍គ្រឹះក្នុងការចាប់យកប្រយោជន៏សាធារណជន។ ទ្រឹស្តីនេះគួរបោះបង់ចោលទាំងស្រុងពីព្រោះ ការគិតគួរតាមបែបចូលរួម និងការចែករំលែកតួរនាទីរៀងៗខ្លួនដើម្បីគ្រប់គ្រងវាប្រសើរជាងចង់ល្បីម្នាក់ឯងក្នុងនាមជាប្រធានគណបក្សលើគំនរទុក្ខសាធារណជននោះ។ការប្រកួតប្រជែងដំណែងក្នុងគណបក្សតាមគ្រួសារនិយម និងទឹកប្រាក់ ដោយមិនមានគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស និងគោលការណ៍ក្នុងការជ្រើសរើស បោះឆ្នោតច្បាស់លាស់ ជាកង្វះចន្លោះធ្វើឲ្យគួរប្រកួតងាយស្រួលក្នុងការបំបែក។

៤. រំលាយដើម្បីជោគជ័យ ច្បាប់បោះឆ្នោតជាតិថ្មីដែលអាក្រក់ជាពិសេសត្រង់មាត្រា១៦២ (បទល្មើសបុគ្គលជាន់ខ្ពស់ជាបទល្មើសគណបក្សដែលអាចឲ្យគជបហាមឃាតគណបក្សណាមួយមិនឲ្យឈរឈ្មោះ ឫរំលាយគណបក្សនោះចោលបាន)។

បទពិសោធន៏គណបក្សថៃរ៉ាក់ថៃត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញថៃរំលាយចោលមុនការបោះឆ្នោត។ មេរៀននេះគួរគណបក្សរៀននិងយកមកកាត់បន្ថយហានិភ័យក្នុងពេលមានបញ្ហានេះកើតឡើង។ គណបក្សប្រឆាំងអាចត្រូវបានមិនឲ្យឈរឈ្មោះឲ្យគេបោះឆ្នោត ឫត្រូវរំលាយចោលដោយប្រការណាមួយមុនបោះឆ្នោត២០១៧ ឫ២០១៨។

៥. ស្វាស៊ីបាយ លាបមាត់ពពែ តាំងពីសម័យដើម មានអ្នកនយោបាយមិនល្អយកបាយដែលខ្លួនបរិភោគហើយទៅលាបមាត់ជនស្លូតត្រង់ច្រើនណាស់ ហើយអ្នកទាំងអស់នោះត្រួវបានចាប់ដាក់គុក សម្លាប់ចោល ឫដោយសារតែមានការភ័យក្លាចក៏រត់ចោលស្រុកតែម្តងទៅ(ធ្វើនយោបាយ បើមិនស្លាប់ ក៏ជាប់គុក និង រត់ចោលស្រុក)។

មុនបោះឆ្នោត២០១៣ ប្រមុខដឹកនាំគណបក្សកាន់អំណាចធ្លាប់និយាយថា មានចលនាផ្តួលរំលំរដ្ឋាភិបាលចំនួន៥នៅក្រៅប្រទេស ឫនៅតាមជាយដែន បើកងកំលាំងចូលចាប់សមាជិកណាម្នាក់ក្នុងគណបក្សប្រឆាំង សូមកុំមានការភ្ញាក់ផ្អើល។

តើអ្នកណាជាអ្នកបង្កើតចលនានោះ។ តាមពិត មានចលនាមួយដែលត្រូវបានចោទថាជាចលនាផ្តួលរំលំរដ្ឋាភិបាលដែរ តែពេលនេះបានអនុញ្ញាតិឲ្យមេចលនាបានចូលស្រុក ហើយដឹកនាំគណបក្សស្របច្បាប់។

ស្វាស៊ីបាយលាបមាត់ពពែនៅតែអ្នកនយោបាយខ្មែរយកមកប្រើដើម្បីធ្វើបាបជនស្លូតត្រង់ជាពិសេសយុវជន។ គណបក្សប្រឆាំងអាចត្រូវបានស្វាយកបាយមកលាបមាត់ដើម្បីរំលាយគណបក្សចោលមុនការបោះឆ្នោត២០១៧ ឫ២០១៨។

សូមកុំឲ្យជួបវាសនាបែបនេះពីព្រោះយើងមិនត្រឹមតែចង់ឃើញការប្រកួតប្រជែងមួយដោយស្មើភាព និងយុត្តិធម៌បំផុតនោះទេ តែថែមទាំងចង់ឲ្យមានតុល្យភាពអំណាចរដ្ឋទៀតផង។

ដំណោះស្រាយ

១. ក្រុមបាល់ទាត់ប្រទេសអាឡឺម៉ង់ បានឈ្នះបាល់ទាត់ពិភពលោកឆ្នាំ២០១៤ ដោយសារតែការងារក្រុមមានប្រសិទ្ធិភាព និងចេះចែកតួរនាទីគ្នាលេងបានល្អ ដោយមិនចាំបាច់មានកីឡាករណាម្នាក់ល្បីលើសគេឡើយ។ និរន្តរភាពគណបក្ស និងជ័យជំនះគណបក្សជាការចូលរួមរបស់អ្នកគាំទ្រ សកម្មជន និង សាធារណជនគ្រប់រួប មិនមែនដោយសារនាក់ណាម្នាក់នោះទេ។

២. អ្នកដឹកនាំល្អគឺជាអ្នកដែលរៀបចំអ្នកបន្តវេន្តបានច្រើន ទាន់ពេលវេលានិងល្អជាងខ្លួនជានិច្ច។ វិធីដែលល្អគឺបណ្តុះអ្នកដឹកនាំឲ្យបានច្រើនក្នុងការបន្តវេន្តក្នុងការដឹកនាំគណបក្ស និងប្រទេស។

៣.រៀបចំផែនការការកាត់បន្ថយហានិភ័យដែលបានរៀបរាប់ខាងលើឲ្យបានទាន់ពេលវេលាតាមរយការចូលរួមពេញលេញពីសមាជិករបស់ខ្លួន៕

អត្ថបទលោកបណ្ឌិត កែម ឡី ចុះផ្សាយថ្ងៃទី 02 វិច្ឆកា 2015


ប្រភព៖ cfapost

Comments

Popular posts from this blog

ភ្ញាក់ផ្អើលគ្រប់គ្នា!! ពេលឃើញសត្វចម្លែកដែលមានងាវជាប់ពេញខ្លួនអណ្ដែតមកលើឆ្នេរសមុទ្រតែពេលដឹងការពិត​ ហួសចិត្ត..(មានវីដេអូ)

តារាសិច ប្រេណា ស្ប៉ាក ចង់ភ្លក់ក្បាច់បុរសនៅអាស៊ី

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)