(ភ្នំពេញ)៖ ជាការពិតណាស់ ក្នុងវិស័យសិល្បៈភាពយន្ដខ្មែរ មានតារាសម្ដែងមិនតិចទេ ដែលធ្លាប់ថតរឿងក្នុងឈុត រោលរាលក្ដៅសាច់ រហូតដល់ថ្នាក់ហ៊ានថតស្អាត ធ្វើឲ្យទស្សនិកជនមើលហើយ ចង់មើលម្ដងហើយម្ដងទៀត ជាពិសេសផ្ទុះកក្រើកក្នុងវិស័យសិល្បៈតែម្ដង។ ប៉ុន្ដែទស្សនិកជនមិនដឹងទេថា តើក្នុងប្រវត្តិសាស្រ្ដភាពយន្ដខ្មែរ មានតារាសម្ដែងខ្មែររូបណាខ្លះ ធ្លាប់សម្ដែងក្នុងឈុតបែបនេះ ជាពិសេសឈុតស្រាតតែម្ដង។ ពេលនេះ គេហទំព័រកំសាន្ដ Khmer Talking សូមបង្ហាញនូវតារាសម្ដែងល្បីៗមួយចំនួន ដែលធ្លាប់ថតក្នុងឈុតនេះ។
១. លោក ខៃ ប្រសិទ្ធ៖ លោក គឺតារាសម្ដែងដែលមានភាពលេចធ្លោរខ្លាំង ក្នុងអំឡុងទសវត្សរ៍ទី៨០ និង៩០ ដែលក្នុងនោះមានលោក ទេព រិនដារ៉ូ អ្នកនាង អម្ពរ ទេវី និងលោក ពេជ្រ ភិរុណ ដែលជាតារារួមជំនាន់ជាមួយលោក។ តារាសម្ដែងប្រុសថ្ពាល់ខួច ច្រមុះស្រួចរូបនេះ បានថតដោះខោអាវអស់ពីខ្លួនមួយ ឈុតក្នុងរឿង «ចិត្តចងចាំ» ដោយឈុតនោះ គឺឈុតលោកចុះមុជទឹកកណ្ដាលព្រៃជ្រៅ ក្នុងដំណើរគ្មានគោលដៅមួយ។ រឿងនេះ និយាយការដិតដាបការឈឺចាប់ខ្លោចផ្សា ក្នុងរបបខ្មែរក្រហម។
២. អ្នកនាង
ចន ច័ន្ទលក្ខិណា៖ អ្នកមេម៉ាយ ចាយសម្រស់ រូបនេះ ក៏ធ្លាប់សម្ដែងក្នុងឈុតដោះសម្លៀកបំពាក់ដែរ។ អ្នកនាង ចន ច័ន្ទលក្ខិណា បានដោះអាវអស់ពីខ្លួនមួយកំណាត់លើ ក្នុងឈុតស្នេហារោលរាលជាមួយលោក ម៉េង ប៊ុនឡូ ក្នុងរឿង «ចៅពស់កេងកង»។
៣.
វ៉ាង ស្រីណូ៖ បន្ទាប់ពីតារាជើងចាស់ ចន ច័ន្ទលក្ខិណា គឺដល់វេន វ៉ាង ស្រីណូ វិញម្ដង នៅក្នុងអំឡុងឆ្នាំ ១៩៩៩-២០០០ ស្រីណូ បានដោះអស់សម្លៀកមួយកំណាត់ខ្លួនខាងលើ ក្នុងឈុតនាង ត្រូវលោក រឿម រ៉ាម៉ូ ចាប់រំលោភ និងឈុតស្នេហ៍រោលរាល ជាមួយលោក ម៉េង ប៊ុនឡូ។ គ្រានោះ ក៏មានព័ត៌មានរិះគន់ជាច្រើន ពីទស្សនិកជន ប៉ុន្តែតួសម្ដែង និងអ្នកដឹកនាំរឿងថា ជាបច្ចេកទេសជំនួយ ប៉ុណ្ណោះ។
៤.
ឌុច លីដា៖ តារាសម្ដែងកំពុងឡើងកូដរូបនេះ ត្រូវបានទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ និងបានធ្វើឲ្យភ្ញាក់ផ្អើលផងដែរ ក្រោយពេលនាងបានថតស្រាត សម្លៀកបំពាក់អស់រលីងពីខ្លួន ចុះមុជទឹកអូរក្នុងរឿង «ស្បែកគង់» របស់ផលិតកម្ម «Angkor Picture»។ តារាស្រីសិចស៊ីរូបនេះ និងភាគីដឹកនាំរឿង អះអាងថា ឈុតស្រាតនោះ គឺជាបច្ចេកទេសកាមេរ៉ា ប៉ុណ្ណោះ។
៥.
ឆ័យលី ដាឡែន៖ តារាស្រីរូបនេះ ក៏មិនខុសពី តារាស្រីធ្លាប់ថតស្រាតខាងលើដែរ ឆ័យលី ដាឡែន បានថត ដោះអាវប្រលែងខ្លួនមួយកំណត់ខាងលើ ជាមួយលោកម៉េង ប៊ុនឡូ ក្នុងរឿង «មនុស្ស ឬខ្មោច» ។ មិនត្រឹមតែ ស្រីណូ និងដាឡែន ទេ ដែលមានឈុតដូច្នេះ សូម្បីតួផ្សេងៗទៀតដូចជា នាយក្រឹមជាដើម ក៏បានស្រាតខោបង្ហាញកំប៉េះគូទ ក្នុងឈុតត្រូវខ្មោចលង ក្នុងរឿងនេះដែរ។
៦.
នាយ ក្រូច៖ តារាកំប្លែងរូបនេះ បានថតស្រាតសម្លៀកបំពាក់អស់គ្មានសល់ ក្នុងរឿង «ពូជខ្ញុំអ៊ីចឹង» របស់ផលិតកម្ម Rock។ សាមីខ្លួន និយាយថា «គេឲ្យស្រាតឆៅយកតែម្ដងដល់វគ្គហ្នឹង។ ដំបូងខ្ញុំខ្មាសអៀនបន្តិចដែរ អារម្មណ៍ដូចជាមិនសូវខ្មាសអៀនប៉ុន្មានទេ តែគូទរបស់ខ្ញុំដូចជាអៀនខ្លាំងជាង រាងរញាក់រញ័រម៉េចទេ ពេលនៅមុខ Camera»។
គួរបញ្ជាក់ផងដែរថា ចំពោះការថតឈុតស្រាត ដែលតារាទាំង ៦ដួងខាងលើថតនោះ គឺគ្រាន់តែជាការសម្ដែងរឿង ដើម្បីបម្រើសអារម្មណ៍ទស្សនិកជនតែប៉ុណ្ណោះ។ ក្នុងរឿងដែលកំពូលតារាទាំង៦ ថត ក៏ត្រូវបានទស្សនិកជនគាំទ្រ និងចូលរួមទស្សនាយ៉ាងច្រើនកុះករ ផងដែរ៕ប្រភព
khmertalking
Comments
Post a Comment