សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

ជ្រុលជ្រួស​រៀប​ការ​នឹង​នារី​ខារ៉ាអូខេ មិន​ស្មាន​ជីវិត​ក្រោយ​រៀបការ​ប្រែ​ក្លាយ​ជា​យ៉ាង​នេះ!


កើត​មក​ជា​មនុស្ស​ប្រុស ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវ​មាន​ភាព​អត់ធ្មត់​​ជាមួយ​ការ​ទទួល​ខុស​ត្រូវ​ជា​ច្រើន​។ ក្រោយ​រៀប​ការ​​មិន​បាន​កន្លះ​ឆ្នាំ គ្មាន​ថ្ងៃ​ណាមួយ​ដែល​ខ្ញុំ​មិន​ស្ដាយ​ក្រោយ​នោះ​ឡើយ។ ខ្ញុំ​តែង​ស្ដាយ​ក្រោយ​ដែល​​ខ្ញុំ​ស្រវឹង​ហើយ​ធ្វើ​ខុស​រហូត​ត្រូវ​មក​រៀបការ​ជាមួយ​នាង។

នាង​មាន​ឈ្មោះ​ថា អ៊ីង ជា​នារី​បម្រើ​ស្រាបៀ​នៅ​ខារ៉ាអូខេ។ នៅ​ថ្ងៃ​នោះ​ខ្ញុំ​​បាន​ទៅ​ជប់លៀង​ជាមួយ​មិត្តភ័ក្ដិ​ដែល​រៀន​ជាមួយ​គ្នា​នៅ​មហាវិទ្យាល័យ។ ពួក​យើង​មាន​គ្នា​ ៦នាក់ ទៅ​ច្រៀង​ខារ៉ាអូខេ​ជាមួយ​គ្នា ប៉ុន្តែ​មាន​នារី​កំដរ​តែ​៣​នាក់​ប៉ុណ្ណោះ។ ចៃដន្យ​មិត្ត​ខ្ញុំ​៣​នាក់​មាន​គ្រួសារ​រួច​ហើយ ដូច្នេះ​ក៏​ឲ្យ​នារី​ៗ​ទាំង​នោះ​មក​បម្រើ​ពួក​ខ្ញុំ។ អ៊ីង គឺ​ជា​​អ្នក​អង្គុយ​កំដរ​ខ្ញុំ។ មុខ​មាត់​នាង​មិន​សូវ​ជា​ស្អាត​ទេ ប៉ុន្តែ​រាង​នាង​ពិត​ជាសិចស៊ី។ ឃើញ​ភ្នែក​របស់​នាង​ពោរពេញ​ដោយ​ភាព​ភ័យ​ខ្លាច ខ្ញុំ​សួរ​នាង​ថា នាង​កើត​អី។ នាង​ក៏​ប្រាប់​ថា​នាង​ទើប​តែ​ចូល​ធ្វើ​ការ​ថ្ងៃ​ដំបូង មិន​ទាន់​ដឹង​ពី​ច្បាប់​ទម្លាប់ បើ​សិន​ខុស​ត្រូវ​អី​សូម​អភ័យ​ទោស​ឲ្យ​នាង​ផង។ ពេល​នោះ​ពួក​យើង​ផឹក​ជាមួយ​គ្នា​បាន​មួយ​ស្របក់​ធំ។ មិន​យូរ​ប៉ុន្មាន​មិត្ត​ខ្ញុំ​បី​នាក់​ដែល​មាន​ប្រពន្ធ​​រួច​ហើយ ក៏​ត្រូវ​ប្រពន្ធ​ទូរសព្ទ​​ហៅ​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​អស់ នៅ​សល់​តែ​ពួក​ខ្ញុំ​អ្នក​អត់​គូ​ទាំង​បី​នាក់។



នៅ​សុខ​ៗ​ខ្ញុំ​ក៏​មាន​អារម្មណ៍​មិន​ស្រួល​ៗ​ក្នុង​ពោះ ទ្រាំ​មិន​បាន​ក៏​ត្រូវ​ទៅ​ក្អួត​សិន។ អ៊ីង បាន​ជួយ​គ្រាហ៍​ខ្ញុំ​ទៅ​បន្ទប់​ទឹក។ នាង​ហាក់​មិន​ស្អប់​ខ្ពើម​ស្ថានភាព​ដ៏​ពិបាក​មើល​របស់​ខ្ញុំ​នៅ​ពេល​នោះ​ឡើយ ថែម​ទាំង​ជួយ​រឺត​ខ្នង​ឲ្យ​ខ្ញុំ រួច​យក​កន្សែង​ពោះ​គោ​មក​ជូត​មុខ​ជូត​មាត់​ឲ្យ​ខ្ញុំ​ទៀត។ និយាយ​តាម​ត្រង់ ក្រៅ​ពី​ឪពុក​ម្ដាយ ច្រើន​ឆ្នាំ​មក​នេះ​គ្មាន​នរណា​ល្អ​ជាមួយ​ខ្ញុំ​បែប​នេះ​​ទេ បូក​​រួម​ទាំង​កម្រិត​ជាតិ​ស្រវឹង​ពេញ​ខ្លួន​ផង ខ្ញុំ​ក៏​ឱប​នាង។​ នាង​មិនបាន​បញ្ចេញ​កាយវិការ​ថា​ស្អប់​ខ្ពើម​អ្វី​ទេ។ ឱប​នាង​បាន​ពីរ​នាទី​ខ្ញុំ​ក៏​លែង​ដៃ​វិញ។ ពេល​នោះ​​មុខ​នាង​ឡើង​ក្រហម។ ខ្ញុំ​សម្រេច​ចិត្ត​សុំ​លេខ​ទូរសព្ទ​នាង​ដើម្បី​ទាក់ទង និង​សាក​ល្បង​រាប់​អាន​គ្នា​ជា​សង្សារ។

ខ្ញុំ​ជឿ​ថា​មនុស្ស​ស្រី​ម្នាក់​នេះ​ប្រាកដ​ជា​មាន​បញ្ហា​លំបាក​អ្វី​ម្យ៉ាង​ទើប​មក​ធ្វើ​ការ​ងារ​បែប​នេះ។ មនុស្ស​ជីវភាព​​ធម្មតា​ឯណា​ទៅ​​ដែល​ចង់​មក​ធ្វើ​ការ​បែប​ហ្នឹង។ ខ្ញុំ​បាន​បបួល​នាង​ឲ្យ​ចេញ ឈប់​ធ្វើ​ការ​នៅ​ទី​នោះ រួច​ហើយ​រក​ការងារ​ថ្មី​ធ្វើ បើ​រក​មិន​ទាន់​បាន​ខ្ញុំ​នឹង​ណែនាំ​ឲ្យ​នាង​មក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​របស់​ខ្ញុំ។ នាង​រំជួល​ចិត្ត​ជា​ខ្លាំង។ ក្រោយ​លា​ឈប់​ពី​ទី​នោះ​ហើយ នាង​ក៏​​មក​ធ្វើ​​ជា​អ្នក​ទទួល​ភ្ញៀវ (Receptionist) នៅ​ក្រុមហ៊ុន​ខ្ញុំ។ ក្រោយ​ស្រឡាញ់​គ្នា​មិន​បាន​កន្លះ​ឆ្នាំ ពួក​យើង​ក៏​រៀបការ​ជាមួយ​គ្នា។

រៀបការ​មិន​បាន​កន្លះ​ឆ្នាំ គិត​មិន​ដល់​សោះ​ថា​ពួក​យើង​ក៏​ត្រូវ​លែង​គ្នា ព្រោះ​នៅ​ពេល អ៊ីង ចូល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន នាង​ក៏​ធ្វើ​ការ​បាន​យ៉ាង​លេចធ្លោ។ មិន​បាន​ពីរ​ខែ​នាង​ក៏​​ក្លាយ​ជា​ប្រធាន​ផ្នែក។ នៅ​ពេល​ប្រធាន​ក្រុមហ៊ុន​បាន​ឮ​ពី​កេរ្តិ៍ឈ្មោះ​របស់​នាង​ គាត់​ក៏​បាន​កោត​សរសើរ​នាង​ថែម​ទៀត។ បន្ទាប់​ពី​នោះ​ រាល់​ពេល​មានការ​ប្រជុំ​សំខាន់​ៗ​គាត់​ក៏​ហៅ អ៊ីង ឲ្យ​ចូលរួម​ដែរ។

ខ្ញុំ​មាន​អារម្មណ៍​ប្លែក​ៗ​ និង​មិន​ស្រួល​ និយាយ​មិន​ត្រូវ។ ខ្ញុំ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​នោះ​បាន​ជាង​ពីរ​ឆ្នាំ​ហើយ ក៏​មិន​ទាន់​បាន​ឡើង​តំណែង​ជា​ប្រធាន​ផ្នែក​អ្វី​មួយ​សោះ តែ​ប្រពន្ធ​ខ្ញុំ​ធ្វើ​ការ​បាន​តែ ពីរ​ខែ ប្រាក់​ខែ​របស់​នាង​ក៏​ឡើង​ខ្ពស់​ជាង​ខ្ញុំ​ពីរ​ដង​បាត់​ទៅ​ហើយ។ រឿង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​អត់​ទ្រាំ​មិន​សង្ស័យ​មិន​បាន​ថា​នាង​និង​ប្រធាន​ក្រុមហ៊ុន​មាន​ទំនាក់ទំនង​អ្វី​ពិសេស​ជាមួយ​គ្នា។ អ៊ីង ​គឺ​ជា​មនុស្ស​ឆ្លាត ដូច្នេះ​ការ​ចូល​ទៅ​ជិត​ប្រធាន​ក្រុមហ៊ុន​អាច​ជា​ផែន​ការ​របស់​នាង។ ក្រោយ​មាន​ការ​សង្ស័យ​បែប​នេះ ពួក​យើង​ក៏​ឈ្លោះ​គ្នា​​មិន​លោះ​ថ្ងៃ រហូត​ដល់​ទី​បំផុត​ជីវិត​គ្រួសារ​របស់​ពួក​យើង​ក៏​​ត្រូវ​រលាយ​សាបសូន្យ។ រៀបការ​មិន​បាន​កន្លះ​ឆ្នាំ ពួក​យើង​ក៏​លែងលះ​គ្នា​វិញ។


នៅ​ថ្ងៃ​ទៅ​លែងលះ អ៊ីង​បាន​សុំ​អង្វរ​ខ្ញុំ​រឿង​មួយ​f។ នាង​ចង់​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​នាង​មួយ​អាទិត្យ​ទៀត។ ខ្ញុំ​ក៏​ព្រម​ជាមួយ​នាង។ នាង​សុំ​ច្បាប់​ឈប់​មួយ​អាទិត្យ ហើយ​និយាយ​ថា​ក្រោយ​ពី​រៀបការ​ជាមួយ​គ្នា​យើង​ទាំង​ពីរ​ធ្វើ​ការ​គ្មាន​ថ្ងៃ​សម្រាក ដើម្បី​សន្សំ​លុយ​កសាង​គ្រួសារ ធ្វើ​ឲ្យ​គ្មាន​ពេល​វេលា​មើល​ថែ​គ្នា។ ពេល​ឮ​បែប​នេះ ខ្ញុំ​ក៏​មាន​អារម្មណ៍​ឈឺ​ចាប់ ហើយ​ក៏​​បាន​សុំ​ច្បាប់​ឈប់​សម្រាក​​មួយ​អាទិត្យ​ដែរ។

នៅ​ថ្ងៃ​ដំបូង​ក្រោយ​ពី​លែងលះ​គ្នា ខ្ញុំ​​បាន​គេង​ពេញ​ភ្នែក​ម្ដង។ នៅ​ពេល​ក្រោក​ឡើង ក៏​បាន​ឈ្ងុយ​ក្លិន​​ម្ហូប​ពី​ចង្ក្រាន​បាយ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​បាន​ថា កន្លះ​ឆ្នាំ​មក​នេះ ខ្ញុំ​ត្រូវ​ក្រោក​តាំង​ពី​ម៉ោង​មិន​ទាន់​ប្រាំមួយ​ព្រឹក​ដើម្បី​ប្រញាប់​ឡើង​ឡាន​ក្រុង​ទៅ​ធ្វើ​ការ ដោយ​មិន​ដែល​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​​នៅ​ផ្ទះ​ម្ដង​ណា​ទេ។ ខ្ញុំ​បាន​ភ្លេច​​ក្លិន​ពង​ទា​ចៀន​ដែល អ៊ីង ធ្លាប់​ធ្វើ​ឲ្យ​ខ្ញុំ​ញ៉ាំ​កាល​ដំបូង​ៗ​បាត់​ទៅ​ហើយ ដល់​មក​ញ៉ាំ​ម្ដង​ទៀត ខ្ញុំ​ក៏​ហូរ​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន។

ក្រោយ​​លែងលះ​គ្នា​នៅ​ថ្ងៃ​ទី​២ អ៊ីង បាន​នាំ​ខ្ញុំ​ទៅ​ញ៉ាំ​បាយ​នៅ​ផ្ទះ​ពុក​ម៉ែ។ ក្រោយ​មិន​បាន​ត្រលប់​ទៅ​ស្រុក​កន្លះ​ឆ្នាំ ខ្ញុំ​ក៏​ភ្លេច​ទិញ​របស់​ដែល​ពុក​ម៉ែ​ចូល​ចិត្ត​ផ្ញើ​ពួក​គាត់ ប៉ុន្តែ អ៊ីង បែរ​ជា​ត្រៀម​នំ​ចំណី​ដែល​ពួក​លោក​ចូល​ចិត្ត​មក​ជាមួយ ធ្វើ​ឲ្យ​ខ្ញុំ​គិត​ដល់​គ្រា​ដំបូង​ដែល​ខ្ញុំ​នាំ​នាង​មក​ជួប​ពុក​ម៉ែ។ គ្រប់​យ៉ាង​ស្ទើរ​តែ​​ដូច​គ្រា​នោះ​ទាំង​អស់ ខុស​តែ​ម្យ៉ាង​គឺ​អ្នក​ដែល​ត្រៀម​របស់​ផ្ញើ​ពុក​ម៉ែ​គឺ​ផ្លាស់​ប្ដូរ​មក​ជា​នាង​ជំនួស​ខ្ញុំ​វិញ។

ក្រោយ​លែងលះ​គ្នា​ថ្ងៃ​ទី​៣ អ៊ីង ក៏​បាន​នាំ​ខ្ញុំ​ទៅ​​លេង​ស្ពាន​គូស្នេហ៍​ ដែល​ជា​កន្លែង​គូស្នេហ៍​​ជា​ច្រើ​ន​កាន់​ដៃ​គ្នា​មក​ស្បថស្បែ​ថា​នឹង​ស្រឡាញ់​គ្នា​ដល់​ស្លាប់។ នៅ​សុខ​ៗ​ ខ្ញុំ​ក៏​នឹក​ឃើញ​ថា ពួក​យើង​ទាំង​ពីរ​រៀប​ការ​ជាមួយ​គ្នា​ហើយ គួរ​រួម​ចិត្ត​ជាមួយ​គ្នា​តែ​មួយ មិន​បោះបង់​គ្នា និង​កាន់​ដៃ​​គ្នា​​រហូត​ទៅ។

រំលង​បាន ៣​ថ្ងៃ​ទើប​ខ្ញុំ​បាន​យល់​ថា ខ្លួន​ឯង​គួរ​ឲ្យ​ចង់​សើច​ប៉ុណ្ណា។ ពេល​វេលា​ល្អ​ៗ ពេល​វេលា​សំខាន់​ៗ​ដែល​យើង​មាន​ជាមួយ​គ្នា គឺ​សុទ្ធ​តែ​ការ​ចង​ចាំ​ដ៏​ផ្អែមល្ហែម ប៉ុន្តែ​ដោយ​សារ​ការ​សង្ស័យ ឆាប់​វាយ​តម្លៃ​ភរិយា​​ ធ្វើ​ឲ្យ​ខ្ញុំ​បំផ្លាញ​ទំនាក់ទំនង​របស់​ពួក​យើង។ ការ​ពិត​ទៅ​តាំង​ពី​​ចាប់​ផ្ដើម​រហូត​ដល់​ទី​បញ្ចប់​​គឺ​សុទ្ធ​តែ​ជា​កំហុស​របស់​ខ្ញុំ​ម្នាក់​ឯង។ ខ្ញុំ​មិន​គួរ​មើល​ងាយ​ក្ដី​ស្រឡាញ់​របស់ អ៊ីង សោះ​ឡើយ។ ខ្ញុំ​បាន​លុត​ជង្គង់​នៅ​មុខ​នាង រួច​ហើយ​ក៏​សុំ​នាង​រៀប​ការ​ម្ដង​ទៀត ៕



ប្រភព៖ liekr ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន (ប្រភព៖ sabay)

Comments

Popular posts from this blog

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)

(មានវីឌីអូ) សិស្សសាលាមួយគួរ​ ថែមម៉ោងរៀនគួរបំបៅដោះ

សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…