សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

រដ្ឋាភិបាលត្រូវធ្វើគុកថ្មី ប្រសិនបើចៅស្រីសម្តេចប្តឹងក្រុមប្រឹក្សាឃុំសង្កាត់កូតាសង្គ្រោះជាតិពីបទរួមគំនិតក្បត់ជាតិ


រឿងដ៏អស់សំណើចមួយ បានកើតឡើង ដោយសារចៅស្រី [ចៅខាង???] របស់បុរសខ្លាំងកម្ពុជា ឈ្មោះធីសុវណ្ណថា បងបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនថា នាងនឹងសិក្សាច្បាប់ ដើម្បីប្តឹងមេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ ពីបក្សសង្គ្រោះជាតិ ជាង៥០០០នាក់ ទៅតុលាការពីបទ “ចូលរួមក្បត់ជាតិ” តាមគំរូប្រទេសតួគី ដែលទើបតែចាប់ជនក្បត់ជាតិ ជាង៥ម៉ឺននាក់ ដាក់គុក… ។


ខ្លឹមសារទាំងស្រុងនៃសារនោះ កញ្ញា ធី សុវណ្ណថាបានលើកឡើងថា៖

មន្ត្រីឃុំCNRP “ថោកទាបណាស់” ព្រោះតែផលប្រយោជន៍បក្ស សុខចិត្តក្បត់ឆន្ទ:ប្រជាជន ដែលប្រជាជនខំបោះឆ្នោតជូន ដើម្បីឲ្យពួកអស់លោក បំរើប្រជាជន ជួយការពារប្រជាជន មិនមែនបំរើបក្សទេ ។

ថ្ងៃក្រោយពេលរាស្ត្រមានទុក្ខលំបាក ពួកអស់លោកក៏គ្មានតំណែង តើពួកអស់លោកជួយរាស្ត្របានទេ?ព្រោះតែចង់រក្សាឈ្មោះជា “អ្នកស្នេហាជាតិ” បែរជាពួកអស់លោកមិនព្រមរក្សាតំណែង ដើម្បីជួយបំរើជាតិបំរើការពារប្រជាជន នេះរឺអ្នកស្នេហាជាតិ?


សូមពិចារណាភស្តុតាងបញ្ជាក់ច្បាស់ថា កឹម សុខា មេបក្សCNRP “ក្បត់ជាតិ” បាននិយាយពីគម្រោងធ្វើបដិវត្តន៍ពណ៍ តាមគំរូបដិវត្តន៍ពណ៍តាមប្រទេស សៀកបី និងយូហ្គោស្លាវី តែពួកអស់លោកនៅតែគាំទ្រ និងចូលរួមជាមួយCNRP នេះបញ្ជាក់ថា ពួកអស់លោកក៏ចូលរួម “ក្បត់ជាតិ” ដែរ ។

នាងខ្ញុំ ធី សុវណ្ណថា នឹងសិក្សាច្បាប់ ដើម្បីប្តឹងមេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ ពីបក្សសង្គ្រោះជាតិ ជាង៥០០០នាក់ ទៅតុលាការពីបទ “ចូលរួមក្បត់ជាតិ” តាមគំរូប្រទេសតួគី ដែលទើបតែចាប់ជនក្បត់ជាតិ ជាង៥ម៉ឺននាក់ ដាក់គុក… ៕ 😀





ប្រភព៖​ cfapost.com

Comments

Popular posts from this blog

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)

(មានវីឌីអូ) សិស្សសាលាមួយគួរ​ ថែមម៉ោងរៀនគួរបំបៅដោះ

សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…