សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

មន្ត្រី CNRP ៥រូប​​ចេញ​មុខ​​ភ្នាល់​ជា​មួយ ហ៊ុន សែន ទៀត​ហើយ ម្នាក់​១០០០​ដុល្លារ


បន្ទាប់ពីយុវជនម្នាក់ ដែលបានចេញមុខភ្នាល់ ទល់នឹងលោក ហ៊ុន សែន កាលពីម្សិលម៉ិញរួច នៅថ្ងៃនេះ មន្ត្រី និងជាសកម្មជនមកពីគណបក្សប្រឆាំង ចំនួន៥នាក់ទៀត បានប្រកាសភ្នាល់ ជាមួយលោកនាយករដ្ឋមន្ត្រី ដោយដាក់ទឹកប្រាក់ ក្នុងម្នាក់១០០០ដុល្លារ។


មន្ត្រីទាំង៥រូបនោះ រួមមានលោក ហេង ដាណារ៉ូ សមាជិកសភា និងជាតំណាងរាស្ត្រមណ្ឌលព្រៃវែង - លោក ញឹម គឹមញ៉ុល អនុប្រធានក្រុមការងារ ព្រះសីហនុ , លោក សុភ័ណ្ឌ ឡារី សមាជិកក្រុមការងារ កំពង់ចាម ,លោក សួន ចំរើន សមាជិកក្រុមការងារ បាត់ដំបង និងលោក អែម ប៊ុនណារិទ្ធ សមាជិកក្រុមការងារ ពោធិ៍សាត់។

កាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកាម្សិលម្ងៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ប្រទេសកម្ពុជា ឲ្យបើកលេងល្បែងភ្នាល់ ជាទូទៅមួយ ដែលមានរូបលោក ជាមេស៊ីសង។ ថ្លែងនៅចំពោះកម្មករកម្មការិនី ច្រើនពាន់នាក់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានប្រាប់ឲ្យគេឯងភ្នាល់ ចំពោះការ​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​ ​នៅថ្ងៃ​ទី១៦​ ​ខែ​វិច្ឆិកា​ខាង​មុខ​ នៅ​ពេល​ដែល​តុលាការ​កំពូល នឹង​បើក​សវនាការ លើ​បណ្តឹង​រំលាយ​គណបក្ស​ជំទាស់​ ​ដែល​គេ​ស្គាល់​ថា​ ​ជា​គូប្រជែង​ដ៏ធំ​តែ​មួយ​គត់ ​របស់​គណបក្សប្រជាជនកម្ពុជារបស់លោក ក្នុង​ពេល​បោះឆ្នោត​ជាតិ​ ឆ្នាំ​២០១៨។

បុរសខ្លាំងកម្ពុជា បានថ្លែងឡើងថា៖ «អ្នកដែលចង់ភ្នាល់ ក៏ភ្នាល់ទៅ មួយចាក់មួយរយទៅ គឺអារំលាយ ឬមិនរំលាយហ្នឹង។ តាមហាងគុយទាវ នាំគ្នាចាក់ទៅ! ទៅ! បើកម៉ាសេរី ឲ្យនាំគ្នាចាក់! បើ[មិន]រំលាយ ឲ្យមកទារលុយពីខ្ញុំ (...) ឥឡូវចាក់​ភ្នាល់​ទៅ!​ ​បើ​រំលាយ​ស៊ី​តែ​ ១​ទេ​ ​បើ​អត់​រំលាយ​សង​១០០។​ អ្នក​ណា​ចាញ់​ មក​ទារ​ពី​ខ្ញុំ។»។

យ៉ាងហោចណាស់ ក៏ការប្រកាសនោះ របស់លោក ហ៊ុន សែន ត្រូវបានយុវជនម្នាក់ ឈ្មោះ សាន ប៊ុនឆាយ ចេញមុខកាលពីម្សិលម៉ិញ មកភ្នាល់ទល់នឹងលោក ដោយដាក់ទឹកប្រាក់ ១០០០ដុល្លារ។ យុវជនថា បើគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ លោកនឹងផ្ញើរ១០០០ដុល្លារ ជូនលោកនាយករដ្ឋមន្ត្រី តាមវីង (Wing)។ តែបើគណបក្សប្រឆាំង នៅជ្រងរៗដដែលទេ លោក ប៊ុនឆាយ ថាលោក ហ៊ុន សែន ត្រូវសងថ្លៃភ្នាល់ចាញ់ ចំនួន ១០០ ០០០ដុល្លារ ឲ្យមកលោកវិញ។

ហើយនៅថ្ងៃនេះ មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ប្រាំនាក់ ដូចបានរៀបរាប់ខាងលើ ក៏បានចេញមុខមកភ្នាល់ជាមួយ នាយករដ្ឋមន្ត្រីដែរ។ លោក សោភ័ណ ឡារី ដែលជាតារាសំដែងមួយរូបផង និងជាសកម្មជនម្នាក់ នៅក្នុងចំណោមមន្ត្រីទាំង៥ បានសរសេរប្រកាសការភ្នាល់ នៅលើបណ្ដាញសង្គម ដោយបញ្ជាក់ឡើងថា៖ «តាមពិតយើងខ្ញុំទាំងអស់គ្នា មិនចេះលេងល្បែងទេ តែសម្តេចបបួលហើយ ក៏សាកមួយក្តារទៅ»។


តារាសំដែង ដែលជាកូនធម៌របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សផងនោះ បាននិយាយបន្តថា៖ «យើងខ្ញុំ សូមប្រកាសភ្នាល់ជាមួយសម្តេច ហ៊ុន សែន ចំនួនទឹកប្រាក់ ៥០០០ដុល្លារ (ក្នុងម្នាក់ ១០០០ដុល្លារ) គឺយកខាង មិនអាចរំលាយសង្រ្គោះជាតិបានឡើយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ [ដូច្នេះ] សូមសម្តេច ហ៊ុន សែន​ ជ្រាប និងជួយប្រាប់ ពីរបៀបទូទាត់ថវិកាផង។»។

គេនឹងរង់ចាំមើល ថាតើតុលាការកំពូល​នឹងចេញសាលក្រម ដែលធ្វើឲ្យលោក ហ៊ុន សែន ចាញ់ទឹកប្រាក់ អស់ជាងកន្លះលានដុល្លារ (សរុបថ្លៃភ្នាល់ចាញ់នៅពេលនេះ មានរហូតដល់ទៅ ៦០០ ០០០ដុល្លារ) ដែរឬទេ? ឬក៏លោក ហ៊ុន សែន ប្រកាសមិនសង ដូចកាលពីលើកមុនទៀតហើយ? នៅមានភាគបន្ត៕

ប្រភព៖ monoroom

Comments

Popular posts from this blog

ភ្ញាក់ផ្អើលគ្រប់គ្នា!! ពេលឃើញសត្វចម្លែកដែលមានងាវជាប់ពេញខ្លួនអណ្ដែតមកលើឆ្នេរសមុទ្រតែពេលដឹងការពិត​ ហួសចិត្ត..(មានវីដេអូ)

តារាសិច ប្រេណា ស្ប៉ាក ចង់ភ្លក់ក្បាច់បុរសនៅអាស៊ី

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)