សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

សង្ឃ​២​អង្គ​ជួល​បន្ទប់​ស្នាក់​នៅ​ខុស​វិន័យ​សង្ឃ​ចាប់​សឹក​ទាំង​យប់


ខេត្តសៀមរាប ៖ ដោយ​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ល្អ និង​មានការ​អនុញ្ញាត​ពី​លោកស្នងការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​រង​ទទួល​ផែន​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំង​ផែន​សន្តិសុខ ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​មូលដ្ឋាន និង​ដោយ​មានការ​ចូលរួម​ពី​ព្រះ​អនុ​គុណ​ក្រុង​សៀមរាប ព្រះ​វិន័យ​សង្ឃ​ក្រុង​ធម្មការ​ការ​ក្រុង​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​សង្ឃ​២​អង្គ រួច​នាំ​យក​មក​វត្ត​គោ​ចក ដើម្បី​ធ្វើការ​ផ្សឹក​ទាំង​យប់ ។


ហេតុ​ការ​ចុះ​ឃាត់ខ្លួន​សង្ឃ​២​អង្គ​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី យប់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ ដែល​មាន​ទីតាំង​ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ មូលហេតុ​សង្ឃ​ទាំង​២​អង្គ​នោះ​បាន​ប្រព្រឹត្ត​ខុស វិន័យ​សង្ឃ​ស្នាក់​នៅ​បន្ទប់​ជួល​រយៈពេល​វែង និមន្ត​ដើរ​បិណ្ឌបាត​ខុសច្បាប់ ព្រមទាំង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ផង​ដែរ ទើប​សមត្ថកិច្ច​ចាប់​ប្រគល់​ឱ្យ​ព្រះ​អនុ​គុណ​ក្រុង​ផ្សឹក​រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់ ។


លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី បាន​បន្ត​ថា សង្ឃ​ទី​១-​ឈ្មោះ វិ​ន សំណាង អាយុ​២៧​ឆ្នាំ ទីលំនៅ​ភូមិ​អញ្ចាញ​សំរោង ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ និង​ទី​២-​ឈ្មោះ អឿ​ន អ៊​ត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​អូរសឿ​ សង្កាត់សឿ ក្រុងមង្គលបូរី ខេត្តបន្ទាយមានជ័យ ។


ក្រោយ​ពី​បាន​ធ្វើការ​ឃាត់ខ្លួន​សង្ឃ​ទាំង​២​អង្គ​យក​មក​ធ្វើការ​សឹក​នោះ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​យក​ទៅ​ធ្វើតេស្ដ​ទឹកនោម​លទ្ធផល​ឃើញ​វិជ្ជមាន លើ​សង្ឃ​ឈ្មោះ វិ​ន សំណាង ព្រមទាំង​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ពិតប្រាកដ​មែន ៕

ប្រភព៖ kohsantepheapdaily

Comments

Popular posts from this blog

ភ្ញាក់ផ្អើលគ្រប់គ្នា!! ពេលឃើញសត្វចម្លែកដែលមានងាវជាប់ពេញខ្លួនអណ្ដែតមកលើឆ្នេរសមុទ្រតែពេលដឹងការពិត​ ហួសចិត្ត..(មានវីដេអូ)

តារាសិច ប្រេណា ស្ប៉ាក ចង់ភ្លក់ក្បាច់បុរសនៅអាស៊ី

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)