សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

លោក​ស័ក្តិ​៣​ទិញ​ស័ក្តិ​៤ ត្រូវ​ព្រះរាជអាជ្ញា​រង សៀង សុខ សម្រេចចោទប្រកាន់​២​បទល្មើស


ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ការ​សួរនាំ​នៅ​រសៀល​ថ្ងៃ​ទី​១១ មក​រា ២០១៨ នេះ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់​ចំនួន​២​បទល្មើស ទៅ​លើ​មន្ត្រី​នគរបាល​ពាក់​ស័ក្តិ​៤ ដែល​ធាក់​មន្ត្រី​នគរបាល​ចរាចរណ៍​ជាប់កិច្ចសន្យា​ម្នាក់​របស់​សាលា​រាជធានី​ភ្នំពេញ ។

លោក សៀង សុខ បាន​សម្រេច​ចោទប្រកាន់​ទៅ​លើ​ជន​ត្រូវ​ចោទ​ចំនួន​២​បទល្មើស មាន​ទី​១ «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» តាម​បញ្ញត្តិ​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ ត្រូវ​ប្រឈម​ជាប់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី​៤​លាន ទៅ​១០​លាន​រៀល ។ និង​បទល្មើស​ទី​២ «​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សម្គាល់ ដែល​កំណត់​ដោយ​អាជ្ញាធរ​សាធារណៈ​» តាម​បញ្ញត្តិ​មាត្រា​៦១៤ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រឈម​ជាប់​ពន្ធនាគារ​ពី​១​ខែ ទៅ​១​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន ទៅ​២​លាន​រៀល ។

ប្រភព​ពី​មន្ត្រី​តុលាការ បាន​បញ្ជាក់​អោយ​ដឹង​ថា តាម​ពិត​ជន​ត្រូវ​ចោទ​រូប​នេះ មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ឯក (​ស័ក្តិ​៣) ប៉ុន្តែ​ជន​នេះ បាន​ទិញ​ស័ក្តិ​ក្លែងក្លាយ​១​ទៀត ដើម្បី​ពាក់​លើ​ស្មា គឺ​ឡើង​ស័ក្តិ​៤ ។

ក្រោយ​សម្រេច​ចោទប្រកាន់​ទៅ​លើ​ជន​ត្រូវ​ចោទ​ចំនួន​២​បទល្មើស​រួច​មក​លោក សៀង សុខ បាន​បញ្ជូន​ទៅ​កាន់​ដៃ​ចៅក្រម ដើម្បី​ចាត់ការ​បន្ត​ទៀត តើ​សម្រេច​ឃុំ​ឬ​មិន​ឃុំ ?

លោក​ស័ក្តិ​៣ ទិញ​ស័ក្តិ​៤ ត្រូវ​គេ​បាន​ស្គាល់​ថា ឈ្មោះ សៅ បញ្ញា អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៦​ង​អា ផ្លូវ​២៧១ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន បម្រើ​ការងារ​នៅ​ការិយាល័យ​រដ្ឋបាល​សរុប​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។ ចំណែក​ជន​រង​គ្រោះ​ក្នុង​អំពើ​ហិង្សា​នោះ​ឈ្មោះ អឿ​ន ចំណាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ល្វា ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល ជា​មន្ត្រី​ជាប់កិច្ចសន្យា នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ។

បើ​តាម​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ ដែល​បាន​សាកសួរ​ជនជាប់ចោទ​ផ្ទាល់ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា ដើមចម​ដែល​បណ្តាល​ឲ្យ​មានការ​ចាប់​ខ្លួននេះ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ មក​រា ២០១៨ លោក​ស័ក្តិ​៣ក្លែង​ស័ក្តិ​៤ សៅ បញ្ញា ក្នុង​សម្លៀក​បំពាក់​ស៊ី​វិល បាន​ជិះ​រថយន្ត​មួយ​គ្រឿង ត្រឡប់​មក​ពី​ផ្ទះ​ឪពុក ដែល​ស្ថិត​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ លុះ​បើក​មក​ទៅ​ដល់​ចំណុច​ភ្លើងស្តុប​ត្រឡោក​បែក សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ឃាត់ ដោយ​លោក​ស័ក្តិ​៣​រូប​នោះ បើកបរ​រថយន្ត​មិន​គោរព​ច្បាប់​ចរាចរណ៍​។

នៅ​ពេល​នគរបាល​ចរាចរណ៍ ដែល​ក្នុង​ចំណោម​នោះ​ក៏​មាន​មន្ត្រី​ជាប់កិច្ចសន្យា​ម្នាក់ បាន​ឃាត់​រថយន្ត​នោះ ដើម្បី​ធ្វើការ​ផាកពិន័យ​តាម​ផ្លូវច្បាប់​ចរាចរណ៍ ។ ពេល​ឃាត់​នោះ​លោក​ស័ក្តិ​៣ មិន​ព្រម​ចេញពី​រថយន្ត​ទេ និង​បាន​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​លើ​សមត្ថកិច្ច​ចរាចរណ៍​ទៀត​ផង ហើយ​ថែម​ទាំង​បិទ​កញ្ចក់​រថយន្ត​វិញ និង​បម្រុង​វិល​កង់​បើក​ចេញ​ទៅ​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ជាប់កិច្ចសន្យា​បាន​បន្លឺ​ពាក្យ​ថា «​មនុស្ស​ឈ្លើយ​អ៊ីចឹង​បាន​តែ​ត្រូវ​ក្បាល​មួយ​អាយ​ឌី​» ។

ពាក្យ​សម្តី​នេះ​បាន​ធ្វើ​ឲ្យ​លោក​សក្តិ​៣​នោះ​ឆេះដុំ និង​ងាក​មក​តប​វិញ​ថា មិន​អី​ទេ​ហែ្អ​ង​…! រួច​ក៏​បើករថយន្ត​យ៉ាង​លឿន​បោះពួយ​ចេញពី​គោលដៅ​នោះ​បាត់​ទៅ ។

លុះ​ថ្ងៃ​ទី​៩ មក​រា ស្អែក​ឡើង​លោក​សក្តិ​៣ សៅ បញ្ញា ក្នុង​ឯកសណ្ឋាន​ប៉ូ​លិ​ល ទំនង​ទើប​ចេញពី​ធ្វើការ​បាន​ជិះ​រថយន្ត​ម៉ាក​ហ្វ​ត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AT 9099 ជិះ​ទៅ​អែប​លើ​ចិញ្ចើម​ផ្លូវ​គោលដៅ​ភ្លើងស្តុប​ត្រឡោក​បែក​នោះ រួច​ហើយ​បាន​ចុះ​ពី​រថយន្ត ដើរ​សំដៅ​ទៅ​រក​ប៉ូលិស​ចរាចរណ៍ ដែល​កំពុង​ឈរជើង​សម្រួល​ចរាចរណ៍ ចាប់​ក្របួច​ក​អាវ​ពីក្រោយ រុញ​ចូល​ក្នុង​យានដ្ឋាន​មួយ​ដែល​នៅ​ក្បែរ​នោះ រួច​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ អឿ​ន ចំណាន មួយ​ដៃ បណ្តាល​ឲ្យ​ជ្រុះ​វិទ្យុទាក់ទង​មក​ដី ។

ភ្លាម​នោះ លោក អឿ​ន ចំណាន បាន​លុតជង្គង់​លើកដៃ​គោរព​សុំ​ទោស ព្រោះ​ឃើញ​ពាក់​ឯកសណ្ឋាន​នគរបាល​មាន​សក្តិ​៤ ។ ទោះជា​មានការ​អង្វ​ករ​យ៉ាងណា​ក៏​ដោយ លោក​សក្តិ​៣ សៅ បញ្ញា បញ្ជា​ឲ្យ​ជន​រង​គ្រោះ​លុតជង្គង់​សំពះ​រួច​ហក់​ធាក់​មួយ​ជើង​ចំ​ដើមទ្រូង បណ្តាល​ឲ្យ​ឈ្មោះ អឿ​ន ចំណាន ខ្ទាត់​ទៅ​ក្រោយ ។ ឃើញ​ដូច្នោះ​មន្ត្រី​នគរបាល​ចរាចរណ៍​ដែល​ឈរ​នៅ​គោលដៅ​ជាមួយ​គ្នា បាន​ឃាត់ បាន​អង្វរ​សុំ​កុំ​ធ្វើបាប​អី​… ព្រមទាំង​បាន​ធ្វើការ​សម្របសម្រួល​គ្នា ទើប​ស័ក្តិ​៣ សៅ បញ្ញា ឡើង​ជិះ​រថយន្ត​បើក​ចេញ យ៉ាង​ក្រអឺតក្រទម​ទៅ​បាត់​តែ​ម្តង​ទៅ ។

ក្រោយ​កើតហេតុ ស្រាប់តែ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុងស្រុក បាន​បង្ហោះ​រូបភាព និង​សកម្មភាព ដែល​ថត​ចេញពី​កាមេរ៉ា​សុវត្ថិភាព​ដាក់​តាម​ផ្លូវ​សាធារណៈ​យ៉ាង​ព្រោងព្រាត បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។ ស្រប​ពេល​នោះ​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ទៅ​នាយ​ឧត្តម សេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ស្តី​ពី​រឿងអាស្រូវ​នេះ ក៏​មាន​បទបញ្ជា​ឲ្យ​ទាក់ទង​ទៅ​លោក​ស័ក្តិ​៣ សៅ បញ្ញា ឱ្យ​ចូល​បំភ្លឺ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ លើ​ករណី​ប្រើ​ហិង្សា​ដោយ​ចេតនា​នេះ ។

ក្រោយ​ពី​សាកសួរ​ទៅ​ឃើញ​ថា នោះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង ជនសង្ស័យ​ឈ្មោះ សៅ បញ្ញា ត្រូវ​បាន​ចាប់​វាយ​ខ្នោះដៃ​ទៅ​ក្រោយ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

សូម​បញ្ជាក់​ថា ពាក្យបណ្តឹង​ជន​រង​គ្រោះ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ធ្វើការ​ដាច់​ដោយឡែក​ដាក់​ចូល​តុលាការ ដូច្នោះ​ពុំ​ទាន់​ដឹង​ថា ជន​រង​គ្រោះ​ទាមទារ​យ៉ាងណា​នោះ​ទេ ៕






ប្រភព៖ angrut

Comments

Popular posts from this blog

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)

(មានវីឌីអូ) សិស្សសាលាមួយគួរ​ ថែមម៉ោងរៀនគួរបំបៅដោះ

សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…