សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

មនុស្សដែលToyotaថា គ្មានបានការ រត់ទៅបង្កើតក្រុមហ៊ុនយក្សHonda ទៅជាសត្រូវធំToyota


លោក Siochiro Honda គឺជា ស្ថាបនិក ក្រុមហ៊ុន Honda Motor របស់ជប៉ុន​ ហើយជាមនុស្សម្នាក់ ដែល ក្រុមហ៊ុន Toyota បានចំអកថា ជាមនុស្ស គ្មានសមត្ថភាព គ្្មានបានការ ហើយបដិសេធ មិនឲ្យធ្វើការ។ យ៉ាងណាមិញ លោកបានខិត​ខំតស៊ូ ខ្លួនឯងរហូតដល់អាចបង្កើត ក្រុមហ៊ុន Honda Motor ជាពិសេសគឺ លោកបានបង្កើត ម៉ូតូ​ Honda Dream ដែលជា ម៉ូតូពេញនិយមខ្លាំងបំផុតពីសំណាក់ប្រជាជនខ្មែរ។

លោក​ ចាប់ផ្ដើមមានចំណង់ចំណូលចិត្តទៅលើគ្រឿងម៉ាស៊ីន តាំងពីលោករៀននៅថ្នាក់បឋមមកម៉្លេះ ពោលតាំងពីលោកបានឃើញរថយន្តជាលើកដំបូង ហើយសំលេងនៃ ចំហេះ និង ក្លិននៃ ចំហេះ ប្រេសាំងរបស់ម៉ាស៊ីនបានជៈឥទ្ធពលខ្លាំងលើជីវិតរបស់លោក។

កាលពីក្មេង ពេលរៀនថ្នាក់មេកានិច លោកចាប់អារម្មណ៍ខ្លាំងថាតើម៉ាស៊ីនអាចដំណើរការបានយ៉ាងដូចម្ដេច ជាជាងការរៀនតែទ្រឹស្ដី។ ដូច្នេះ លោកបានឈប់រៀន ហើយធ្វើដំណើរទៅ ទីក្រុង ​Tokyo ដើម្បីធ្វើការយកបទពិសោធន៍នៅក្នុងហាងជួសជុលរថយន្ត។ លោកទទួលបានការងារនៅក្នុងហាងរថយន្តមួយនៅ ក្រុង Tokyo តែបានត្រឹមតែជាអ្នកមើលកូនឲ្យម្ចាស់ហាងប៉ុណ្ណោះ។

ធ្វើការជាអ្នកមើលក្មេងក្នុងហាងរថយន្ត លោកមានឱកាសបានមើលពួក មេកានិចធ្វើការ ហើយក៏បានរៀនពីគ្រឿងម៉ាស៊ីនផងដែរ រហូតអាចបង្កើតម៉ានស៊ីនឡើងវិញ ហើយទីបំផុត លោកត្រូវបានគេអនុញ្ញាតឲ្យធ្វើការក្នុងហាងជួសជុលរថយន្តនោះដែលឈ្មោះថា Art Company។

នៅវ័យ ២២ឆ្នាំ លោកបាន បើកហាង ជួសជុលរថយន្តដោយខ្លួនឯង ច្នៃរថយន្ត បង្កើតរថយន្ត និង​ រចនាផ្នែកនៃ រថយន្តនៅពេលទំនេរ។ ក្នុងឆ្នាំ ១៩៣៧ លោកបានបង្កើតក្រុមហ៊ុន Tokai Seiki ផលិត Piston សម្រាប់រថយន្ត។ បន្ទាប់ពីបង្កើតបានក្រុមហ៊ុននេះ គម្រោងធំរបស់លោក គឹធ្វើជា ផ្គត់ផ្គង់ Piston ទៅឲ្យក្រុមហ៊ុនយក្ស Toyota។ លោកមានជំនឿជាក់ក្នុង ការរចនា ​Piston ហើយបានលក់ជញ្ជៀនរបស់ប្រពន្ធលោក ដើម្បីរកទុនបន្ថែម។

ជាអកុសល ពេលលោក យក ការចនានៃ Piston Ring ទៅ​លក់ឲ្យក្រុមហ៊ុន ​Toyota ត្រូវបានក្រុមហ៊ុននេះ បដិសេធមិនទទួលស្គល់ ហើយចំអកឲ្យលោកថា ការ រចនា Piston Ring នៅអន់ណាស់ មិនត្រូវតាមស្ដង់ដាគេចង់បានឡើយ។ ពេលនោះទើបលោកដឹងថា លោកបរាជ័យនេះដោយសារចំណេះដឹងផ្នែក មេកានិចរបស់លោកមានកម្រិតទាប។

បន្ទាប់ពីគេចំអ​ក លោកបានទៅរៀនចំណេះដឹងផ្នែកមេកានិចបន្ថែមទៅមហាវិទ្យាល័យ ព្រោះចង់ឲ្យ Toyota ទទួលស្គាល់សមត្ថភាពលោក។ ពេលរៀនចប់ លោកមិនមានឱកាសបង្ហាញសមត្ថភាពដល់ Toyota ទេ ព្រោះ លោកជាប់កុងត្រា ផលិត Piston សម្រាប់ផ្គត់ផ្គង់ម៉ាស៊ីនយានយន្ត កងទ័ពជប៉ុនជាច្រើន ហើយពេលនោះអាជីវកម្មរបស់លោកបានជោគជ័យខ្លាំង។

ពេលមានសង្រ្គាម រោងចក្រនៃក្រុមហ៊ុនរបស់លោក ត្រូវ​ បំផ្លាញដោយការទម្លាក់គ្រាប់បែកពីសត្រូវកងទ័ពជប៉ុន ហើយលោកត្រូវសាងសង់ឡើងវិញ តែរោងចក្រត្រូវបំផ្លាញម្ដងទៀតដោយសាររញ្ជួយដី បន្ទាប់ពីចប់សង្រ្គាមលោកលើកទី២។ ដោយមិនមានរោងចក្រ និងដាច់សង្វាក់ផ្គត់ផ្គង់ Piston Ring ទៅឲ្យកងទ័ព លោកសម្រេចចិត្តលក់ដីទៅឲ្យក្រុមហ៊ុន Toyota។

ពេលសង្រ្គាមលោក​លើកទី២បានចប់ ផ្លូវថ្នល់ត្រូវបានបំផ្លាញ រថយន្តក៏មិនសូវមាន ព្រោះខ្សត់ប្រេងសាំង ដូច្នេះ ប្រជាជនជប៉ុនជិះកង់សម្រាប់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន។ ឃើញដូច្នេះ លោកក៏មានគំនិតថ្មីគឺចង់ផលិតត្រីចក្រយានយន្ត( ម៉ូតូ, កង់)។ លោកយកគ្រឿងម៉ាស៊ីនដែលសន្សល់ទុកពីសង្រ្គាមមកធ្វើផ្គុំគ្នាបង្កើតបានជាត្រីចក្រយានយន្តប្រើប្រាស់ម៉ាស៊ីនដើម្បីដំណើរការ។ បន្ទាប់ពីផលិត ត្រីចក្រយានយន្តប្រើប្រាស់ម៉ាស៊ីនបានជោគជ័យ ជីវិតរបស់លោកមានការផ្លាស់ប្ដូរដ៏អស្ចារ្យ។

ក្នុងឆ្នាំ ១៩៤៦ ពេល លោកមានវ័យ ៤០ឆ្នាំ បានបង្កើតវិទ្យាស្ថាន Honda Technical institute ដោយដាក់ចិត្តដាក់កាយអភិវឌ្ឍន៍ម៉ាស៊ីនម៉ូតូ។ ក្នុងឆ្នាំ ១៩៤៩ លោកបានបង្កើត ក្រុមហ៊ុន Honda Motor Company ហើយរយៈពេល ៧ឆ្នាំក្រោយមក លោកបានប្រែក្លាយពី ហាងដែល បុគ្គលិកត្រឹម ២០នាក់មកជា រោងចក្រជាច្រើន និងផលិតម៉ូតូរាប់ពាន់គ្រឿងក្នុងមួយឆ្នាំៗ។

ក្រុមហ៊ុន ​Honda កាន់តែល្បីល្បាញ ហើយក្នុងឆ្នាំ ទសវត្ស ឆ្នាំ ១៩៦០ ក្រុមហ៊ុននេះ បានពង្រីកទីផ្សារ ដល់ អាមេរិកខាងត្បូង ដោយអាចយកឈ្នះក្រុមផលិតម៉ូតូធំៗ ជាច្រើន។ កេរ្តិ៍ឈ្មោះរបស់ Siochiro Honda ល្បីល្បាញខ្លាំងក្នុងសតវត្សទី២០ ដោយសារតែស្នាដៃរបស់លោកក្នុងការបង្កើតក្រុមហ៊ុន Honda។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Honda Motor ជាក្រុមដ៏ធំមួយរបស់ជប៉ុន ដែលផលិតម៉ូតូ និង រថយន្តប្រណិតៗជាច្រើន ជាពិសេស ម៉ូតូ Honda Dream ដែលប្រជាជនខ្មែរ ពេញនិយមស្ទើរគ្រប់វ័យនេះ ជាស្នាដៃ​កើតចេញពី លោក Siochiro Hondaផ្ទាល់តែម្ដង។

Siochiro Honda បានមានប្រសាសន៍សម្រាប់មនុស្សជំនាន់ក្រោយថា “ ជោគជ័យ គឹ ៩៩ភាគរយបរាជ័យ” ៕ អត្ថបទដោយ៖ ហុង

ប្រភព៖business-cambodia.com

Comments

Popular posts from this blog

អានហើយហួសចិត្ត!!! សិស្សសាលាស្រី ប្រុសមួយគូរ លេងលូកដៃចាប់ប្រដាប់សំខាន់គ្នាទៅវិញទៅមក ដោយមិនខ្វល់ពីសិស្សរួមថ្នាក់អង្គុយមើលឡើយ….(មានវីដេអូ)

(មានវីឌីអូ) សិស្សសាលាមួយគួរ​ ថែមម៉ោងរៀនគួរបំបៅដោះ

សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…