ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូរកំពុងជួបបញ្ហាវិវាទទំនាស់ក្នុងគ្រួសាររស់នៅមិនចុះសម្រុងគ្នាសង្ស័យប្រពន្ធមានប្រុសថ្មីរងចាំឃ្លាំមើលអស់រយៈពេលកន្លះខែបែរជាប្រទះឃើញឌុបគ្នានាំប្រុសមកចូលដល់ក្នុងបន្ទប់ខឹងដល់.កទ្រាំលែងបានខ្ទប់ទ្វារចោទប្រកាន់ប្តឹងប៉ូលិសចាប់ឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍ប៉ូលិស ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួល ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
រឿងរ៉ាវចោទប្រកាន់សាហាយស្មន់ខាងលើភាគីខាងប្តីមានឈ្មោះ ម.ស.ណ អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនថ្នាំពេទ្យ មានទីលំនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ចំណែកភាគីខាងប្រពន្ធមានឈ្មោះ វ.ធ.ត អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃជីសាក់ សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្តីប្រពន្ធខាងលើមានកូនប្រុសម្នាក់ជាចំណងស្នេហ៍ក្រោយរៀបអាពាហ៍ពិពាហ៍អស់រយៈពេល៣ឆ្នាំកន្លងមកហើយដែរ ។ ដោយឡែកភាគីខាងបុរសម្នាក់ទៀតដែលប្តីចោទថា ជាសាហាយរបស់ប្រពន្ធខ្លួនមានឈ្មោះ ស.ទ.ឌ អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ជាមួយស្ត្រីខាងលើស្នាក់នៅផ្ទះជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
បើតាមសម្តីភាគីខាងប្តីបានឲ្យដឹងថា ខ្លួនបានស្រឡាញ់គ្នាជាមួយស្ត្រីឈ្មោះ វ.ធ.ត (ប្រពន្ធ) ហើយត្រូវបានឪពុកម្តាយផ្សំផ្គុំរៀបការឲ្យក្លាយជាប្តីប្រពន្ធតែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ទេរហូតដល់មានកូនប្រុសម្នាក់ជាចំណងស្នេហ៍ហើយត្រូវបានភាគីខាងប្រពន្ធយកទៅរស់នៅជាមួយជីដូននៅឯស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាត់ហើយ ។
បុរសជាប្តីបន្តទៀតថា ការរួមរស់អស់រយៈពេល៣ឆ្នាំកន្លងមកហើយទោះជាមានផ្ទះខ្លួនឯងក្នុងភូមិព្រៃជីសាក់ក៏ដោយសុខចិត្ត២នាក់ប្តីប្រពន្ធស្នាក់នៅបន្ទប់ជួលផ្សេងមួយទៀតក្នុងភូមិក្បែរនោះ តែចូលមកដល់ក្នុងខែមីនា ឆ្នាំ២០១៨ នេះសម្ព័ន្ធភាពស្នេហាក្រុមគ្រួសារធ្លាក់ចូលក្នុងភាពរង្គោះរង្គើររស់នៅមិនចុះសម្រុងគ្នា ចិត្តគំនិតទីទៃពីគ្នាលែងជាធ្លុងមួយ ក្នុងនាមជាប្តីប្រពន្ធទៀតហើយសម្តីប្រពន្ធចេញមកប្លែកៗខុសពីគ្រាដើមភូតកុហកយកលេសថែមម៉ោងការងារដល់យប់ជ្រៅៗ តែមិនច្បាស់ថា ប្រពន្ធខ្លួនលួចមានសាហាយស្មន់ជាមួយប្រុសផ្សេងយ៉ាងណានោះទេ សេចក្តីសុខសាន្តបានមកពីរួមដំណេកលែងមានដូចមុនដោយសារលេសរបស់ប្រពន្ធ ។
ការសង្ស័យមានកាន់តែច្រើនតែរកភស្តុតាងឲ្យច្បាស់លាស់មិនបានត្រឹមតែលេចឮព័ត៌មានចេញពីកម្មកររោងចក្រថា ប្រពន្ធខ្លួន មានអញ្ចេះមានអញ្ចុះរហូតដល់ថ្ងៃទី១៧ ខែមីនា ខ្លួនសម្រេចចិត្តចេញពីបន្ទប់ជួលទៅស្នាក់នៅផ្ទះជាមួយម្តាយវិញ លុះមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែមីនា ស្រាប់តែប្រទះឃើញប្រពន្ធរបស់ខ្លួនត្រូវបានបុរសម្នាក់ឌុបមកដល់បន្ទប់ជួលហើយចូលទៅក្នុងបន្ទប់នៅជជែកគ្នាធ្វើមិនដឹង ខឹងពេកខ្ទប់ទ្វារជាប់ប្តឹងប៉ូលិសឃាត់ខ្លួនទាំង២នាក់នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅដោយចោទប្រកាន់ប្រពន្ធខ្លួនថា លួចមានសាហាយស្មន់ទៅវិញ ខណៈដែលលែងលះគ្នាមិនទាន់ដាច់ស្រេច ។
តាមសម្តីភាគីខាងប្រពន្ធវិញដែលមានវត្តមាននៅក្នុងប៉ុស្តិ៍ប៉ូលិសសម្តីហាក់បីដូចមិនមែនជាស្ត្រីខ្មែរ សម្តីហាក់បីដូចជាស្ត្រីកប់សេរីទៅវិញពាក្យអសុរសជាប់ៗមាត់ទៅហើយរាល់ការចោទប្រកាន់របស់ប្តីត្រូវបានបកស្រាយតបតវិញច្រានចោលទាំងអស់រាល់ការចោទប្រកាន់ដោយគ្មានភស្ថុតាងណាដែលឃើញប្រពន្ធកំពុងរួមរ័ក្សជាមួយប្រុសផ្សេង អំឡុងពេលនៅក្នុងបន្ទប់ក៏មានប្អូនស្រីរបស់នាងម្នាក់ទៀតឈ្មោះ វ.ស.ស នៅអង្គុយលេងជាមួយដែរ រឿងអីដែលធ្វើអីៗគ្នាកើតបើក្នុងបន្ទប់មានគ្នា៣នាក់ នាងបន្តទាំងទៀតថា
«បើចង់រួមរ័ក្សជាមួយសាហាយវិញចាំបាច់មកបន្ទប់ជួលនាំគេដឹងទៅជួលបន្ទប់ផ្ទះសំណាក់រួមរ័ក្សមួយឆ្អែតប្តីគ្មានដឹងផង» នាងនិយាយទាំងពាក្យ គ្រោធគ្រាធថា «មកពីប្តីប្រដាប់ភេទតូចទើបរស់នៅមិនចុះសម្រុងគ្នា អ្នកផ្សេងធំ ហំជាង» ។ សម្តីបែបនេះកុំថាឡើយប៉ូលិសសូម្បីអ្នកថតរូបភាពយកព័ត៌មានក៏រឹងខ្លួនដូចថ្មដែរកាលបើឮសម្តីស្រីបែបអសុរសបែបនេះយកកេរ្តិ៍ខ្មាស់មកនិយាយលាតត្រដាងមើលតែហែកសំពត់ទៅហើយពោលសម្តីស្រីកប់សេរី ។
តែបើតាមសម្តីបុរសឈ្មោះ ស.ទ.ឌ ដែលប្តីស្ត្រីខាងលើសង្ស័យថា ជាសាហាយរបស់ប្រពន្ធវិញបានឲ្យដឹងថា ខ្លួនពុំបានដឹងថា គ្រួសារខាងលើមានបញ្ហាបែកបាក់ប្រេះឆារក្នុងគ្រួសាររបស់គេឡើយអាងតែអ្នករួមការងាររោងចក្រជាមួយគ្នាហើយស្ត្រីខាងលើក៏បានប្រាប់ផងដែរថា ខ្លួននៅទំនេរមិនទាន់មានប្តីតែខ្លួនក៏មិនមានចេតនាថា ស្រឡាញ់ដែររាប់អានជាមិត្តរួមការងារ លុះនៅវេលាម៉ោងខាងលើស្ត្រីរូបនេះបានពឹងឲ្យឌុបជូនចេញពីរោងចក្រមកបន្ទប់ជួលរបស់គេនៅពេលមកដល់បន្ទប់ហើយក៏ឆ្លៀតចូលទៅអង្គុយលេងមានគ្នា៣នាក់ទាំងប្អូនស្រីរបស់គេម្នាក់ទៀតបានមួយសន្ធុះ ស្រាប់តែផ្ទុះរឿងអាស្រូវថាខ្លួនជាប្រុសសាហាយទៅវិញខ្ទប់ចងទ្វារជាប់ប្តឹងប៉ូលិសនាំមកសាកសួរនៅប៉ុស្តិ៍នគរបាល ។
វិញរឿងរ៉ាវប្តីចោទប្រពន្ធប្រកែកខាងលើត្រូវបាននារីឈ្មោះ វ.ស.ស ត្រូវជាប្អូនបង្កើតរបស់ស្ត្រី វ.ធ.ត បានអះអាង និងច្រានចោលការចោទប្រកាន់ពីសំណាក់បងថ្លៃរឿងរ៉ាវប្តីប្រពន្ធរស់នៅមិនចុះសម្រុងគ្នា បែរជាមកចោទថា បងស្រីខ្លួនមានសាហាយស្មន់ជាមួយបុរសខាងលើនាពេលនេះមិនត្រឹមត្រូវឡើយគ្រាន់តែនៅក្នុងបន្ទប់មានគ្នា៣នាក់ជជែកលេង ប៉ុណ្ណឹងចោទដាក់បន្ទុកថា សាហាយមិនត្រឹមត្រូវឡើយ ។
បើតាមប្រភពពីនគរបាលវិញបានឲ្យដឹងថា អង្គហេតុប្តីចោទ ប្រពន្ធប្រកែក ដោយសារគ្មានភស្ថុតាងណាមួយចោទប្រកាន់ដាក់បន្ទុកគ្រប់គ្រាន់ជារឿងមិនជាក់លាក់សមត្ថកិច្ចបានត្រឹមសម្របសម្រួល ។ តែដោយសារភាគីខាងប្តីប្រកាន់នូវគោលជំហរមួយខ្លួនមិនយកទៀតទេកាលបើសម្តីប្រពន្ធឥតកេរ្ត៍ខ្មាស់រស់នៅក៏មិនចុះសម្រុងគ្នាទៀតដែរ ចំពោះលែងលះផ្តាច់សង្វាស់យ៉ាងណានោះ រងចាំភាគីប្តីប្រពន្ធនាំគ្នាមកជួបអាជ្ញាធរសង្កាត់វិញ លែងមិនលែងអាស្រ័យឆន្ទៈផ្ទាល់ខ្លួនដោយស្ម័គចិត្ត ពុំមានការបង្ខិតបង្ខំពីភាគីណាឡើយទើបពួកគេទាំង៣នាក់គីវិលត្រឡប់ទៅផ្ទះវិញរងចាំជួបអាជ្ញាធរសង្កាត់នាពេលក្រោយវិញ ៕
ប្រភព៖ kromanews
Comments
Post a Comment