Posts

Showing posts from October, 2017

សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

លោក ហ៊ុន ម៉ាណែត ប្រតិកម្មនឹងលោក ម៉ែន ណាត រឿងទម្លាយលុយរាប់រយលានដុល្លា…

Image
បន្ទាប់ពីប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បង្ហោះសារជាបន្តបន្ទាប់ដើម្បីលាតត្រដាងពីទំហំលុយដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមគ្រួសារត្រកូលហ៊ុនដែលបានផ្ញើនៅបរទេសនោះ បានធ្វើឲ្យកូនប្រុសច្បងរបស់លោក ហ៊ុន សែន ឆ្ងាល់ទៅនឹងការលើឡើងនេះ និងភ្នាល់ដាក់លក្ខ័ណដ៏សែនពិបាកមួយ ដើើម្បីភ្នាល់ជាមួយលោក ម៉ែន ណាត។ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននាព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧ លោក ហ៊ុន ម៉ាណែត បានប្រតិកម្មថា៖ ថ្មីៗនេះលោក ម៉ែន ណាត ដែលតាំងខ្លួនជាអ្នកក្លាហានក្នុងការបញ្ចេញពត៌មាននានា បានបង្ហោះព័ត៌មានមួយដែលចោទថា ខ្ញុំមានលាក់លុយ ២០០លានដុល្លា នៅធនាគារមួយឈ្មោះ BNP នៅប្រទេសបារាំង និងបានកំពុងដេញថ្លៃទិញអគារទីស្នាក់ការបក្ស Le Parti Socialiste ដែលគាត់ចោទថាខ្ញុំ ហ៊ានដេញថ្លៃដល់ជាង ៥៨ លានអឺរ៉ូឯណោះផងដែរ។ នេះមិនមែនជារឿងទីមួយទេ ដែលលោក ម៉ែន ណាត និងក្រុមរបស់គាត់បានប្រឌិតឡេីងក្នុងចេតនាមួលបង្កាច់ ញុះញង់ បំផ្លាញកិត្តិយសអ្នកដទៃ ដេីម្បីកេងចំណេញនយោបាយ។ ក្នុងនាមជាកូនប្រុស ខ្ញុំមិនចង់និយាយអ្វីវែងឆ្ងាយទេ។ ខ្ញុំចង់ភ្នាល់តែម្តងជាមួយលោក ម៉ែន ណាត ដែលបានចោទថាខ្ញុំមានលុយរាប់លានដុល្លាទុកនៅធនាគារបារាំង ហេីយនិងកំពុងចូលរួមដេញថ្ល...

ជិតដល់ថ្ងៃក្រាបផ្ទឹម៖ សុគន្ធ នីសា បញ្ចេញទឹកមុខនិងសារប្លែកៗ

Image
ភ្នំពេញ៖ សុគន្ធ នីសា ស្ថិតក្នុងការសាទរពីអ្នកគាំទ្រ និងឱកាសត្រៀមខ្លួនធ្វើកូនក្រមំក្រាបផ្ទឹមនិងគូជីវិតជា​អា​ណិ​​​​កជនខ្មែរអាមេរិកនៅចុងឆ្នាំ២០១៧ ជាមួយនិងឱកាសការងារមមាញឹកលើអាជីពចម្រៀង សម្តែងភាពយន្តពីររឿងជាប់គ្នា។ តារាស្រីរូបនេះថ្មីៗនេះបែរជាឲ្យមានការងឿងឆ្ងល់និងសារ នាងបង្ហាញពីការខកស្តាយបំណង។ ថ្មីៗនេះកញ្ញា សុគន្ធ នីសា ក៏កំពុងតែបានចូលរួមសម្តែង ក្នុងរឿងថ្មីមួយទៀត គឺរឿង “ រាជនីភូមិគ្រឹះ ” ហើយតា​រារូបនេះ ក៏កំពុងតែត្រៀមនឹងចូលរោងការ នៅខែ ធ្នូ ឆ្នាំ ២០១៧ នេះដែរ។ ប៉ុន្តែនៅថ្ងៃម្សិលមិញនេះ កញ្ញា សុគន្ធ​ នីសា ក៏បានបង្ហោះសារមួយ ព្រមជាមួយនឹងរូបភាពរបស់ខ្លួន បែបមុខក្រៀមក្រំ ដែលក្នុងនោះតារារូបនេះ បាននិយាយថា៖ ” ផ្តល់ក្តីសង្ឃឹមថ្មី សម្រាប់ជីវិត ប្រសើរជាង នៅខូចចិត្តនឹងគំនិត ដែលមិនសមបំណង ” ។ ដែ​ល​ក្នុងនោះក៏មានអ្នកគាំទ្រ បានសួរសំនួរដល់កញ្ញា សុគន្ធ នីសា ដែរថា៖ ( ហាក់ដូចក្រៀមក្រំណាស់ មានរឿងអ្វីមែនទេ? ) ប៉ុន្តែក៏មិនទាន់ មានការឆ្លើយតប ពីតារារូបនេះនៅឡើយទេ។ ប្រភព dara-news

គ្រូមន្តអាគម​ម្នាក់​ស្លាប់​ក្នុង​ខ្ទះ​ក្តៅ បន្ទាប់ពី​ស្ងោរ​ខ្លួនឯង​ខុស​បច្ចេកទេស​

Image
បុរស​ម្នាក់​ដែល​អះអាងថា​ខ្លួន​ជា “​គ្រូមន្តអាគម​” បាន​ស្លាប់ បន្ទាប់ពី​ស្ងោរ​ខ្លួនឯង​រហូតដល់​ឆ្អិន​ស្លាប់​ដោយ​ចៃដន្យ​នៅក្នុង​ខ្ទះ​ធំ ខណៈពេល​ព្យាយាម “​សម្អាត​កាយ​និង​ព្រលឹង​”​។ នេះ​បើតាម​ប្រភព​ដេលី​មែ​ល​កាលពី​ថ្ងៃទី ២៥ តុលា​។ ​លោក លឹម បា ដែល​គេ​ស្គាល់​ផងដែរ​ថា “​ឆ្កែ​ខ្មៅ​” បាន​អង្គុយពែនភ្នែន​នៅក្នុង​ខ្ទះ​ដែក​ដ៏​ធំ​មួយ​នៅ​វត្ត​ចិន​មួយ​នៅក្នុង​ភូមិ ស៊ូ​ឡា សាំង​ឡាង ដែលជា​ភូមិ​ឆ្នេរសមុទ្រ​តូច​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ាឡេស៊ី​។​ ​គម្រប​វែង​មួយ​ត្រូវ​បានដាក់​គ្របពីលើ​បុរស​អាយុ ៦៨ ឆ្នាំ​រូបនេះ ដើម្បី​ស្ងោរ ហើយ​គាត់​បានដាក់​ដៃ​សំពះ​ដើម្បី​អធិស្ឋាន​មុនពេល​ដុត​ភ្លើង​នៅ​ពីក្រោម​ខ្ទះ​នោះ​។​ ​ប៉ុន្តែ​ក្រោយ​រយៈពេល ៣០ នាទី ការ​អធិស្ឋាន​នេះ​ក៏​ខុស​បច្ចេកទេស ហើយ​គ្រូមន្តអាគម​លឹម បា បាន​គោះ​សុំ​ឱ្យគេ​ជួយ​ទាំង​តក់ក្រហល់​នៅ​ខាងក្នុង​គម្រប​ដែក​។​ ​ពេល​បើក​គម្រប​ឡើង លោក​លឹម​ត្រូវគេ​ប្រទះឃើញ​សន្លប់​បាត់ស្មារតី ហើយ​មាន​ចំហាយ​ទឹក​ហុយ​ជុំវិញ​គាត់​។ គាត់​ត្រូវបាន​ប្រកាសថា​ស្លាប់​ដោយសារ​រលាក​កម្រិត​ទី​ពីរ​និង​ការ​គាំងបេះដូង​។​ ​កាសែត The Star របស់​ម៉ាឡេស៊ី​បាន​រាយការណ៍​ថា កូនប្រុស​ពៅ​របស់ល...

(មានវីដេអូ) អត្រាបទល្មើសនៅជប៉ុនមានតិចបំផុត រហូតដល់ថ្នាក់ប៉ូលីសយកពេលទំនេរទៅ…!!!

Image
ប្រទេសជប៉ុនជាប្រទេសមួយដែលជាប់ចំណាត់ថ្នាក់ជាប្រទេសដែលសឹងតែគ្មានអំពើឩក្រិដ្ធកម្មនោះទេ ដល់ថ្នាក់សូម្បីតែប៉ូលីសក៏គ្មានអ្វីត្រូវធ្វើនោះដែរ។ ហើយមិនមែនទើបតែថ្មីៗនេះទេ គឺវាកន្លងមកប្រហែលជា៧០ឆ្នាំមកហើយដែលប្រទេសនេះមានសុវត្ថិភាពរឿងឩក្រិដ្ធកម្ម។ និយាយទៅវាដូចមិនគួរអោយជឿ ព្រោះសូម្បីតែប៉ូលីសក៏ព្យាយាមរករឿងគួរអោយអស់សំណើចដើម្បីធ្វើ បើមិនអញ្ចឹងទេ ពួកគាត់ដូចជាទំនេរជ្រុលពេក។ ពេលខ្លះប៉ូលីសបានចាប់ក្រុមមនុស្សដែលបានជួលរថយន្តអោយគ្នា ដោយប៉ូលីសចាត់ទុកវាជាការរត់តាក់ស៊ីខុសច្បាស់មួយ។ ពេលខ្លះទៀតគាត់បានឃ្លាំមើលរថយន្តណាដែលម្ចាស់មិនបានចាក់សោររថយន្តហើយទុកចោល បន្ទាប់មកចាប់អ្នកណាដែលព្យាយាមបើកទ្វារឡានចូលទៅឫដើម្បីលួចអ្វីមួយ។ តើអ្វីទៅជាហេតុផលដែលធ្វើអោយប្រទេសជប៉ុនគ្មានអំពើឩក្រិដ្ធកម្មនោះ? ដោយសារតែវិសមភាពនៃការរកប្រាក់ចំណូល និងការងារ ដូច្នេះប្រទេសេជប៉ុនមានច្បាប់នៃការប្រើប្រាស់កាំភ្លើង តឹងរឹងណាស់។ ប្រជាជនជប៉ុនប្រហែលតែ ០.០៩% ទេដែលមានសិទ្ធកាន់កាប់កាំភ្លើងបាន។ ម្យ៉ាងទៀតអំពើហឹង្សាដែលប្រើប្រាស់កាំភ្លើងធ្លាប់បានកើតឡើងតែម្តងគត់ក្នុងប្រទេសមួយនេះ នៅក្នុងកំឡុងឆ្នាំ ២០១៥៕ សូមទស្សនាវីដេអូខាងក្រោម៖ ដោយ៖ ស៊...

មេទ័ពខ្មែរ​គូរ​រូបទង់ជាតិខ្លួន​បែបកុម្មុយនីស្ត​ប្រគល់ឲ្យ​វៀតណាម

Image
ហាណូយ ៖ ប្រភពព័ត៌មាន VNA បានអោយដឹងថា ក្នុងពិធីសំណេះសំណាលរវាងកងទ័ពវៀតណាមនឹងកម្ពុជា នឹងកម្មវិធីបង្កេីតស្នាដៃរួមនៃ«កងទ័ព ខ្មែរ ឡាវ វៀតណាម» ដែលប្រារព្វដោយប្រទេសវៀតណាម ដេីម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព ការទូតរវាងកងទ័ពនៃប្រទេសជាប់ភូមិផងរបងជាមួយគ្នា ។ យោងតាមការបង្កេីតស្នាដៃនេះដែរ លោកឧត្តមសេនីយ មាស សាវ៉ន ក៏បានយកស្នាដៃមួយដែលគូស រូបទង់ជាតិកម្ពុជាជារបៀបកុម្មុយនីស្ត ជូនទៅលោក វរសេនីយឯក ហ្វៀងអាញយុង នាយកអនុព័ន្ធយោធាវៀតណាម កាលពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧ កន្លងទៅនេះ ប្រភព៖​ អាយឌីអូឡូជីញ៉ូស

មហាជនគាំទ្រសង្គ្រោះជាតិមានសង្ឃឹមហើយ ព្រោះសង្គ្រោះជាតិមិនអាចរំលាយបានដាច់ខាត

Image
បើតាមសេចក្តីថ្លែងការណ៍លោក សម រង្ស៊ី ជាមួយអ្នកគាំទ្រ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ពីក្រៅប្រទេស ស្តីពីការធ្វើសេចក្តីសម្រេច ក្នុងនាមគណបក្សសង្គ្រោះជាតិ ក្នុងកាលៈទេសៈបច្ចុប្បន្ន បានឲ្យដឹងថាគម្រោងដែលចង់រំលាយគណបក្សសង្គ្រោះជាតិ ត្រូវបានគណបក្សកាន់អំណាចរំសាយវិញហើយ ដោយរដ្ឋាភិបាលលោកហ៊ុន សែន មិនអាចទ្រាំទ្រនឹងសំពាធពីសហគមអន្តរជាតិ និងមហាជនសង្គ្រោះជាតិកម្ពុជាបាន។ លោក អេង ឆៃអ៊ាង នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៧ នេះ ក៏បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ថាប្រទេសជប៉ុនម្ចាស់ជំនួយដ៏ធំបានបង្ហាញជំហររបស់ខ្លួនហើយ ចំពោះវបត្តិនយោបាយនៅកម្ពុជា។ លោក អេង ឆៃអ៊ាង បានបញ្ញាក់ថា៖ ប្រទេសជប៉ុន បានបង្ហាញជំហរជាផ្លូវការហើយ បន្ទាប់ពីស្ងាត់ស្ងៀមរយៈពេលជិតពីរខែ ក្រោយការចាប់ខ្លួនលោកប្រធាន កឹម សុខា ។ នៅក្នុងជំនួបផ្លូវការ ជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែតុលាម្សិលមិញ លោក Iwao Horii អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានសម្តែងការព្រួយបារម្ភ អំពីការចាប់ខ្លួនលោកប្រធាន កឹម សុខា និងការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ។ សូមជំរាបថា បច្ចុប្បន្ន ប្រទេសជប៉ុន និងសហគមន៍...

(មានវីដេអូ) បវរកញ្ញាវៀតណាមល្បីថា ស្អាតដាច់គេ ធ្លាយរូបភាពរួមភេទជាមួយប្រុសស្នេហ៍

Image
បើតាមរយៈសារព័ត៌មានវៀតណាម បានឱ្យដឹងថា នាង វ៉ូ ហុង ង៉ុក វេ (Võ Hồng Ngọc Huệ) ដែលជាបវរកញ្ញា Miss Teen Vietnam និងជា Miss Teen Vietnam បានធ្លាយវីដេអូរួមភេទជាមួយមិត្តប្រុសរបស់នាង ដែលបានថតទុកក្នុងទូរស័ព្ទដៃរបស់នាងចំនួន 3 ឃ្លីបដែលមានរយៈពេលមិនតិចជាង 5 នាទីឡើយ។ គួរបញ្ជាក់ផងដែរថា នាង ង៉ុក វេ បាននិយាយថា ដំបូងឡើយដែលនាងថតវីដេអូនេះទុក គឺមានបំណងចង់រក្សាទុកមើលតែខ្លួនឯងផ្ទាល់ ក៏ប៉ុន្ដែជាអកុសល ខណៈដែលនាងបានឈ្លោះគ្នាជាមួយមិត្តប្រុសរបស់នាង ពេលនោះនាងបានបាត់ទូរស័ព្ទមួយនោះ ហើយឃ្លីបទាំងនោះបានបង្ហាញឱ្យឃើញមុខរបស់នាងចំៗមិនអាចប្រកែកបាន និងអ្វីដែលសំខាន់នោះគឺ បច្ចុប្បន្ននេះរឿងអាស្រូវរបស់នាងបានធ្វើឱ្យប្រជាជនវៀតណាមខកចិត្ត និង ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារនៅមុនការប្រកួត គ្មានព័ត៌មានអាក្រក់ណាមួយលេចចេញឡើយ៕ ប្រភព៖ crom.news

កម្ពុជា​នៅក្នុង​​ចំណោមប្រទេស​តូច​ទាំង​ ៦ ​សម្រាប់​តេស្ត​ការ​បំបែក​ News Feed ជា​ពីរ

Image
បណ្ដាញ​សង្គម​យក្ស​ Facebook បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​នេះ​ថា​ពួក​គេ​កំពុង​តេស្ត​លើ​​ការ​​ចែក​ News Feed ជា​ពីរ​​ ដើម្បី​ធ្វើ​ឲ្យ​​ Page ​មួយ​ចំនួន​​បង្កើន​ការ​ជួល​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​លើ​ Facebook​។ កន្លង​មក​ News Feed របស់​ Facebook តែង​បង្ហាញ​នូវ​រូបភាព​ពី​មិត្តភ័ក្ដិ​, ការ​អាប់ដេត​ Status ផ្សេងៗ, ​ផ្ទាំង​ពាណិជ្ជកម្ម និង​បង្ហាញ​ Post ​របស់​​ Page ដែល​អ្នក​ប្រើ​ប្រាស់​បាន​ចុច​ Like ជា​ដើម។ ​ដោយ​ឡែក​ចំពោះ​ការ​សាក​ល្បង​នេះ​នឹង​​ផ្ដល់​ News Feed ចំនួន​ពីរ​ដល់​អ្នក​ប្រើ​ប្រាស់​ ដោយ​ទី​មួយ​​ (News Feed ធម្មតា) ផ្ដោត​លើ​​មិត្តភ័ក្ដិ​ និង​ក្រុម​គ្រួសារ​ និង​ទី​ពីរ​ (Explore Feed) ជា​កន្លែង​សម្រាប់​បង្ហាញ​ Page ដែល​អ្នក​បាន​ចុច​ Like។ ការ​ផ្លាស់​ប្ដូរ​នេះ​អាច​បង្ខំ​ឲ្យ​​ម្ចាស់​ Page ទាំង​ឡាយ​មិន​ថា​ជា​​អ្នក​ធ្វើ​ជំនួញ, តារា​ ឬ ​អ្នក​សារព័ត៌មាន ​ត្រូវ​​ចាយ​លុយ​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ប្រសិន​បើ​ចង់​ឲ្យ​ Post របស់​ខ្លួន​បង្ហាញ​នៅ​លើ​ News Feed ​​ដែល​ផ្ដោត​លើ​​មិត្តភ័ក្ដិ​ និង​ក្រុម​គ្រួសារ។ ការ​សាក​ល្បង​នេះ​​​ដែរ​កំពុង​តែ​ធ្វើ​ឡើង​ក្នុង​ប្រទេស​តូចៗ​ចំនួន​ ៦ រួម​មាន​ កម្ពុ...

យុវតី​ម្នាក់​ជួប​រឿង​ដ៏ជូរ​ចត់ស្មាន​មិនដល់​ថ្នូរ​នឹង​ ​IPHONE

Image
ចាត់​ទុក​ថា ​ជា​បញ្ហា​មួយ​នៅ​ប្រទេស​ចិន ​ដែល​យុវជន​ភ្លើតភ្លើន​លើ​សម្ភារ​និយម ជាក់​ស្តែង​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​បាន​ប្រកាស​លក់​ព្រហ្មចារី​របស់​ខ្លួន​ជា​ថ្នូរ​នឹង​iPhone8 ។ សារព័ត៌មាន​របស់​ចិន​កាលពី​ថ្ងៃ​ទី​១៨ តុលា ២០១៧ ផ្សាយ​ថា​​ យុវតី​ជនជាតិ​ចិន​ឈ្មោះ​«សៀវ​ឈើ​ន​» ​អាយុ​១៧​ឆ្នាំ​បាន​ប្រកាស​លក់ ព្រហ្មចារី​របស់​ខ្លួន​ជា​ថ្នូរ​នឹង​ទឹកប្រាក់​២០.០០០​យាន់ ឬ​ប្រហែល​៣០០០​ដុល្លារ​ ដើម្បី​យក​ប្រាក់​ទៅ​ទិញ​ទូរស័ព្ទ​«iPhone 8»​កំពុង​ពេញ​និយម​លើ​ក្រុម​យុវជន​ចិន ។ មិន​នឹក​ស្មានថា វត្ថុ​ដែល​នាង​ទទួល​បាន​ពី​ការ​ប្រើ​វិធីសាស្ត្រ​នេះ​ក្លាយជា​មេរៀន​ដ៏​ជូរ​ចត់​នៅ​ក្នុង​ជីវិត ។ នាង​សៀវ​ឈើ​ន តាម​រយៈ​អ៊ី​ន​ធើ​រ​ណេ​ត​បាន​ជួប​យុវជន​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​ជា​កូន​មហា​សេដ្ឋី​ម្នាក់​ដែល​ចាប់អារម្មណ៍​ចង់​បំពេញ​បំណង​របស់​នាង ។ ពួក​គេ​ណាត់ជួប​គ្នា ទើប​ឈាន​ដល់​រឿង​នឹក​ស្មាន​មិន​ដល់​មួយ ។ សៀវ​ឈើ​ន​បញ្ជាក់​ថា​«​មិត្តភក្តិ​របស់ខ្ញុំ​ទិញ​iPhone 8s ហើយ​ខ្ញុំ​ក៏​ចង់​ធ្វើ​ដូច​ពួក​គេ ប៉ុន្តែ​គ្មាន​ប្រាក់ ។ មិត្ត​របស់ខ្ញុំ​មួយ​ចំនួន​ធ្លាប់​ធ្វើការ​ដោះ​ដូរ​បែប​លក់​ព្រហ្មចារី​រួច​មក​ហើយ ឃើញ​ដូច្នេះ​នាង​ខ្ញុំ​ស...