Posts

Showing posts from November, 2017

សល់តែ ៣ថ្ងៃទៀតចូលរោងការ កូនក្រមុំលាចាកលោក ធ្វើឲ្យកូនកំលោះយំបោកខ្លួន ព្រោះតែរឿងនឹកស្មានមិនដល់មួយគឺ…

Image
កម្ពុជា៖ គូស្នេហ៍មួយគូស្រលាញ់គ្នាប្តូរផ្តាច់រាប់ឆ្នាំ ហើយចុងក្រោយបានភ្ជាប់ពាក្យគ្រោងដឹកដៃគ្នាចូលរោងការនាប៉ុន្មានថ្ងៃខាងមុខនេះ តែត្រូវជួបកម្មកាចមកប្រល័យឲ្យក្ស័យកូនក្រមុំត្រឹមវេលានេះតែម្តង បន្សល់ទុកកូនកំលោះឲ្យកំព្រារតែលតោលគ្មានទិសតំបន់។ បុរសដ៏មហាសែនកំសត់បានរៀបរាប់ទាំងទឹកភ្នែកថា «ផ្ញាក់ឡើងអូនសម្លាញ់ យើងសន្យាថារៀបកានឹងគ្នា នៅតែបីថ្ងៃទៀតទេយើងចូលរោងកាហើយ មិចទៅចោលបងចឹង បើកភ្នែកឡើងអូន»។ ការរៀបរាប់ពីភាពស្រណោះស្រណោកនេះ ធ្វើឲ្យបងប្អូន និងមិត្តភក្រ ឈរទ្រាំមើលមិនបានព្រោះស្លុតចិត្តពេកក៏សម្លក់ទាំងមិនដឹងខ្លួនតាមដែរ។ យ៉ាងណាមិញ ការស្លាប់របស់នារីជាគូដណ្តឹងនោះ បុរសរូបនោះមិនបាននិយាយប្រាប់ទេ ព្រោះរូបគេហាក់មិនខ្វល់ខ្វាយ​ពីអ្នកណាទាំងអស់ ហើយចេះតែយំសោកបោក ឥតស្រាកស្រាន្តឡើយ។ ប្រភព៖ dara-news.com

រឿង​ប៉ង​ឃាតកម្ម​លើ​ចាងហ្វាង​កាសែត​កោះសន្តិភាព ហេង ពៅ ប្រាប់​ពី​ឃាតករ​ពិត

Image
ភ្នំពេញ ៖ លោក ហេង ពៅ អាយុ​៦០​ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៧​នេះ បាន​សារភាព​នៅ​ក្នុង​សវនាការ​តុលាការ​កំពូល​ថា ខ្លួន​ពិតជា​បាន​សមគំនិត​ប៉ុនប៉ង​ធ្វើឃាត​លើ​លោក​ឧកញ៉ា​ថុ​ង អ៊ុយ​ប៉ា​ង ចាងហ្វាង​កាសែត​កោះសន្តិភាព នៅ​វត្ត​ទឹកថ្លា​កាល​អំឡុង​ឆ្នាំ ១៩៩៨ នោះ​មែន ហើយ​ថា អ្នក​បាញ់​ពិតប្រាកដ​នោះ គឺជា​អង្គរក្ស លោក ហុង ឡង់​ឌី នេះបើតាមកាសែត ភ្នំពេញប៉ុស្តិ៍ ។ តាម​សារ​ណា​របស់​លោក ហេង ពៅ ដែល​ដាក់​ទៅ​តុលាការ​កំពូល បាន​បញ្ជាក់​ថា នៅ​អំឡុង​ឆ្នាំ​នោះ គាត់​បាន​ទៅ​ផ្ទះ​លោក ហុ​ក ឡង់​ឌី ហើយ​បានឃើញ​ឈ្មោះ សេង គ្រឿង ជា​ជនជាតិ​វៀតណាម ចេះ​ខ្មែរ​ច្បាស់ ជា​អង្គរក្ស​លោក ហុ​ក ឡង់​ឌី ត្រូវ​របួស​ស្មា​ឆ្វេង និង​ចង្កេះ ហើយ​ជន​នោះ​ប្រាប់​គាត់​ថា ឈ្លោះ​គ្នា​ត្រូវ​មិត្តភក្តិ​ចាក់ ។ គាប់​ជួន​ថ្ងៃ​នោះ​មាន​មន្ត្រី​ប្រឆាំង​គ្រឿងញៀន​ម្នាក់​ឈ្មោះ ហេង វ៉េ​ង ត្រូវ​ក្មួយ​លោក ហេង ពៅ រាលកៃ​កាំភ្លើង​ត្រូវ​របួស​បាក់​កែងដៃ​ហើយ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​វៀតណាម ។ លោក ហេង ពៅ ប្រាប់​ចៅក្រម​ក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​ថា ៖ «​រឿង​នេះ​ខ្ញុំ​បាន​ចង្អុលបង្ហាញ​ច្បាស់​ហើយពី​ឃាតករ​ពិត​ត្រូវ​របួស​ចង្កេះ និង​ស្មា​ឆ្វេង​មិនមែន​ត្រូវ​របួស...

ចាប់ខ្លួនគ្រូ​​មន្តអាគមស្រីសាច់.សខ្ចីញ៉េញ​ ក្រោយបោកគេអស់ជិត១លានដុល្លារ

Image
រាជធានីភ្នំពេញ ​៖ ស្ត្រី​ជាគ្រូ​មន្ត​អាគម​អូ​ម​អាម​ម្នាក់ និង​ជា​អ្នក​ស្នង​រូប​លោកយាយ​​ម៉ៅ រួម​ទាំង​​ប្តី ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់នៃ​នាយកដ្ឋាន​នគរ​បាល​​​​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន បន្ទាប់​ពី​អ្នក​ទាំង​២​នាក់​នោះ​ រៀបចំ​គម្រោង​ឆបោក​តាម​រយៈ​​ធ្វើ​មន្តអាគម និង​ញុះញង់​​យក​ប្រាក់​ពី​អ្នក​រកស៊ី​លក់​ផ្ទះល្វែង ​យក​ប្រាក់​អស់​ប្រមាណ​ជិត​១​លាន​ដុល្លារ ព្រមទាំង​រៀបចំ​គម្រោង​បោក​យក​ដី​ផ្ទះ ​និង​ក្រុមហ៊ុន សាង​សង់​បុរី ដែល​មាន​តម្លៃ​ប្រមាណ​៥​លាន​ដុល្លារ​ទៀត​ តែ​មិន​បាន​សម្រេច ​។ ការ​ឃាត់ខ្លួន​គ្រូ​បោកនេះ ធ្វើឡើង​​​កាលពី​វេលា​ម៉ោង០៣ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ វិច្ឆិកា ​ស្ថិត​​នៅ​ភូមិ​គ្រឹះ​លេខ​០៦ ផ្លូវ Q​០១ បុរី​​មួយ ស្ថិតក្នុងភូមិ​កោះអណ្តែត សង្កាត់​ទួល​សង្កែ​២ ​ខណ្ឌ​ប្ញ​ស្សី​កែវ ។ នៅ​ក្នុង​ប្រតិបត្តិការ​នេះ​ គឺ​ដឹកនាំ​ដោយលោក​វរ​​សេនីយ៍​ឯក ជាវ វិបុល ​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​នា​យក​ដ្ឋា​ន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល ពី​លោក សៀង សុខ ព្រះ​រា​ជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ ជនសង្ស័យ​​ត្រូវ​ឃាត់ខ្លួន...

សាហាវណាស់!!! រួមរ័កស្រីស្នេហ៍ឆ្អែតឆ្អន់ហើយ ច្របាច់កសម្លាប់ រួចជិះម៉ូតូគេចបាត់

Image
ភ្នំពេញ ៖ ជនជាឃាតករដៃឆៅម្នាក់ បានលួងលោមនាំស្រីស្នេហ៍របស់ខ្លួនឡើងទៅដេកផ្ទះសំណាក់ លុះក្រោយពីរួមរ័កមេត្រីឆ្អែតឆ្អន់ មិនដឹងជាមានបញ្ហាអ្វី ក៏ស្រាប់តែជនដៃដល់បានធ្វើសកម្មភាពច្របាច់កសម្លាប់ស្រីស្នេហ៍យ៉ាងឃោរឃៅ បណ្តាលឱ្យនារីរងគ្រោះដេកស្លាប់យ៉ាងអាណោចអាធ័ម ទាំងសភាពអាក្រាតកាយល្វែងក្រោម ចំណែកជនជាឃាតករដៃឆៅបានរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។ ករណីឃាតករចិត្តកំណាចល្បួងស្រីស្នេហ៍ឡើងផ្ទះសំណាក់រួមរ័កឆ្អែតឆ្អន់ច្របាច់កសម្លាប់ចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់យីហោ “ពន្លឺពេជ្រ” បន្ទប់លេខ៦៦ ជាន់ទី២ មានទីតាំងស្ថិតនៅផ្ទះលេខ ៤៣B3 ផ្លូវលេខ៨៦ ភូមិទី៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ លោកគល់ យី អធិការរងនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ឱ្យដឹងថា នារីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានអាយុប្រមាណ២៥ឆ្នាំ ដេកស្លាប់ក្នុងសភាពអាក្រាតកាយនៅលើគ្រែពូកក្នុងផ្ទះសំណាក់ “ពន្លឺពេជ្រ”។ ចំណែកជនសង្ស័យក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថា មានអាយុប្រមាណ៣៥ឆ្នាំ។ យោងតាមការបំភ្លឺពីម្ចាស់ផ្ទះសំណាក់ “ពន្លឺពេជ្រ” បានរៀបរាប់ប្...

លោកតា វ៉ិចទ័រ ទម្លាយ​ពី​មូលហេតុ​ផ្អាក នាយ​ចឺម​ ពី​ក្រុម​កំប្លែង CTN

Image
(ភ្នំពេញ)៖ មួយរយៈថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈតារាកំប្លែង នាយចឺម ត្រូវបានផ្អាកពីក្រុមកប្លែង CTN ស្របពេលទស្សនិកជន កំពុងតែមានការគាំទ្រខ្លាំង ទាំងការសម្ដែងកំប្លែង និងការច្រៀងរបស់លោក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺការផ្អាក នាយ ចឺម ពីការសម្ដែងរបស់ក្រុម CTN ក្រោយពេលដែលផ្ទុះព័ត៌មានថា មានបញ្ហាផ្ទៃក្នុង រឿងកាច់កុងគ្នា ដោយការច្រណែនឈ្នានីស ជាមួយនឹងអ្នករួមក្រុម ព្រោះបច្ចុប្បន្ននេះ នាយចឺម កំពុងតែឡើងកូដខ្លាំង។ យ៉ាងណាមិញ ចំពោះបញ្ហានេះ លោក តាវ៉ិចទ័រ បានអះអាងថា គ្មានរឿងអ្វីដូចដែលមហាជន និងព័ត៌មានក្នុងស្រុកនានា ចុះផ្សាយនោះទេ ពោលគឺការផ្អាករបស់នាយចឺម គឺដោយសារតែ ពេលនេះ នាយចឺម កំពុងតែក្លាយជាតារាចម្រៀងល្បី មិនសមនឹងឲ្យសម្ដែងកំប្លែង ដោះអាវដូចរាល់ដងនោះទេ។ ជាក់ស្ដែងលោកតា វ៉ិចទ័រ បាននិយាយក្នុងឱកាសដែល នាយចឺម យករបស់របរមកជូន មុនពេលចាកចេញពី CTN ថា «មូលហេតុដែលលោកសម្រេចចិត្តផ្អាក នាយ ចឺម ចេញពីក្រុម CTN គឺដោយសារតែ នៅពេលបច្ចុប្បន្ននេះ នាយចឺម កាន់តែឡើងកូដក្នុងវិស័យចម្រៀង និងជាតារាក្នុងដួងចិត្តយុវវ័យ ថែមទាំងមានអ្នកគាំទ្រច្រើន ទៀងផង។ ដោយមើលឃើញថា នាយចឺម បានក្លាយជាតារាល្បីហើយ មិនអាចម...

សហភាពអឺរ៉ុបព្រមាន​កម្ពុជា​ជា​ចុងក្រោយថានឹង​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​សម្លៀក​បំពាក់

Image
តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប ព្រមាន​កម្ពុជាជាចុងក្រោយ ថានឹងបញ្ឈប់​ការអនុគ្រោះពន្ធ​នាំចេញ​សម្លៀកបំពាក់ និងបញ្ឈប់​ការ​លើក​លែង​ពន្ធលើ​ការនាំចេញ​ផលិតផល​ផ្សេងៗទៀត ពីកម្ពុជា​ទៅកាន់ទីផ្សារ​អឺរ៉ុប ប្រសិនរដ្ឋាភិបាល​លោក ហ៊ុន សែន ​មិន​លុបចោលការ​ម្លាយ​គណបក្ស​ប្រឆាំង និងដោះលែង​លោក កឹម សុខា ជាបន្ទាន់នោះទេ។ អនុប្រធាន​សហភាព​អឺរ៉ុប​អ្នក​ស្រី ហ្វេឌើរីកា ​ម៉ូហ្គែរីនី (Federica Mogherini) ប្រាប់​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន តាម​រយៈ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស ប្រាក់​ សុខុន ឲ្យ​ប្រញាប់​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និង លុបចោល​ការ​សម្រេច​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ជាបន្ទាន់ បើ​មិន​ដូច្នេះ​ទេ សហភាព​អឺរ៉ុប​ នឹង​អនុវត្ត​ទៅតាម​សេចក្ដី​ថ្លែងការណ៍​ព្រមាន​ជាច្រើន​សា​របស់​ខ្លួនអំពី​ការ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​ទំនិញ​ពី​កម្ពុជា រួម​ទាំង​ទាំង​សំលៀក​បំពាក់ និងស្បែក​ជើង​ផង​ដែរ។ សារ​ព្រមាន​ធ្ងន់​ៗ ដែល​នឹង​អាច​ប៉ះពាល់ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ដែល​មាន​កម្មករ​ជិត​មួយ​លាន​នាក់​នេះ ធ្វើឡើង​កាល​ពី​ថ្ងៃទី​២០ ខែវិច្ឆិកា ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការបរទេស​អាស៊ី-អឺរ៉ុប លើក​ទី...

តុលាការស្តាប់ខ្យល់ មើលមាត្រា ចំណារសាលក្រម បន្លំភ្នែករាស្រ្ត

Image
តុលាការស៊ីឆាងឈុនបានប្រើប្រាស់កំហឹងនយោបាយ គោលការណ៍តុលាការសម័យស៊ីឆាងឈុន៖ ស្តាប់ខ្យល់ មើលមាត្រា ចំណារសាលក្រម បន្លំភ្នែករាស្រ្តជាធាតុពិតដែលកើតមានពេលបច្ចុប្បន្ន ដែលអ្នកនយោបាយតែងតែយកមកប្រើ មិនត្រឹមតែបម្រើមហិចតាអំណាចប៉ុណ្ណោះទេ ថែមទាំងបង្កឲ្យជនស្លូតត្រង់ ជនរងគ្រោះ និងអ្នកនយោបាយរងគ្រោះគ្មានអ្វីមកប្រៀបបានឡើយ។ តើខ្យល់នយោបាយមកពីណា? រឿងដែលគួរឲ្យអស់សំណើចនោះគឺ កូនអុកឬសេះដែលបានស៊ី ហើយបោះចួលកំប៉ុងតូង តូង ស្រាប់តែរើសយកមកអុកគេបន្តទៀត ។ កំហឹងនយោបាយអាចបង្កមហន្តរាយខ្លួនឯងនៅថ្ងៃអនាគត។ ការកាត់ក្តីដោយស្តាប់ខ្យល់ មើលមាត្រា ចំណារសាលក្រមនោះហើយ ដែលមានប្រជាពលរដ្ឋច្រើនណាស់បានជាប់ពន្ធនាគារដោយអយុតិ្តធម៌ រងការឈឺចាប់ ធ្លាក់ខ្លួនក្រ អស់ទ្រព្យសម្បត្តិ ទទួលរងចោរឆក់ ប្លន់ កូនញៀនថ្នាំ បញ្ចាំសព្វទ្រព្យ លក់ដីស្រែចំការ ប្តូរមរតកពីដូនតាដើម្បីតទល់រឿងក្តីចំពោះតុលាការមហាពុករលួយផុតលេខក្នុងលោក។ ពាក្យទំនឹមបុរាណបាន ចងក្រងដោយលោកសាស្ត្រចារ្យ ទូច គឹមស្រ៊ាង) បានយកទម្ងន់ថ្មទៅប្រៀបធៀបថា គ្មានអ្វីធ្ងន់ជាងថ្មទេ។ ប៉ុន្តែរឿងក្តីក្តាំនៅសាលាក្តីវាមានទម្ងន់ធ្ងន់ជាងថ្មទៅទៀត ព្រោះថ្មគេអាចវាយបំបែកឲ្យខ្ទេចខ្ទីបានយ៉ាងងាយ។ ឯរឿងក្តីវិញគេមិនអាចន...

ស្ថាបនិក និង​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង​ ស្នើឲ្យ CNRP ធ្វើរឿង ៧ចំនុចចំពោះមុខ

Image
លោក ទូច វិបុល ស្ថាបនិកនិង​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង​ បានលើកឡើងថា ដំណោះស្រាយបញ្ហាចំពោះមុខរបស់ របស់គណបក្សសង្គ្រោះជាតិនៅពេលនេះ គឺត្រូវកំណត់គោលដៅក្នុងការស្វែងរកដំណោះស្រាយនៃភាពជាប់គាំងនយោបាយចំពោះមុខនេះដូចតទៅ៖ 1-ត្រូវរួមគ្នាជាធ្លុងមួយនៃសមាជិកសភា សមាជិកព្រឹទ្ធសភា មន្ត្រីអចិន្ត្រៃយ៏បក្ស និងក្រុមប្រឹក្សានាយកទាំងអស់ ២-ថ្កោលទោសចំពោះការចាប់ខ្លួនមេដឹកនាំរបស់ខ្លួនដោយកំណត់កាលបរិច្ឆេទនៃការដោះលែង ។ ប្រសិនបើផុតកាលបរិច្ឆេទ; ៣-តំណាងរាស្ត្រទាំងអស់ដើរចេញពីសភា ពីព្រឹទ្ធសភា ៤-ដាក់ពាក្យបណ្តឹងទៅកាន់ទូតអន្តរជាតិទាំងអស់ និងទៅកាន់អង្គការសហប្រជាជាតិស្តីពីការដើរចេញពីសភា ពីព្រឹទ្ធសភារបស់ខ្លួន ៥-ស្នើរសុំអង្គការសហប្រជាជាតិឲ្យតម្កល់កៅអីកម្ពុជានៅអង្គការសហប្រជាជាតិរហូតដល់មានដំណោះស្រាយនយោបាយ ៦-ស្នើរសុំប្រទេសជាហេត្ថលេខីនៃកិច្ចព្រមព្រៀងប៉ារីស ២៣ តុលា ១៩៩១ ចូលរួមអន្តារគមន៏ ៧-តំណាងរាស្ត្រទាំង៥៥រូបបន្តធ្វើដំណើរបញ្ចុះបញ្ជូលអន្តរជាតិឲ្យធ្វើបទអន្តារគមន៏ ស្ថាបនិក និង​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង​ ស្នើឲ្យ CNRP ធ្វើរឿង ៧ចំនុចចំពោះមុខ គោលដៅទាំង ៧ ចំណុចខាងលើ គឺអាចធ្វើបានក្នុងនាមជាតំណ...

BREAKING NEWS: អ្នកនាំពាក្យតុលាការកំពូល៖ សាលដីកាកាត់ទោស «រំលាយគណបក្សសង្រ្គោះជាតិ» នឹងប្រកាសថ្ងៃនេះមិនរង់ចាំថ្ងៃស្អែកនោះទេ

Image
(ភ្នំពេញ)៖ អ្នកនាំពាក្យតុលាការកំពូលលោក អ៊ុក គឹមសិទ្ធិ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅមុននេះបន្តិចថា សាលដីការបស់តុលាការកំពូល ដែលកាត់ទោស «រំលាយគណបក្សសង្រ្គោះជាតិ» នឹងត្រូវប្រកាសនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតែម្តង ដោយមិនរង់ចាំដល់ថ្ងៃស្អែកនោះទេ។ លោក អ៊ុក គឹមសិទ្ធិ អ្នកនាំពាក្យតុលាការកំពូលបានបញ្ជាក់ប្រាប់នៅវេលាម៉ោងប្រមាណជិត១០៖៥៥នាទីថ្ងៃនេះ​យ៉ាងដូច្នេះថា៖ «សាលដីកានឹងប្រកាសថ្ងៃនេះ ដាច់ខាតមិនឲ្យរំលងដល់ថ្ងៃទី១៧ ខែវិចិ្ឆកាឡើយ ខណៈពេលនេះសវនាការកំពុងដំណើរការតាមនីតិវិធី»។ សូមបញ្ជាក់ថា នៅវេលាម៉ោង៨៖៤០ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូល បានបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមានចៅក្រម៩រូប និង​តំណាង​មហា​អយ្យការ​មួយ​រូប​ ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាត ឲ្យថតសំឡេង និងថតរូបភាពទេ ហើយអ្នកចូលរួមតាមដានអាចកត់ត្រាបាន។ សវនាការរបស់ តុលាការកំពូល ដើម្បីជំនុំជម្រះរឿងរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិនេះ បានធ្វើឡើងពុំមានការតវ៉ា ពីសកម្មជនរបស់គណបក្សប្រឆាំងទេ ខណៈដែល លោកស្រី មួរ សុខហួរ អ...

ជ្រុលជ្រួស​រៀប​ការ​នឹង​នារី​ខារ៉ាអូខេ មិន​ស្មាន​ជីវិត​ក្រោយ​រៀបការ​ប្រែ​ក្លាយ​ជា​យ៉ាង​នេះ!

Image
កើត​មក​ជា​មនុស្ស​ប្រុស ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវ​មាន​ភាព​អត់ធ្មត់​​ជាមួយ​ការ​ទទួល​ខុស​ត្រូវ​ជា​ច្រើន​។ ក្រោយ​រៀប​ការ​​មិន​បាន​កន្លះ​ឆ្នាំ គ្មាន​ថ្ងៃ​ណាមួយ​ដែល​ខ្ញុំ​មិន​ស្ដាយ​ក្រោយ​នោះ​ឡើយ។ ខ្ញុំ​តែង​ស្ដាយ​ក្រោយ​ដែល​​ខ្ញុំ​ស្រវឹង​ហើយ​ធ្វើ​ខុស​រហូត​ត្រូវ​មក​រៀបការ​ជាមួយ​នាង។ នាង​មាន​ឈ្មោះ​ថា អ៊ីង ជា​នារី​បម្រើ​ស្រាបៀ​នៅ​ខារ៉ាអូខេ។ នៅ​ថ្ងៃ​នោះ​ខ្ញុំ​​បាន​ទៅ​ជប់លៀង​ជាមួយ​មិត្តភ័ក្ដិ​ដែល​រៀន​ជាមួយ​គ្នា​នៅ​មហាវិទ្យាល័យ។ ពួក​យើង​មាន​គ្នា​ ៦នាក់ ទៅ​ច្រៀង​ខារ៉ាអូខេ​ជាមួយ​គ្នា ប៉ុន្តែ​មាន​នារី​កំដរ​តែ​៣​នាក់​ប៉ុណ្ណោះ។ ចៃដន្យ​មិត្ត​ខ្ញុំ​៣​នាក់​មាន​គ្រួសារ​រួច​ហើយ ដូច្នេះ​ក៏​ឲ្យ​នារី​ៗ​ទាំង​នោះ​មក​បម្រើ​ពួក​ខ្ញុំ។ អ៊ីង គឺ​ជា​​អ្នក​អង្គុយ​កំដរ​ខ្ញុំ។ មុខ​មាត់​នាង​មិន​សូវ​ជា​ស្អាត​ទេ ប៉ុន្តែ​រាង​នាង​ពិត​ជាសិចស៊ី។ ឃើញ​ភ្នែក​របស់​នាង​ពោរពេញ​ដោយ​ភាព​ភ័យ​ខ្លាច ខ្ញុំ​សួរ​នាង​ថា នាង​កើត​អី។ នាង​ក៏​ប្រាប់​ថា​នាង​ទើប​តែ​ចូល​ធ្វើ​ការ​ថ្ងៃ​ដំបូង មិន​ទាន់​ដឹង​ពី​ច្បាប់​ទម្លាប់ បើ​សិន​ខុស​ត្រូវ​អី​សូម​អភ័យ​ទោស​ឲ្យ​នាង​ផង។ ពេល​នោះ​ពួក​យើង​ផឹក​ជាមួយ​គ្នា​បាន​មួយ​ស្របក់​ធំ។ មិន​យូរ​ប៉ុន្មាន​មិត្ត...

អ្នកធ្លាប់ទិញលក់ទំនិញលើអ៊ិនធឺណេត ច្បាស់ជាស្គាល់វេបសាយ Khmer24 តើមូលហេតុអ្វីទើបវេបសាយនេះជោគជ័យដូចសព្វថ្ងៃបាន? អ្នកនឹងបានដឹង!

Image
ភ្នំពេញ៖ អ្នកប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជាដែលចូលចិត្តទិញលក់ទំនិញភាគច្រើន ច្បាស់ជាធ្លាប់ស្គាល់វេបសាយល្បីមួយឈ្មោះថា Khmer24 ប៉ុន្តែក៏មានភាគច្រើនផងដែរ មិនទាន់ស្គាល់ម្ចាស់វេបសាយមួយនេះច្បាស់ថាជានរណា។ គួរឲ្យដឹងថា បើទោះបីជាមានគូប្រជែងលេចវត្តមានជាបន្តបន្ទាប់យ៉ាងណាក្តី ក៏វេបសាយ Khmer24 នៅតែអាចឈរជើងរឹងមាំដដែល។ តើអ្វីទៅដែលធ្វើឲ្យវេបសាយនេះនៅតែទទួលបានការពេញនិយម? ក្នុងន័យនេះយើងនឹងបានដឹងពីបទពិសោធន៍ផ្ទាល់ពីលោក ទី រ៉ាឌី ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃវេបសាយ Khmer24 មកចែករំលែកនៅក្នុងព្រឹត្តការណ៍បច្ចេកវិទ្យាធំមួយនាពេលខាងមុខនេះ។ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មានព្រឹត្តការណ៍បច្ចេកវិទ្យាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលជាឱកាសល្អបំផុតមិនគួរមើលរំលង សម្រាប់អ្នកចូលចិត្ត និងចង់ដឹងពីវិស័យបច្ចេកវិទ្យា។ ក្រៅពីលោក ទី រ៉ាឌី ក្នុងនោះក៏មានវាគ្មិនជាច្រើនរូបទៀត ដែលបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗនៅកម្ពុជា និងបរទេស មកធ្វើការចែករំលែកចំណេះដឹង គំនិតច្នៃប្រឌិត បទពិសោធន៍ និងគន្លឹះល្អៗជូនដល់អ្នកចូលរួម។ នៅក្នុងព្រឹត្តការណ៍បច្ចេកវិទ្យាដ៏ពិសេសនេះ នឹងមានអ្នកចូលរួមជាច្រើនបានជួបទំនាក់ទំនងគ្នា (Networking) ដែលមានដ...

រដ្ឋាភិបាលត្រូវធ្វើគុកថ្មី ប្រសិនបើចៅស្រីសម្តេចប្តឹងក្រុមប្រឹក្សាឃុំសង្កាត់កូតាសង្គ្រោះជាតិពីបទរួមគំនិតក្បត់ជាតិ

Image
រឿងដ៏អស់សំណើចមួយ បានកើតឡើង ដោយសារចៅស្រី [ចៅខាង???] របស់បុរសខ្លាំងកម្ពុជា ឈ្មោះធីសុវណ្ណថា បងបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនថា នាងនឹងសិក្សាច្បាប់ ដើម្បីប្តឹងមេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ ពីបក្សសង្គ្រោះជាតិ ជាង៥០០០នាក់ ទៅតុលាការពីបទ “ចូលរួមក្បត់ជាតិ” តាមគំរូប្រទេសតួគី ដែលទើបតែចាប់ជនក្បត់ជាតិ ជាង៥ម៉ឺននាក់ ដាក់គុក… ។ ខ្លឹមសារទាំងស្រុងនៃសារនោះ កញ្ញា ធី សុវណ្ណថាបានលើកឡើងថា៖ មន្ត្រីឃុំCNRP “ថោកទាបណាស់” ព្រោះតែផលប្រយោជន៍បក្ស សុខចិត្តក្បត់ឆន្ទ:ប្រជាជន ដែលប្រជាជនខំបោះឆ្នោតជូន ដើម្បីឲ្យពួកអស់លោក បំរើប្រជាជន ជួយការពារប្រជាជន មិនមែនបំរើបក្សទេ ។ ថ្ងៃក្រោយពេលរាស្ត្រមានទុក្ខលំបាក ពួកអស់លោកក៏គ្មានតំណែង តើពួកអស់លោកជួយរាស្ត្របានទេ?ព្រោះតែចង់រក្សាឈ្មោះជា “អ្នកស្នេហាជាតិ” បែរជាពួកអស់លោកមិនព្រមរក្សាតំណែង ដើម្បីជួយបំរើជាតិបំរើការពារប្រជាជន នេះរឺអ្នកស្នេហាជាតិ? សូមពិចារណាភស្តុតាងបញ្ជាក់ច្បាស់ថា កឹម សុខា មេបក្សCNRP “ក្បត់ជាតិ” បាននិយាយពីគម្រោងធ្វើបដិវត្តន៍ពណ៍ តាមគំរូបដិវត្តន៍ពណ៍តាមប្រទេស សៀកបី និងយូហ្គោស្លាវី តែពួកអស់លោកនៅតែគាំទ្រ និងចូលរួមជាមួយCNRP នេះបញ្ជាក់ថា ពួកអស់លោ...